ឧកញ៉ា ឡូវ ហ៊ឹង ចាត់ទុកថា ការ ដឹងទុក្ខធុរៈរបស់ប្រជាពលរដ្ឋមូល ដ្ឋានគឺជាកាតព្វកិច្ចរបស់មន្រ្តីថ្នាក់ក្រោមជាតិ
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍កាលពីថ្ងៃទី២ ខែមិថុនានេះថា ការដឹងទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់មន្រ្តីថ្នាក់ក្រោមជាតិទាំងអស់គ្នាហើយជាពិសេស នោះ ពួកគេអាចរកឃើញនូវបញ្ហានិងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ ជូនពួកគាត់ភ្លាមៗនៅនិងកន្លែងតែម្តង។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចុះជួបបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ច កាល សម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពល រដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ចំពោះបងប្អូនក្រីក្រជួបការលំបាក ដូចជា ទុរគតជន ជនពិកា អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ជាដើម។
លោកឧកញ៉ាបានថ្លែងទៀតថា« ការជួយប្រជាពលរដ្ឋ និងដឹងសុខ...








