សេដ្ឋវិទូជំរុញឲ្យពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)បានមានប្រសាសន៍ឲ្យដឹងថា យន្តការដែលត្រូវធ្វើ គឺកម្ពុជាត្រូវតែពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សហ៍កម្មកាត់ដេរ បូករួមជាមួយនឹងបច្ចេកវិទ្យា ដើម្បីឲ្យផលិតភាពការងារកាន់តែខ្ពស់ នឹងអាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។
លោកបណ្ឌិត បានពន្យល់ថា មធ្យោបាយដែលត្រូវធ្វើចាប់ពីពេលនេះទៅមានច្រើន ហើយមិនអាចបង្ខំអ្នកវិនិយោគទាំងស្រុងនោះទេ ត្រូវមានយន្តការដោះស្រាយរួម ដើម្បីកុំឲ្យវិស័យកាត់ដេរជួបបញ្ហាក្ស័យធនធ្វើឲ្យអ្នករកស៊ីខាតបង់ ហើយរដ្ឋាភិបាលក៏ខាងបង់ផងដែរ។
លោក ម៉ី កល្យាណ បញ្ជាក់ថា វិស័យកាត់ដេរចាប់ពីពេលនេះទៅត្រូវរៀបចំខ្លួនឲ្យហើយថា វិស័យនេះ នឹងមានការប្រែប្រួលទៅថ្ងៃក្រោយ ដែលនឹងធ្វើឲ្យតម្លៃប្រាក់ឈ្នួលកាន់តែមានតម្លៃបន្ថែមទៀត ។ ម៉្យាងទៀតការពង្រឹងជំនាញគឺជាភាពចាំបាច់ ដើម្បី ឲ្យផលិតភាពនិងអាចប្រជែងនិងទ...








