អ្នកជំនួញអចលនទ្រព្យ«មុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវឲ្យបានច្បាស់សិនមុនដាក់ទុករកស៊ី»
អ្នកជំនួញផ្នែកអចលនទ្រព្យបានលើកជាទស្សនទានថា សហគ្រិននៅកម្ពុជាដែលមានបំណងចង់រកស៊ីលើវិស័យដីធ្លីនិងមុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវឲ្យបានច្បាស់មុនដាក់ទុករកស៊ីនិងវិនិយោគនោះ។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៣ខែតុលានេះថា តាមពិតទៅរាល់ការវិនិយោគលើវិស័យដីធ្លី ដើម្បីបញ្ជៀសហានិភ័យនោះ អ្នកត្រូវធ្វើការស្រាវជ្រាវ មុនពេលអ្នកវិនិយោគលើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីអចលនទ្រព្យនិងតំបន់ជុំវិញទាំងទីក្រុងក៏ដូចជាតាមបណ្តាខេត្ត។
លោកឧកញ៉ាបានថ្លែងទៀតថា«ការដឹងព័ត៌មានលំអិតអំពីទ្រព្យសម្បត្តិទាំងអស់នឹងជួយអ្នកក្នុងការសម្រេចថាតើវាមានតម្លៃយ៉ាងណានៅពេលបច្បុន្ននេះ តម្លៃអនាគតរំពឹងលើអ្វីខ្លះ ហើយអាចជួយបញ្ជាក់ពីគោលដៅវិនិយោគរយៈពេលវែងផងដែរ»។
លើសពីនេះឧកញ៉ាបញ្ជាក់ថា បើមិន...








