វិវាទដីធ្លីរវាងលោក កើត សារ៉េត និងយោធិនពិការនៅក្នុងខណ្ឌព្រែកព្នៅស្ថិតនៅជាមន្ទឹលសង្ស័យពីមហាជន
មន្ត្រីសាលារាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានបានអះអាងថា នឹងសម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតយោធិនពិការម្នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ដោយបង្ខំនូវសាលដីការបស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។
ទាក់ទងករណីនេះ លោក មាស សុផាត បានស្នើសុំឲ្យមានការអន្តរាគមន៍ពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ។
លោកបានមានប្រសាសន៍ថា «ខ្ញុំបាទ សុំទទូចអង្វរដល់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញ៉ំបាទផង។ សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោម...







