ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​​ពិភាក្សា​​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក ហ្វីលីពីន ចិន និង​វៀតណាម​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​​ពិភាក្សា​​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក ហ្វីលីពីន ចិន និង​វៀតណាម​

សង្គម និងកម្សាន្ត
  លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន មេបញ្ជាការរង​កងទ័ព​ជើងគោក​ចិន និង​អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម​។​ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​បេសកកម្ម​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ សូមបញ្ជាក់ថា មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន មេបញ្ជាការរង​កងទ័ព​ជើងគោក​ចិន និង​អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​រយៈពេល ៣​ថ្ងៃនេះ​ ។ នៅ​ថ្ងៃ​ចន្ទ ...
ទឹកទន្លេ​មគ​ង្គនៅ​ស្ទឹងត្រែង និង​ក្រចេះ ស្រក់​ចុះ​បន្តិចនៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ទឹកទន្លេ​មគ​ង្គនៅ​ស្ទឹងត្រែង និង​ក្រចេះ ស្រក់​ចុះ​បន្តិចនៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា  កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​​ខេត្តក្រចេះ បាន​ស្រក់​ចុះ​បន្តិច បើ​ធៀប​នឹង​ថ្ងៃទី​០៩​កញ្ញា​។ ប៉ុន្តែ​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ នៅថ្ងៃនេះត​ស្ថិតក្នុងលើ​កម្រិត​ប្រុងប្រយ័ត្ន​នៅឡើយ​។ ចំណែក​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នៅ​ថ្ងៃទី​១០​កញ្ញា​នេះ ទឹកបាន​ឡើង​បន្តិច ដោយ​បន្ត​ស្ថិតនៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន ផងដែរ​។ កម្រិត​កម្ពស់​ទឹកទន្លេ នៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ ក៏​បន្ត​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល​។ ​រីឯ​នៅ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង នៅ​ទន្លេសាប​-​ព្រែក​ក្តាម នៅ​ខេត្តកណ្តាល និង​នៅ​បឹង​ទន្...
សម្ដេចប្រធានរដ្ឋសភា​ ដឹកនាំកិច្ចប្រជុំដែលមានរបៀបវារៈចំនួន៤

សម្ដេចប្រធានរដ្ឋសភា​ ដឹកនាំកិច្ចប្រជុំដែលមានរបៀបវារៈចំនួន៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំ មានរបៀបវារៈចំនួន៤​ ដូចខាងក្រោម៖  ។ ១- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់។ ២- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសំណង់។ ៤- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នូវ៖​ សេចក្តីព្រាង...
 ក្រសួង​អប់រំ បិទប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ភ្នំពេញនិង​ខេត្តកណ្តាលរសៀល​ថ្ងៃទី​០៩​សម្រាប់​ខេត្ត​​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

 ក្រសួង​អប់រំ បិទប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ភ្នំពេញនិង​ខេត្តកណ្តាលរសៀល​ថ្ងៃទី​០៩​សម្រាប់​ខេត្ត​​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីប្រកាសអំពីលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប) សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស លទ្ធផល ចាប់ពី​ម៉ោង ៣​រសៀល ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។ សម្រាប់នៅតាម​ខេត្ត​ នឹង​ប្រកាសលទ្ធផល​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​ ការសម្រេច​ប្តូរ​ថ្ងៃ មក​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៩-១០​កញ្ញា​វិញ ត្រូវបាន​ក្រសួង​​អប់រំ បញ្ជាក់ថា យោងតាម​ការចាំបាច់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បញ្ជាក់ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្...
ក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ ឯកភាពជួយអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសហគមន៍សំបូរព្រៃគុហ៍

ក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ ឯកភាពជួយអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសហគមន៍សំបូរព្រៃគុហ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឯកភាពគ្នាប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញវល្លិ៍រពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍។ ការប្ដេជ្ញាចំពោះមុខប្រជាសហគមន៍ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុហ៍ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅមានសកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ ដោយបានជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ។ លោក ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈ...
លិខិតជូនពរ របស់បុគ្គលិក និងក្រុមការងារ នៃក្រុមហ៊ុនអាយ អាយ​ អេស ខមភេនី អិលធីឌី

