ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ SN កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ  ភ្នំពេញ៖ ទីតាំងអ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ យ៉ាងរលូន​មិនរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ។ ទីតាំងល្បែងហ្គេមបាញ់ត្រី យីហោ អេស អិន កីឡាអេឡិចត្រូនិច នេះកំពុងដំណើរការយ៉ាងរលូន​បង្អួតភ្នែកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមិនដែលឃើញ អាជ្ញាធរខណ្ឌទួលគោគ បង្ក្រាបទេ។ ការដែលមិនអើពើបង្ក្រាបល្បែងហ្គេម បែបនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌអាចទទួលបានលាភសក្ការៈ ពីមេល្បែងនោះជាមិនខានហើយមើលទៅ។ អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕  ...
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)សម្តែងការខកចិត្ត  ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា  បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា  ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិត...
លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១៩ខែគុម្ភៈនេះ លោក គឿន ភិរម្យ និងភរិយា បុត្រា បុត្រី ព្រមទាំងសហការីទាំងអស់ បានផ្ញើសារ គោររព និងអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយព្រះមហាក្សត្រតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ក្នុងឱកាសដ៏ថ្លៃថ្លា និងជាមហាកិត្តិយស យើងខ្ញុំបាទនិងភរិយា សូមប្រសិទ្ធពរជ័យជួន ឯកឧត្តម ទទួលបានជោគជ័យថ្មៗបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍន៍ធ្វើឲ្យខេត្តកណ្តាលឲ្យមានការរីកចម្រើននិងប្រជាពលរដ្ឋមានជីវភាពធូរធា និងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោររពជូនពរ ដល់ ឯកឧត្តម ដែលត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តម និងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ អបអរសាទរ លោក ​​គង់ សោភ័ណ្ឌ​​ ត្រូវ​បាន​​​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ បុត្រា បុត្រី ​​  ព្រមទាំងបុគ្គលិកក្រុមហ៊ុន N&Y Realty ទាំងអស់ សូមគោររព ​និង​​ អបអរសាទរអស់ពីដួងចិត្ត​​ ជូនចំពោះ ​​ឯកឧត្តម​​ គង់ សោភ័ណ្ឌ ដែលត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា​​​​​ផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយ​​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។ ​​ក្នុងឱកាសដ៏ថ្លៃថ្លា និងជា​​មហាកិត្តិយស យើងខ្ញុំបាទនិងភរិយា ​​សូម​ប្រសិទ្ធពរជ័យ​ជួន ឯកឧត្តម ទទួល​បាន​ជោគជ័យ​ថ្មៗ​បន្ថែមទៀត​​​ ក្នុងបេសកកម្ម​​ដឹកនាំប្រជាពលរដ្ឋឲ្យ​មានការ​​​អភិវឌ្ឍន៍ធ្វើ​​ឲ្យខេត្តកណ្តាល​​ឲ្យ​មានការរីកចម្រើននិង​​​ប្រជាពលរដ្ឋមានជីវភាពធូរធា​ និងមានការអភិវឌ្ឍន៍ជឿនលឿន​​​ទៅមុខ ក្រោម​ការដឹកនាំដ៏ឆ្លាសវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា។​ ​សូមគោររ​​ពជូនពរ ដល់ ឯកឧត្តម ត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក...
ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ។ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានដូចជា៖ ១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ ២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅ...
ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ក្រុមហ៊ុនលក់គ្រឿងសំណង់ហ៊ួ​ត ជា បើក​សាខា​ថ្មីមួយទៀតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ​៖ ក្រុមហ៊ុន ហ៊ួ​ត ជា ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់ បានប្រគល់​សិទ្ធិ​ចែកចាយ​ថ្មី​ទៀត​ នៅ​សាខា​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ដល់​លោក បញ្ញា គីម​ស្រ៊ាង ​។ ពិធី​នេះបានធ្វើឡើងកាលពីថ្ងៃទិ១៨ ខែកុម្ភៈនេះ ឆ្នាំ២០២០ ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង ដៃគូ​សហការ និង​អតិថិជន​ជាច្រើន ។ លោក​ឧកញ៉ា ហ៊ួ​ត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួ​ត ជា បាន​​កាត់​ខ្សែបូ​ ជានិមិត្តរូប​នៃការបើក​សម្ពោធ​សាខា​ថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា សាខា​ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ។ សាខាក្រុមហ៊ុន ហ៊ួត ជា នៅ​ពញាក្រែក​នេះ បង្ហាញ​ពី​ភាព​កាន់តែ​ងាយស្រួល ដោយ​មិនចាំបាច់​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ក្នុងការ​ស្វែងរក​ផលិតផល ដែលមាន​គុណភាព ព្រមទាំង​សម្ភារៈ​សំណង់​សំបូរបែប និង​ការផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន កាន់​ខ្លាំង​ឡើង​។ សម្រាប់​អតិថិជន ដែល​រស់នៅ​ស្រុក​ពញាក្រែក អាចទាក់ទង​ទៅកាន់​សាខា​ពញាក្រែក តាម​លេខ​ទូរ​ស័ព្ទ​៖  ០៧៨ ៦៣៦ ៨៩៣៕​...
 ក្រសួងសុខាភិបាលថា៖ អ្នកដំណើរលើនាវា Westerdam នៅសល់ចំនួន៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

