ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

សង្គម និងកម្សាន្ត
ចាប់តាំងពីគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងខ្សែរក្រវាត់ និងផ្លូវ របស់ប្រទេសចិនបានចាប់ផ្តើម ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្តល់ប្រាក់កម្ចីឲ្យប្រទេសពាក់ព័ន្ធនឹងគម្រោងខ្សែរក្រវាត់ និងផ្លូវ នេះ អស់ទឹកប្រាក់ប្រមាណពី១៧៥០០០ ទៅ២៦៥០០០លានអឺរ៉ូ ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសនេះបានចំណាយទឹកប្រាក់អស់ប្រមាណជាង៨០០០០លានអឺរ៉ូហើយ គិតត្រឹមវេទិកាខ្សែក្រវាត់ និងផ្លូវ បានបញ្ចប់កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៣កន្លងទៅ គម្រោងខ្សែក្រវាត់ និងផ្លូវ ឫគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងចាប់ផ្តើមវេទិកាខ្សែរក្រវាត់ និងផ្លូវលើកទីមួយនៅឆ្នាំ២០១៧ ៕...
សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ «​សុខ​សប្បាយ​ជា​ទេ​ បងប្អូន​ជនរួមជាតិ​?​។​ នៅ​ពេល​នេះ​ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ចិន​ជា​មិត្ត​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ​១​ និង​ខ្សែ​ក្រ​វា​ត់​១​ លើក​ទី​២​ កាលពី​ថ្ងៃ​ទី​ ២៥-២៩​ មេ​សា​ ២០១៩»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​នេះ​ ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈៀង​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ ៦​ ថែម​ទៀត​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ ឲ្យ​ឡើង​ដល់​កម្រិត​កំពូល​។​ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ «​ក្នុង​នាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្...
ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

ចិនផ្តល់ជំនួយចំនួន៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិកដល់កម្ពុជា

សង្គម និងកម្សាន្ត
 លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសនៅចំពោះមុខសម្តេចតេជោ ហ៊ុន​​​ សែន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ចិននឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង១.៣៥លាន ដុល្លារអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់កម្ពុជា។ ការប្រកាសផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឡើងនៅឯជំនួបពិភាក្សាការងារជា​ទ្វេ​ភាគី រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ យោងតាមហ្វេសប៊ុកសម្តេចតេជោ បានសរសេរថា «ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិននឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា»។ លោកប្រធានាធិបតីចិន បានមានប្រសា​សន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបតាមការ​អញ្ជើញ​របស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួមក្នុងវេទិកាស្តីពី «ខ្សែក្រវ៉ាត់ ...
នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកឆ្លងកាត់សមុទ្រក្បែរកោះតៃវ៉ាន់

នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកឆ្លងកាត់សមុទ្រក្បែរកោះតៃវ៉ាន់

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានឆ្លងកាត់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងគោលដៅធានានូវការធ្វើចរាចរណ៍តាមផ្លូវទឹក ។ នាវាចម្បាំងទាំងពីរគ្រឿងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅក្បែរកោះតៃវ៉ាន់នោះ គឺនាវាចម្បាំងប្រភេទ William P.Lawrence និងនាវា Stethem ដែលបានធ្វើធ្វើនាវាចរណ៍ក្នុងចម្ងាយ១១២ម៉ាយ ស្មើនឹង១៨០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ។ សូមបញ្ជាក់ថា ប្រទេសចិនបានប្រឆាំងជំទាស់ចំពោះសហរដ្ឋអាមេរិក និងបានចាត់ទុកថាជាទង្វើបង្ករឿងពីសំណាក់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿងទៅកាន់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ ៕...
ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីអ៊ីរ៉ង់ ធ្វើឲ្យគុយវ៉ែតបារម្ភ

ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីអ៊ីរ៉ង់ ធ្វើឲ្យគុយវ៉ែតបារម្ភ

