ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកឧត្តមសេនីយ៍ត្រី អុី​ ចំរើន​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ១លានរៀល ក្នុង១ខែ រយៈពេល ៦ខែជូនគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺខូវីដ១៩

លោកឧត្តមសេនីយ៍ត្រី អុី​ ចំរើន​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ១លានរៀល ក្នុង១ខែ រយៈពេល ៦ខែជូនគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺខូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧត្តមសេនីយ៍ត្រី អុី​ ចំរើន​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែតបានបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនដោយ ស្មគ្រ័ចិត្ត ចំនួន ១,០០០,០០០ រៀល (មួយលានរៀល)ក្នុង ១ខែ រយៈពេល ៦ខែគិតចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (COVID- 19)៕
លោក ស្រេង គឹមឡេង ប្រធានក្រុមហ៊ុនឧបត្ថម្ភនៅ សម្ភារៈមួយចំនួនជូនដល់មន្ទីរពេទ្យបង្អែករមាសហែកសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ សំណង់ហួតជាសាខាស្រុករមាសហែក

លោក ស្រេង គឹមឡេង ប្រធានក្រុមហ៊ុនឧបត្ថម្ភនៅ សម្ភារៈមួយចំនួនជូនដល់មន្ទីរពេទ្យបង្អែករមាសហែកសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ សំណង់ហួតជាសាខាស្រុករមាសហែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ស្រេង គឹមឡេង ប្រធានក្រុមហ៊ុន សំណង់ហួតជាសាខាស្រុករមាសហែក ដែលមានទីតាំងនៅភូមិកំពង់ត្រាចឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀងបានឧបត្ថម្ភនៅសម្ភារៈមួយចំនួន ជូនដល់មន្ទីរពេទ្យបង្អែករមាសហែកសម្រាប់ប្រប្រាស់ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩។ អំណោយនេះផ្តល់ជូនតាមរយៈលោកវេជ្ជបណ្ឌិតជៃ ចាន់ថនប្រធានមន្ទីរពេទ្យបង្អែករមាសហែករួមមាន អង្ករ50គីឡូក្រាមចំនួន ០១ បាវ មីម៉ាម៉ាថៃប្រភេទកំប៉ុងចំនួន ០១កេសធំស្មើនិង ៦០កំប៉ុង។ ហើយក្រៅពីនេះមាន ទឹកសុទ្ធវីតាល់ចំណុះ330 មីលីលីត្រចំនួន ០៥កេស អាកុលចំណុះ330 មីលីលីត្រ ចំនួន៦៤ដប ប្រេងសាំង ចំនួន ៣០ លីត្រនិងថវិកាចំនួន ១០០,០០០(មួយរយពាន់រៀលគត់)។ តាំងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យនិងមន្ត្ររីរាជការក្នុងមន្ទីរពេទ្យបង្អែករមាសហែកសូមគោរពជូនពរជ័យ​សិរីសួស្តី​ជ័យមង្គលរកទទួលទាន​មានបានកេីតមានដល់ក្រុមគ្រួសារលោក​លោកស្រី សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ​ វណ្ណៈ​ សុខៈ​ និ...
កម្មករនិយោជិតដែលឈប់សម្រាកក្នុងពេលចូលឆ្នាំដោយគ្មានការអនុញ្ញាតិនឹងត្រូវដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

កម្មករនិយោជិតដែលឈប់សម្រាកក្នុងពេលចូលឆ្នាំដោយគ្មានការអនុញ្ញាតិនឹងត្រូវដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កម្មករ និយោជិតដែលឈប់សម្រាកក្នុងពេលចូលឆ្នាំដោយគ្មានការអនុញ្ញាតិនឹងត្រូវដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅពេលត្រឡប់មកធ្វើការងារវិញនិងមិនទទួលបានប្រាក់ឈ្នួលឡើយ។ វិធានការចត្តាឡីស័កនេះត្រូវធ្វើដូចគ្នាចំពោះអ្នកឈប់ដោយសុំច្បាប់ ប៉ុន្តែអ្នកនោះទទួលបានប្រាក់ឈ្នួលពីនិយោជក។
លោកប៉ា សុជាតិវង្សថា ការទប់ស្កាត់និងបង្ការឱ្យមានប្រសិទ្ធភាពនូវជំងឺCOVID-19ទាល់តែទាំងអស់គ្នាចូលរួមនិងយល់ដឹង ទើបជោគជ័យ

លោកប៉ា សុជាតិវង្សថា ការទប់ស្កាត់និងបង្ការឱ្យមានប្រសិទ្ធភាពនូវជំងឺCOVID-19ទាល់តែទាំងអស់គ្នាចូលរួមនិងយល់ដឹង ទើបជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២០នេះបានបញ្ជាក់ថា ការ ទប់ស្កាត់និងការបញ្ចៀសនូវការឆ្លងជំងឺCOVID-19ទាល់តែយើងទាំងអស់គ្នាចូលរួមនិងយល់ដឹងច្បាស់អំពីផលលំបាក់ ទើបទទួលបានជោគជ័យ ។ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរយើងក៏បានកាត់បន្ថយនូវចំនួនសមាជិកសមាជិកាដែលចូលរួមជាមួយនឹងការកាត់បន្ថយពេលវេលានៃកិច្ចប្រជុំនេផងដែរ។ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយលោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់៣០០០នាក់ហើយ។ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជ...
ក្រុមសហជីពនៅកម្ពុជាបង្ហាញជំហព្រមគ្នាគាំទ្រការសម្រេចរបស់សម្តេចតេជោ ចំពោះការលើកពេលឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២០

