ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

គម្រោងធ្វើរបងព្រំដែនរបស់លោកដូណាល់ត្រាំ អាចចំណាយទឹកប្រាក់ជាង២៣ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
  សមាជិកសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ Jim McGovern បានអោយដឹងថា គម្រោងសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក អាចចំណាយទឹកប្រាក់រហូតដល់ជាង២៣ពាន់លានដុល្លារអាមេរិក ដែលជាចំនូនច្រើនបំផុតមិនអាចទទួលយកបាន ។ ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយ Reuters/Ipsos poll បានធ្វើការស្ទង់មតិមួយ ដោយលទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកកាន់តែច្រើន បានបង្ហាញនូវការខឹងសម្បា និងស្តីបន្ទោសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្រេចបិទសកម្មភាពរដ្ឋាភិបាលក្នុងផ្នែកខ្លះ ។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ចុងឆ្នាំ២០១៨នេះ ដោយលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា យុវជនអាមេរិក៤៧ភាគរយគាំទ្រចំណាត់ការរបស់លោក ត្រាំ ខណៈដែលយុវជន៣៣ភាគរយមិនគាំទ្រចំណាត់ការនេះ ។ មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល គឺដោយសារតែព្រឹទ្ធសភាអាមេរិ...
វិមានឈ្នះ ឈ្នះ នឹងត្រូវដាក់សម្ពោធនៅថ្ងៃស្អែកទី ២៩ ខែធ្នូ ឆ្នាំ២០១៨

វិមានឈ្នះ ឈ្នះ នឹងត្រូវដាក់សម្ពោធនៅថ្ងៃស្អែកទី ២៩ ខែធ្នូ ឆ្នាំ២០១៨

សង្គម និងកម្សាន្ត
  នៅសល់មួយថ្ងៃទៀតកម្ពុជា នឹងត្រូវអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាសរ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិដ៏បវរ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡាដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផ...
រុស្ស៊ីសាកល្បងមីស៊ីលថ្មីមួយទៀត ដែលអាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង

រុស្ស៊ីសាកល្បងមីស៊ីលថ្មីមួយទៀត ដែលអាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង

សង្គម និងកម្សាន្ត
ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ RT ថា ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាយោធារុស្ស៊ី បានបាញ់សាកល្បងបានដោយជោគជ័យនូវគ្រាប់មីស៊ីលល្បឿនលឿនបំផុត ដែលបានហោះហើរបានក្នុងល្បឿនជាង៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ លោកឧបនាយករដ្ឋមន្ត្រីរូបនោះបានបន្តថា គ្រាប់មីស៊ីលប្រភេទថ្មីនេះ មិនត្រឹមតែអាហោះហើរបានក្នុងល្បឿនលឿនបំផុតប៉ុណ្ណោះទេ គ្រាប់មីស៊ីលនេះក៏ជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលអាមេរិកចាប់មិនបានផងដែរ ៕...
រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក ផ្លាឌីមៀរ ពូទីន បានប្រកាសថា នៅដើមឆ្នាំ២០១៩នេះ លោកនឹងដាក់អោយប្រើប្រាស់នូវគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) និងជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកចាប់មិនបាន ។ ការប្រកាសរបស់លោក ពូទីន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជំនាញរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលប្រភេទថ្មីនេះ ។ សូមបញ្ជាក់ជនថា មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) នេះ អាចហោះហើរបានក្នុងល្បឿន ១៥០០០ម៉ាយក្នុងមួយម៉ោង ដែលប្រហាក់ប្រហែលជិត ២ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ៕  ...
អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

សង្គម និងកម្សាន្ត
  មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ក្នុងយុទ្ធសាស្ត្រប្រឆាំងលើប្រទេសអ៊ីរ៉ង់ ។ ការបញ្ជូននាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់អ៊ីរ៉ង់ បានព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់មួយនៅឈូងសមុទ្រ ពែក្ស ។ សូមបញ្ជាក់ជូនថា មូលហេតុដែលអ៊ីរ៉ង់ព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz គឺដោយសារអ៊ីរ៉ង់ខឹងអាមេរិក ដែលបានបិទការនាំចេញប្រេងពីអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ៕...
ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានព្រមានដល់មេដឹកនាំរបស់ប្រទេសបារាំង មិនអោយគាំទ្រដល់ក្រុមកុលសម្ព័ន Kurd តាមដានចាស់របស់សហរដ្ឋអាមេរិកនោះទេ ។ ការព្រមានរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីបារាំងមានគម្រោងនឹងបន្តវេនពីអាមេរិក ដោយបំពាក់អាវុធដល់ក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ Kurd ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី ដោយបន្សល់ទុកអោយក្រុមកុលសម្ព័ន្ធ Kurd នៅរងារគ្មានខ្នងបង្អែក ៕...
ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះរលកយក្សស៊ូណាមិ ដែលកើតឡើងសារជាថ្មីនៅពេលខាងមុខ ដោយសារភ្នំភ្លើង Anak Krakatao ដែលកំពុងផ្ទុះនៅឡើយ ។ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ក្បែរភ្នំភ្លើង ដោយបារម្ភពីការកើតឡើងសារជាថ្មីនូវរលកយក្សស៊ូណាមិ ដែលកើតឡើងដោយសារភ្នំភ្លើងនេះ ។ ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី ក៏បានជម្លៀសប្រជាពលចេញពីតំបន់ក្បែរភ្នំភ្លើងផងដែរហើយការជម្លៀសប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោយពីចំនួនមនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ មនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ និងមនុស្សចំនួន១៥៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ៕...
បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

សង្គម និងកម្សាន្ត
  បន្ទាយមានជ័យ  បុរសម្នាក់បានរងគ្រោះក្នុងករណីគ្រោះចរាចរណ៍ត្រូវម្ចាស់រថយន្តវ៉ៃ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបបើកបរដោយតៃកុងក្នុងស្ថាបភាពស្រវឹង បុកគោយន្តកន្ត្រៃដឹកស្រូវ កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុខាងលើ គោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ក្នុងស្ថានភាពស្រវឹងស្រាបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃចំពីក្រោយបណ្តាលឲ្យគោយន្តក្រឡាប់ឍធ្លាក់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ។ ប្រភពបន្តថា ភ្លាម ៗអ្នកបើកបរបានចុះពីលើរថយន្តទៅវាយអ្នកបើកគោយន្តទាំងកំហឹង និងចោទមអ្នកបើកគោយន្ត...
កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

សង្គម និងកម្សាន្ត
កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបបានស្រែកទ្រហោរយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ខណៈដែលកំពុងតែច្រៀងសុខៗ មានបុរសម្នាក់បានយកទឹកស្រាបៀរមកជះនិងគប់កំប៉ុងទៅលើខ្លួននាង ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បាននិយាយថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត។ លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរនិងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង...
ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

សង្គម និងកម្សាន្ត
  ក្រោយពីសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាទៅមន្ត្រីមន្ទីរបញ្ចកោណ ឲ្យរៀបចំគម្រោងដកកងទ័ពរបស់ខ្លួនជាង៥០០០នាក់ចេញពីប្រទេសអាហ្វហ្កានិស្ថាននៅពេលខាងមុខ។ លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមានច្រើនពេកហើយ នៅប្រចាំការក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលនាំឲ្យរដ្ឋាភិបាលចំណាយច្រើនលើកងទ័ពអាមេរិកនៅក្រៅប្រទេស។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ អាមេរិកមានកងទ័ពប្រមាណ១៤០០០នាក់ក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ មានតាំងពីឆ្នាំ២០០១កន្លងមក៕    ...