ក្រុមហ៊ុនជប៉ុនសហការជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង
លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានដឹកនាំក្រុមហ៊ុនជប៉ុន ECCJ Real Estate ទៅទស្សនកិច្ចនៅក្រុងបាវិតនិងបានជួបជាមួយលោកអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង ដោយខាងក្រុមហ៊ុនបានសម្រេចផ្តល់ជូនកន្លែងស្នាក់នៅជាង៣០ ផ្ទះដល់មន្រ្តីរាជការស្នាក់នៅក្រោមជំនួយរបស់អ្នកវិនិយោគជប៉ុនផងដែរ។
លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យទិញហើយមានភ្ញៀវជួលស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលពីការជួលផ្ទះត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែម្តង»។
លោឩកញ៉ាបន្តទៀតថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនថែមទៀតផង»។
ថ្មីៗនេះ ក្...