ក្រុមសហជីពនៅកម្ពុជាបង្ហាញជំហព្រមគ្នាគាំទ្រការសម្រេចរបស់សម្តេចតេជោ ចំពោះការលើកពេលឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមសហជីពជាចេញថ្លែងការព្រមគ្នាគាំទ្រការសម្រេចរបស់សម្តេចតេជោ ចំពោះការលើកពេលឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២០នេះ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ក្រុមសហជីពដែលមានខ្លឹមសារដូចខាងក្រោយ:
អនុក្រឹត្យចុះថ្ងៃទី៨ ខែមេសាឆ្នាំ២០២០ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្រ្តីរាជការនិយោជិក កម្មករ

អនុក្រឹត្យចុះថ្ងៃទី៨ ខែមេសាឆ្នាំ២០២០ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្រ្តីរាជការនិយោជិក កម្មករ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្រ្តីរាជការនិយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ទី១៥ និងទី១៦ខែមេសាឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ៦០០.០០០រៀលក្នុងមួយខែសម្រាប់រយៈពេល០៦ខែគិតចាប់ពីខែ មេសាដល់ខែកញ្ញាឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ៦០០.០០០រៀលក្នុងមួយខែសម្រាប់រយៈពេល០៦ខែគិតចាប់ពីខែ មេសាដល់ខែកញ្ញាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩( Covid-19 )ដែលបាននឹងកំពុងរាលដាលនៅព្រះរាជណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ទោចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ៦០០. ០០០ រៀល ( ប្រាំមួយរយពាន់រៀល)ក្នុងមួយខែសម្រាប់រយៈពេល០៦ខែគិតចាប់ពីខែ មេសា ដល់ ខែ កញ្ញា ឆ្នាំ ២០២០ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ( Covid-19 )ដើម្បីប្រើប្រាស់តាមការគួរ។...
លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបរិចាកថវិកា៤ខែ ចំនួន១លានរៀល ក្នុង១ខែដល់គណ:កម្មការប្រយុទ្ធប្រឆាំងជំងឺខូវីដ១៩

លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបរិចាកថវិកា៤ខែ ចំនួន១លានរៀល ក្នុង១ខែដល់គណ:កម្មការប្រយុទ្ធប្រឆាំងជំងឺខូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបរិចាកថវិកា៤ខែ ចំនួន១លានរៀល ក្នុង១ខែដល់គណ:កម្មការប្រយុទ្ធប្រឆាំងជំងឺខូវីដ១៩ ដោយលោកថ្លែងថា"សូមចែករំលែក ប្រាក់បៀវត្សរបស់ខ្ញុំទោះបីមិនច្រើនតែនេះជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងមេរោគចង្រៃប្រល័យពិភពលោកជាមួយបក្សរាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា"។...
លោក ហ៊ុន ម៉ានីនាំយកអំណោយប្រគល់ជូនសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

លោក ហ៊ុន ម៉ានីនាំយកអំណោយប្រគល់ជូនសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឮដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនឹងថ្ងៃទី០៨ខែមេសាឆ្នាំ២០២០ លោក ហ៊ុន ម៉ានីបាននាំយកអង្ករចំនួន១០តោននិងមីចំនួន ២០០កេសបរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានីប្រគល់ជូន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីបន្តយកទៅចែក ចាយជាក់ស្តែង។ កន្លងមកនេះសកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកាជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគផ្សេងៗរបស់សប្បុរជននានាជាលក្ខណៈបុគ្គលនិងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាកនិងស្មារតីរួមគ្នាទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះរាល់ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងយុទ្ធ នាការប្រយុទ្ធប្រឆាំងនឹង...
លោក ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីក្រោមឱវាទចូលរួមបំពេញកម្រងសំណួរតាមឌីជីថលដើម្បីតាមដានសុខភាពប្រចាំថ្ងៃ

លោក ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីក្រោមឱវាទចូលរួមបំពេញកម្រងសំណួរតាមឌីជីថលដើម្បីតាមដានសុខភាពប្រចាំថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យមន្ត្រីក្រោមឱវាទក្នុងការចូលរួមបំពេញកម្រងសំណួរទាក់ទងនឹងរោគសញ្ញាមេរោគ កូវីដ១៩ ឱ្យបានជាប្រចាំនិងរៀងរាល់ពេលព្រឹកមុនពេលចូលបំពេញ ការងារ ដើម្បីតាមដានសុខភាពរបស់មន្ត្រីប្រចាំថ្ងៃនិង ចាត់វិធានការបានទាន់ពេលវេលាក្នុងករណីមានរោគសញ្ញាសង្ស័យ។ ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំក្រសួងកាលពី ថ្ងៃចន្ទទី០៧ ខែមេសាឆ្នាំ២០២០នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទម្រង់តាម ដាននិងរាយការណ៍សុខភាពមន្ត្រីប្រចាំថ្ងៃ គឺជាកម្រងសំណួរតាម ឌីជីថលដែលបង្កើតឡើង ដើម្បីតាមដានសុខភាពប្រចាំថ្ងៃរបស់មន្ត្រីទាក់ទងនឹងរោគសញ្ញាជំងឺកូវីដ១៩ មានលក្ខណៈងាយស្រួលនិងអាចឱ្យមន្ត្រីរាជការក្រសួងចំណាយពេលវេលាបំពេញប្រហែលមួយនាទីប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំងឺកូវីដ ១៩គឺជាជំងឺដ៏កាចសាហាវ បច្ចុប្បន្ន...