ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពលរដ្ឋជប៉ុននៅកោះអូគីណាវ៉ា ជំទាស់មូលដ្ឋានទ័ពអាមេរិក

ពលរដ្ឋជប៉ុននៅកោះអូគីណាវ៉ា ជំទាស់មូលដ្ឋានទ័ពអាមេរិក

សង្គម និងកម្សាន្ត
  អ្នកបោះឆ្នោតប្រជាមតិនៅកោះ អូគីណាវ៉ា លើ៧០% បានបង្ហាញនូវការជំទាស់ មិនព្រមអោយអាមេរិកដាក់មូលដ្ឋានទ័ពនៅលើកោះនេះទេ ដោយប្រជាពលរដ្ឋបានចាត់ទុកថា មូលដ្ឋានយោធាអាមេរិកជាបទឧក្រិដ្ឋ នាំអោយមានភាពកខ្វក់ និងនាំអោយមានគ្រោះថ្នាក់ ។ ការជំទាស់របស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងក្រោយពីក្រុមអាជ្ញាធរនៅកោះ អូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន បានធ្វើប្រជាមតិមួយពីប្រជាពលរដ្ឋដែលនៅលើកោះនេះ ទាក់ទិននឹងការផ្លាស់ប្តួរមូលដ្ឋាយោធារបស់សហរដ្ឋអាមេរិកពីទីប្រជុំជនមកដាក់នៅលើកោះនេះ តាមការចង់បានរបស់រដ្ឋាភិបាលជប៉ុន ។ អ្នកបោះឆ្នោត២៥%យល់ឃើញថា មូលដ្ឋានទ័ពអាមេរិក មិនមកនូវប្រយោជន៍ដល់ប្រជាពលរដ្ឋជប៉ុនទេ តែផ្ទុយទៅវិញ កងទ័ពអាមេរិកបានបង្កសម្លេងរំខានដោយឧទ្ធម្ភាគចក្រ យន្តហោះ និងនាវាចម្បាំងផ្សេងៗ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕...
សម្ភារៈផ្លូវអាកាសរុស្ស៊ី ត្រូវបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

សម្ភារៈផ្លូវអាកាសរុស្ស៊ី ត្រូវបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

សង្គម និងកម្សាន្ត
រុស្ស៊ី បានដាក់បង្ហាញ យន្តហោះដឹកទំនិញ MS-21 airliner យន្តហោះចម្បាំង Mikoyan MiG-35, MiG-29M , Yakovlev Yak-130 និងយន្តហោះ រួមទាំងឧទ្ធម្ភាគចក្រ ច្រើនប្រភេទទៀតនៅក្នុងពិធីតាំងពិព័រណ៌ មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស ធំបំផុតនៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០១៩នេះ ។ រុស្ស៊ីបានដាក់បង្ហាញយន្តហោះចម្បាំង S-35 fighter jet ដែលជាយន្តហោះចម្បាំងល្បីល្បាញជាងគេ និងត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាយោធាជំនាន់ទី៥ ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងសមរភូមិប្រយុទ្ធ ។ រុស្ស៊ីកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញឥណ្ឌាអោយទិញយន្តហោះរបស់ខ្លួន ទាំងយន្តហោះចម្បាំង និងយន្តហោះដឹកទំនិញ រួមទាំងឧទ្ធម្ភាគចក្រផងដែរ ខណៈដែលឥណ្ឌា មើលឃើញតែយន្តហោះចម្បាំងរបស់ប្រទេសបារាំង ៕...
អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក

អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក

សង្គម និងកម្សាន្ត
  អ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅ(cruise missile)ចេញពីនាវាមុជទឹកបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញសាច់ដុំខាងយោធាបន្ថែមទៀតបង្អួតអាមេរិក ។ ការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងសមយុទ្ធយោធារយៈពេលបីថ្ងៃ នៅសមុទ្រ Strait of Hormuz ដែលជាច្រើកសមុទ្រមមាញឹកបំផុត ដោយនាវាដឹកទំនិញមកពីជុំវិញពិភពលោក ។ សូមរំលឹកថាកាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ អាមេរិកបានគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់បន្ថែមទៀត ខណៈដែលអ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកប្រឆាំងនាវាចម្បាំងរយៈចម្ងាយខ្លី ៕...
សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​​បិទ​សន្និបាត​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​​បិទ​សន្និបាត​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង

