អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)ពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”
កំពង់ចាម:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ ២០២៤នេះបានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីដ៏មានសារ:សំខាន់មួយនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល. ក.តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួមរបស់លោកស្រី កុល ធារិន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា លោក អាំង សំបូរ សមាជិកគណៈកម្មការទី២នៃរដ្ឋសភា។
អ្នកអញ្ជើញចូលរួមផ្សេងទៀតមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត លោក វង្ស ប៊ុនវិសុទ្ធ ព្រះរា...








