កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែនកម្ពុជា-វៀតណាម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។
នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដីជួយសម្របសម្រួលឲ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភា...