សង្គម និងកម្សាន្ត
​ព្រៃវែង៖ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែកុម្ភៈ​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ របស់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង​។ ​ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍  កោតសរសើរ​ក្រុមការងារ​យុវជន និង​សប្បុរសជន​នានា ដែល​បានរួម​សហការគ្នា​បំពេញ​សកម្មភាព ទទួលបាន​លទ្ធផល​យ៉ាង​ល្អ កាលក្នុងឆ្នាំ​២០១៨​។​ ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ក្រុមការងារ​យុវជន និង​សមាជិក សមាជិក​ការ​គណបក្ស​​ រួមគ្នា​បន្តទៀត ក្នុងការ​បំពេញការងា​រ​អាទិភាព​តាម​ការដាក់ចេញ​ដោយ​សន្និបាត​លើក​នេះ ហើយ​សម្ដេច​មានការ​ជឿ​ជាក់​ថា សប្បុរសជន​នានា ដែល​ធ្លាប់​សហការ​ផ្ដល់​ការគាំទ្រ​ដល់​ក្រុមការងារ​យុវជន​គណបក្ស នាពេល​កន្លងមក នឹង​បន្ត​ការគាំទ្រ​នេះ​ជា​បន្តទៀត ពិសេស​ពាក់ព័ន្ធ​នឹង​ការចូលរ...
ព្រះរាជអាជ្ញាក្រុងភ្នំពេញ បង្គាប់ឲ្យនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើជនសង្ស័យមួយក្រុមបន្លំជាសមត្ថកិច្ចទៅជំរិតទារលុយពាណិជ្ជករ

ព្រះរាជអាជ្ញាក្រុងភ្នំពេញ បង្គាប់ឲ្យនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើជនសង្ស័យមួយក្រុមបន្លំជាសមត្ថកិច្ចទៅជំរិតទារលុយពាណិជ្ជករ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។លើជនសង្ស័យមួយក្រុមចូលគំរាមជំរិតទារលុយពីពាណិជ្ជករម្នាក់នៅក្នុងខណ្ឌសែនសុខ។ យោងតាមដីកាបង្គាប់ឲ្យស៊ើបអង្កេតលេខ៨៨៨ អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើឈ្មោះ គង់ ភាសិត និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយអ្នករាជការសាធារណៈ), បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក យោងតាមមាត្រា២៩៩, មាត្រា៣០០, មាត្រា៣៦៣, មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអាសយដ្ឋាន ផ្ទះលេខ៧១អា ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រា...
រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា ​បានចេញ​សេចក្តី​សម្រេច​ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ លើទំហំផ្ទៃដីប្រមាណ២៦០០ ហិកតា។ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ ​ដឹកនាំ​ដោយ ​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ និងលោក​ ម៉ៅ ហាវ​ណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​ ជា​អនុប្រធាន និង​មន្ត្រីជាន់ខ្ពស់​ពាក់​ព័ន្ធ​ជាច្រើនរូប​ទៀត ​។ សេចក្តីសម្រេច​​​រួមមាន៧ចំណុច ទី​១ ពិនិត្យ និង​កំណត់​និយាម​កា​ទីតាំង សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ទី​២ សិក្សា​វាយតម្លៃ​ថ្លៃ​ដី​នៅ​តំបន់ គម្រោង​សាងសង់​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ទី​៣ សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី ​ដើម្បី​បង្ក​លក្ខណៈ​ដល់​ដំណើរ...
សម្តេចតេជោហ៊ុន សែន បង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា