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសគុយវ៉ែត លោក Khaled al Jarallah បង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ៊ីរ៉ង់ ដែលបានគម្រាមបិទច្រកសមុទ្រ Strait of Hormuz ដែលច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់របស់ប្រទេសនេះ ។ លោក Khaled al Jarallah បានអោយដឹងថា ច្រកសមុទ្រ Strait of Hormuz គឺជាផ្លូវទឹកដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មានប្រេងឥន្ធនៈជាដើមទៅកាន់ទីផ្សារអន្តរជាតិ ពីបណ្តាប្រទេសនៅជុំវិញឈូងសមុទ្រ ពែក្ស (Persian gulf) មានប្រទេសគុយវ៉ែតជាដើម ។ សូមបញ្ជាក់ថា ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយមិនឲ្យប្រទេសនេះនាំប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយជាការឆ្លើយតបវិញ អ៊ីរ៉ង់ បានគម្រាមបិទច្រកសមុទ្រនេះ ៕...
នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន

នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន

សង្គម និងកម្សាន្ត
សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។​ នៅក្នុងជំនួបនេះ គឺបានពិភាក្សាដោយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានឹងខាងភាគីចិនបានសហការគ្នាដោយមានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។​ នៅក្នុងជំនួបនេះក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យ លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិ...
ក្រសួងការងារនិងGMAC រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

ក្រសួងការងារនិងGMAC រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា

សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៧មេសានេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្រ្តីថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ រដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយជារួម និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន និយាយដោយឡែក ពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅក...
ចិនចំណាយលុយជាង៦៤ពាន់លានដុល្លារលើកិច្ចព្រមព្រៀងសាងសង់ផ្លូវសូត្រ

ចិនចំណាយលុយជាង៦៤ពាន់លានដុល្លារលើកិច្ចព្រមព្រៀងសាងសង់ផ្លូវសូត្រ

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលមាន តម្លៃទឹកប្រាក់ជាង ៦៤ ពាន់លានដុល្លារអាមេរិក ។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការចំណាយលើគម្រោងសាងសង់ខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ដែលបានចាប់ផ្តើមតាំងពី ឆ្នាំ២០១៣ ដែលមានប្រទេសប្រមាណជាង៦០ប្រទេសនៅលើពិភពលោកចូលរួម ។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវសូត្រចិន ឫគម្រោងខ្សែក្រវាត់ និងផ្លូវ គឺជាគម្រោងសាងសងផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និងអាកាសយានដ្ឋានផងដែរ ឆ្លងកាត់តំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក អាមេរិកឡាទីន និងតំបន់មជ្ឈិមបូព៌ា ៕...
បង្គារ​ជិត ១​តោន ត្រូវបានកាំកុងត្រូល ខេត្ត​ព្រះសីហនុ ចាប់យកទៅ​ដុតកម្ទេចចោល

បង្គារ​ជិត ១​តោន ត្រូវបានកាំកុងត្រូល ខេត្ត​ព្រះសីហនុ ចាប់យកទៅ​ដុតកម្ទេចចោល

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ចាប់​បង្គារចំនួន​ជិត ១​តោន ដែលមាន​ដាក់​លាយ​សារធាតុ ដូច​ចាហួយ ​​ នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ។ មន្ត្រី​កាំកុងត្រូល អះអាងថា បង្គារ​ទាំងអស់នេះ ឈ្មួញ​ដឹក​តាម​រថយន្ត​ពី​ប្រទេស​វៀតណាម ចូលមក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ក្រុងព្រះសីហនុ​។ ​បង្គារ​ទាំងអស់នេះ ត្រូវបាន​នាំយកទៅ​កាន់​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ដើម្បី​ដុត​កំទេចចោល​៕​...
អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

សង្គម និងកម្សាន្ត
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិត ចូលរួមសម្តែងនូវមនោសញ្ចេតនា និងអប់អរសាទរ ជូនចំពោះ លោកឧកញ៉ា វណ្ណ សុខហេង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២ ដោយទទួលបានការទុកចិត្តពីសមាជិកបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។ យោងតាមសាលិតចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ សរបញ្ជាក់ឲ្យឃើញពីការជឿទុកចិត្តពីសម្ថភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ និងការទទួលខុសត្រូវ​របស់លោកឧកញ៉ា ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្ត ដែលញ៉ាំងឲ្យស្ថាប័ន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើរតួនាទីរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមិនអាចខ្វះបាន ក្នុងការចូលរួម​យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា  ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍​រីកចំរើនជាលំដាប់គួរជាទីមោ...