 ក្រសួងសុខាភិបាលថា៖ អ្នកដំណើរលើនាវា Westerdam នៅសល់ចំនួន៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបញ្ជាក់ថា អ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅសល់ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។ ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ​ ៕...
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល​​ អបអរសាទរ លោក គង់ សោភ័ណ្ឌ ដែលត្រូវបាន​ព្រះមហាក្សត្រ​​តែងតាំងជាអភិបាលខេត្តកណ្តាល​​

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល​​ អបអរសាទរ លោក គង់ សោភ័ណ្ឌ ដែលត្រូវបាន​ព្រះមហាក្សត្រ​​តែងតាំងជាអភិបាលខេត្តកណ្តាល​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល និង​ជា​​ម្ចាស់ស្ថានីយ៍ផលិតពូជត្រី​​ ៧មករា  ព្រមទាំងមន្រ្តី​​ទាំងអស់ សូមគោររព ​អបអរសាទរ ជូនចំពោះ ​​ឯកឧត្តម​​ គង់ សោភ័ណ្ឌ ដែលត្រូវបាន​ព្រះមហាក្សត្រ​​តែងតាំងជាអភិ​បាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ហើយ​​ក្នុងឱកាសដ៏ថ្លៃថ្លា និងជា​​មហាកិត្តិយស ដែលទទួលបាននូវការផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តមពីរាជរដ្ឋាភិបាលកម្ពុជា ។​​ លោក វ៉ិត ធារិទ្ធ  បញ្ជាក់ថា« ​​ លោក​សូមគោររ​​ពជូនពរ ដល់ ឯកឧត្តម ត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តមនិងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្តី ឆ្នាំថ្មីនេះ ដើម្បីបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីក​ចម្រើនបន្តទៀត» ។  ...
លិខិតមិត្តអ្នកអាន៖បុគ្គលិកសន្តិសុខស្ថានីយប្រេងឥន្ទនៈ PTT ខេត្តកំពង់ស្ពឺ ប្រើពាក្យសម្តីឈ្លើយ

លិខិតមិត្តអ្នកអាន៖បុគ្គលិកសន្តិសុខស្ថានីយប្រេងឥន្ទនៈ PTT ខេត្តកំពង់ស្ពឺ ប្រើពាក្យសម្តីឈ្លើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ បុគ្គលិកសន្តិសុខស្ថានីយប្រេងឥន្ទនៈ PTT ខេត្តកំពង់ស្ពឺមួយកន្លែង ជាប់នឹងធនាគារABA  បានប្រើពាក្យមិនសមរម្យ ព្រមទាំងគម្រាមបាញ់  ដោយគ្រាន់តែក្រុមការងាររបស់លោកឧកញ៉ាម្នាក់ ម៉ូតូខូចនៅតាមផ្លូវ  ហើយស្នើសុំផ្ញើនៅស្ថានីយមួយយប់សិន រង់ចាំពេលព្រឹកយករថយន្តមកដឹកទៅភ្នំពេញវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ណែនាំឲ្យម្ចាស់ទីតាំងសណ្ឋាគារនិងផ្ទះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាព

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ណែនាំឲ្យម្ចាស់ទីតាំងសណ្ឋាគារនិងផ្ទះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០បានដឹកនាំក្រុមការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia (FPCS) របស់អគ្គនាយកអន្តោប្រវេសន៍ប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជានៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អនុប្រធាននាយកដ្ឋានស្នងការរងទទួលការងារអន្តោប្រវេសន៍ លោកអធិការ-អធិ​ការរង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីសរុបចំនួន ២៤៥នាក់មាន ១២៩ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំង១១ក្រុង-ស្រុកផងដែរ​​។ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានស្នើឲ្យស្នងការដ្ឋានត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ និង​ពន្យល់ណែនាំអំពីគុណសម្បត្តិ និងគុណវិត្តនៃការប្រើប្រាស់...