សម្តេចតេជោហ៊ុន សែន បង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ​​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា ការស្រឡាញ់ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ព្រឹក​នេះ ធ្វើការ​នៅផ្ទះ រាសី​ឡើង ដោយ​ប្រពន្ធ​ចូលមក​ថតរូប​ជាមួយ​នៅក្នុង​ការិយាល័យ​តែម្តង​។ សុំទោស ពេលណា​ខ្ញុំ​ពិនិត្យ និង​ចុះហត្ថលេខា​លើ​ឯកសារ​នៅផ្ទះ ខ្ញុំ​តែង​ស្លៀកខោ​ជើង​ខ្លី និង​អាវដៃខ្លី​។​ ​កូនៗ​ចៅៗ គេ​នៅផ្ទះ​របស់គេ និង​មាន​ការងារ ដែល​ត្រូវធ្វើ សម្រាប់​កូនៗ ឯ​ចៅៗ​ទៅ​សាលារៀន​។​ ​តា និង​យាយ​នៅផ្ទះ​តែ ២​នាក់ ពេលណា ខ្ញុំ​ចេញទៅ​ធ្វើការ​យាយ​នៅផ្ទះ​ម្នាក់ឯង​។ ពេលណា​យាយ​ចេញទៅ​ធ្វើការ ខ្ញុំ​នៅផ្ទះ​ម្នាក់ឯង​។ ពេលចេញ​ទៅធ្វើ​ការ​ទាំង​អស់​គ្នា ផ្ទះ​នេះ​ ​អត់​ម្ចាស់​នៅទេ​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​រាសី​ឡើង​ទាំង​យាយ ទាំង​តា នៅផ្ទះ​ទាំងអស់គ្នា ហើយ​យាយ​មក​ថតរូប...
ក្រសួងព័ត៌មានបង្ហាញពី​សារព័ត៌មាន កំពុងដំណើរការ​អាជីវ​កម្ម នៅ​កម្ពុជា មាន​ចំនួន ១៦៣៦ អង្គភាព

ក្រសួងព័ត៌មានបង្ហាញពី​សារព័ត៌មាន កំពុងដំណើរការ​អាជីវ​កម្ម នៅ​កម្ពុជា មាន​ចំនួន ១៦៣៦ អង្គភាព

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានប្រកាសថា នៅ​ឆ្នាំ​២០១៨ អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ។ តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានបញ្ជាក់ថា អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ​រួមមាន​៖ ១.​កាសែត ចំនួន ៤៣៩ អង្គភាព​ ២.​ទស្សនា​វ​ដ្តី ចំនួន ១៩៤ អង្គភាព​ ៣.​ព្រឹត្តិប័ត្រ ចំនួន ២០ អង្គភាព​ ៤.​គេហទំព័រ និង TV Online ចំនួន ៣១៥ អង្គភាព​ ៥.​រោង​ពុម្ព ចំនួន ១១៦ អង្គភាព​ ៦.​សៀវភៅ ចំនួន ២២ អង្គភាព​ព​ ៧.​សមាគម​សារព័ត៌មាន ចំនួន ៤០ អង្គភាព​ ៨.​ទីភ្នាក់ងារសារព័ត៌មាន​បរទេស ចំនួន ២១ អង្គភាព​ព​ ៩.​ស្ថា...
សហរដ្ឋអាមេរិកដកកងទ័ពចេញពីស៊ីរី តែនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាព២០០នាក់

សហរដ្ឋអាមេរិកដកកងទ័ពចេញពីស៊ីរី តែនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាព២០០នាក់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យសេតវិមាន លោក ស្រី Sara Sander បាននិយាយថា សហរដ្ឋអាមេរិក នឹងដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរីនៅពេលខាងមុខ ប៉ុន្តែអាមេរិកនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាពចំនួន២០០នាក់នៅប្រទេសនេះមួយរយៈពេលទៀត ។ លោក ស្រី Sara Sander បានបន្ថែមថា វត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអាមេរិកនៅស៊ីរី គឺជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់កងកម្លាំងចលនាប្រជាធិបតេយ្យស៊ីរី និងក្រុមកុលសម្ព័ន្ធ Kurds ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ។ ការដកកងកម្លាំងយោធាអាមេរិកចេញពីប្រទេសស៊ីរីនេះ ត្រូវបានធ្វើឡើងក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ៕...
ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤-២៦ ខែកុម្ភៈ​នៅប្រទេសស្វីស

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤-២៦ ខែកុម្ភៈ​នៅប្រទេសស្វីស

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council) ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លើកឡើងថា ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ដោយ​ផ្តោតជាសំខាន់​ទៅលើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម ដែល​កម្ពុជា​សម្រេចបាន ក៏ដូចជា​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល លើកកម្ពស់​សិទ្ធិ​ការងារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។ ​ ​ ​សេចក្តីប្រកា...