ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងការដោះស្រាយ
ភ្នំពេញ៖ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តោតកិច្ចពិភាក្សា ពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយ និងផែនការការងារ IMF យ៉ាងសំខាន់ សម្រាប់ការពារផលប្រយោជន៍ និងប្រទេសជាសមាជិក ។
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤-១៩ ខែតុលា ឆ្នាំ២០១៩ ។
មហាសន្និបាត បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល នៃប្រទេសជាសមាជិក ដឹងពីលទ្ធផលសម្រេចបាននានា បញ្ហាប្រឈម និងគោលដៅការងារអាទិភាព នៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាពិសេការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម គោលនយោបាយដោះស្រាយ និងផែនការការងារនៃការិយាល័យតំណាងនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅ IMF សម្រាប់ការពារផលប្រយោជន៍ និងសំឡេ...