លិខិតជូនពរ របស់បុគ្គលិក និងក្រុមការងារ នៃក្រុមហ៊ុនអាយ អាយ​ អេស ខមភេនី អិលធីឌី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បុគ្គលិក និងក្រុមការងារ នៃក្រុមហ៊ុនអាយ អាយ​ អេស ខមភេនី អិលធីឌី ទាំងអស់ បានផ្ញើសាលិខិត ជូនពរលោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយ អាយ អេស ខមភេនី អិលធីឌី ក្នុងឱកាសនៃ ថ្ងៃខួបកំណើត ។  
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ មិនទាន់​មានការឯកភាព​និងស្ថិតត​នៅ​​​​​មានគន្លាតគ្នា១៥ដុល្លារ

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ មិនទាន់​មានការឯកភាព​និងស្ថិតត​នៅ​​​​​មានគន្លាតគ្នា១៥ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសា​​​សន៍​​ថា សម្រាប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩នេះភាគីនិយោជកបានលើកយកតួលេខចំនួន ១៨៤ដុល្លារ និងភាគីសហជីពចំនួន ១៩៩ដុល្លារអាមេរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២០ខាងមុខ។ លោកបាន​មានប្រសាសន៍ទៀតថា« សម្រាប់តួលេខលើកឡើងរវាងភាគីនិយោជកនិងសហជីពនៅថ្ងៃនេះមិនចម្លែកទេប្រៀបធៀបឆ្នាំកន្លងទៅដែលជាទូទៅភាគីនីមួយៗតែងតែបង្ហាញតួរ​លេខ​​ផ្តើមចេញពីខ្ពស់ រីឯម្ខាងទៀតផ្តើមចេញពីទាបហើយអ្វីទាំងអស់នេះយើងនឹងកែសម្រួលគោលជំហរបន្តទៀតនៅពេលប្រជុំថ្ងៃខាងមុខ ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យតាមបែបសង្គមនិងសេដ្ឋកិច្ច ដែលយើងឯកភាពគ្នាកន្លងមក»។ លោក កាំង ម៉ូនីកា តំណាងឲ្យភាគីនិយោជក បានចាត់ទុក​​ថា ការតម្លើងប្រាក់ឈ្នួល ត្រូវមើលពីទិដ្ឋភាពជាក់ស្តែងរបស់សេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសក្នុងតំ​បន់ បើទោះថាការតម្លើងនេះតែលើវិស័យកាត់ដេរ និងស្បែ...
 សម្ដេចតេជោ ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់

 សម្ដេចតេជោ ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា  បានចេញសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក។ យោងតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា«យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉...
និស្សិតខ្មែរជាង១០០នាក់ ​ទៅស្វែងយល់ពីបច្ចេកទេស​កសិកម្មនៅប្រទេសអ៊ីស្រាអែល

និស្សិតខ្មែរជាង១០០នាក់ ​ទៅស្វែងយល់ពីបច្ចេកទេស​កសិកម្មនៅប្រទេសអ៊ីស្រាអែល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ​ ភ្នំពេញ៖ និស្សិតខ្មែរចំនួន១៦៩នាក់ មកពីសាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្ម ខេត្តកំពង់​ចាម នឹងចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ក្នុងខែកញ្ញានេះ ដើម្បីស្វែងយល់ពីបច្ចេក​ទេសកសិកម្មទំនើបៗ។ ក្រសួងកសិកម្មបានវាយតម្លៃ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រា​អែលតាមរយៈក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតខ្មែរទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ និងមានចំនួននិស្សិតកើនឡើងជាបន្តបន្ទាប់។ សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់ រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១២ឆ្នាំហើយ។ សរុបទាំង ១២ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១០៥៦នាក់៕  ...