ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
យុទ្ធនាការភ្លៀងរលឹមលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

យុទ្ធនាការភ្លៀងរលឹមលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

សង្គម និងកម្សាន្ត
យុទ្ធនាការភ្លៀងរលឹមលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)។ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តបន្ទាយមានជ័យបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៣គ្រឿង ក្នុងនោះឃាត់ណែ នាំ និងពិន័យតាមច្បាប់ចំនួន ០១គ្រឿងដោយមិនមានលិខិតអាជីវកម្ម(០១ គ្រឿង)។ ជាមួយគ្នានេះ រថយន្តចំនួន ៦៨ គ្រឿងផ្សេងទៀតត្រូវបានត្រួតពិនិត្យ នៅក្នុងខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងខេត្តកោះកុង ក្នុងនោះឃាត់បានរថយន្តចំនួន០២ គ្រឿងត្រូវបានណែនាំនិងឃាត់រួមមានខ្វះឯកសារ ០២ គ្រឿង ។...
ក្រសួងពាណិជ្ជកម្មដាក់ឲ្យអនុវត្តសាកល្បងមុខងារស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិងវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ

ក្រសួងពាណិជ្ជកម្មដាក់ឲ្យអនុវត្តសាកល្បងមុខងារស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិងវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ

សេដ្ឋកិច្ច និងវិនិយោគ
ក្រសួងពាណិជ្ជកម្ម​​ដាក់ឲ្យអនុវត្តសាកល្ប​ងមុខងារ​ស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិង​វិញ្ញាបនបត្រ​ត្បូងពេជ្រ​មិនទាន់​កែច្នៃ​តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ ហើយ​នេះបើតាម​​សេចក្តីជូនដំណឹង ស្តី។
អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការជំរុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធ

អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការជំរុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធ

សង្គម និងកម្សាន្ត
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំ បានលើក ឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នមួយ ដែលធ្វើឡើងនៅ ទីស្ដីការក្រសួង ទេសច រណ៍កាលពី​​ថ្ងៃទី០១ ខែកក្កដានេះ​​ថា ដើម្បីជំរុញឱ្យអ្នកប្រកប អាជីវកម្មកាណូត ទេស ចរណ៍ ចូលបង់ពន្ធនាំចូលយានយន្តរបស់ពួកគេ ឱ្យដូចទៅនឹងអ្នកប្រកប អាជីវ កម្មដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈ ការអន្តរក្រ​​​សួង​​មួយ ឱ្យបានឆាប់នាពេលខាងមុខ ដើម្បីចុះដោះស្រាយបញ្ហាពន្ធ និងបញ្ហាប្រ ឈមមួយចំ នួន ។ លោក​បាន​មានប្រសាសន៍បន្ថែម​​​ទៀតថា ​សមាសភាពដែលនឹងចូលរួមជាមួយគ ណៈ កម្មការអន្តរក្រសួងនេះ រួមមាន ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និង ដឹក ជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គស្នងការន គរបាល ជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា និងមន្ទីរអង្គភាពពាក់ ព័ន្ធមួយចំនួន ទៀត ។ លើសពីនេះ​​បញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រក...
សហគ្រិនក្នុងស្រុក​​​ចង់ឲ្យធនាគារ​SMEចេញទៅ​​អាចឲ្យ​ក្រុមហ៊ុន​ខ្នាត​​​តូចនិងមធ្យមងាយទទួល​បាន​ហិរញ្ញប្បទាន​​

សហគ្រិនក្នុងស្រុក​​​ចង់ឲ្យធនាគារ​SMEចេញទៅ​​អាចឲ្យ​ក្រុមហ៊ុន​ខ្នាត​​​តូចនិងមធ្យមងាយទទួល​បាន​ហិរញ្ញប្បទាន​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាត់  ចំណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីខ្មែរអ៊ិចប្រេស បានមាន​ប្រ​សាសន៍ថា ក្នុងនាមវិស័យ​​ឯកជន​និងជាក្រុមហ៊ុន​ក្នុងស្រុក​​​លោកចង់ឲ្យ​ស្នើឲ្យរាជ​រដ្ឋា​ភិបាលបន្ធូរបន្ថយលក្ខ័ណ្ឌមួយចំនួនដល់សហក្រាសក្នុងស្រុក ដើម្បីឲ្យពួក​គាត់មាន​លទ្ធភាព​​​ទទួលបានឥណទានពីធនាគារ SME ដែលគ្រោងនឹង​បង្កើតថ្មីនាពេល​ខាងមុខ​នេះ​​។ លោកអះអាងទៀ​តថា«បច្ចុប្បន្ននេះសហគ្រាសខ្នាតតូច​និងមធ្យមនៅកម្ពុជា​កំពុងតែ​ជួបប្រទះធំគឺបញ្ហាទុនសម្រាប់រឿងយកទៅពង្រីកអាជីវកម្ម ហើយ​​​ក្នុងនាំវិស័យឯកជន​ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលលក្ខ័ណ្ឌស្មុកស្មាញមួយចំនួន ដើម្បីអាច​ឲ្យម្ចាស់អាជីវកម្មទទួលបានទុកពីធនាគារដែលគ្រោងនឹងបង្កើតថ្មីនៅពេលខាងមុខនេះ»។ លោកបានមានប្រសាសន៍ថា តាមពិតទៅក្រុមហ៊ុនក្នុងស្រុកមិន​មែនគ្មានសមត្ថភាព​នោះទេ​ សម្រាប់ការផលិតនិងការប្រគួតប្រជែងលើទីផ្សារនោះ ហើយបញ្ហាសំខាន់​គឺ​ពួក​គាត់ពិបាកក្នុងការទទួលបានឥណទានយកទៅពង្រីកអាជី...
លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹង​មាំប៉ុណ្ណោះ»

លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹង​មាំប៉ុណ្ណោះ»

សង្គម និងកម្សាន្ត
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍បញ្ជាក់ថា« មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែ​ផ្លូវរឹង​មាំ​ប៉ុណ្ណោះ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គ្រោងនឹងបើក​ការដ្ឋាន​សាង​សង់នៅចុង​ឆ្នាំ២០១៩នេះហើយ។​​ នៅក្នុង​ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាង​សង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិ​លេខ​២ និងផ្លូវជាតិលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន​សាងសង់ HANSHIN Engineering & Construction Co., Ltd លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ថែម​​ថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹងមាំ​ប៉ុណ្ណោះ»។ ការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់ និងផ្លូវជាតិ​លេខ​២២ ពីរង្វង់មូលអូរចំបក់ទៅកាន់ផ្សារអង្គតាសោម ប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ហើយ​​ចំណាយរយៈពេល ៣០ខែ។ក្រសួងសូមស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូ...
ធនាគារអភិវឌ្ឍន៍ជនបទកំពុងអនុវត្តគម្រោងផលិត កម្មកសិកម្មចិញ្ចឹមសត្វតាមកិច្ចសន្យា

ធនាគារអភិវឌ្ឍន៍ជនបទកំពុងអនុវត្តគម្រោងផលិត កម្មកសិកម្មចិញ្ចឹមសត្វតាមកិច្ចសន្យា

សេដ្ឋកិច្ច និងវិនិយោគ
កន្លងមកទៅថ្មីៗនេះធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ហិរញ្ញប្បទានជំហានទីមួយដល់កសិករអ្នកចិញ្ចឹមជ្រូកមួយកន្លែងនិងជាកសិករគំរូ ដើម្បីអនុវត្តគម្រោងកិច្ចសន្យាកសិកម្មដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្តី ស្រុកព្រៃណប់ ខេត្តព្រះ សីហនុ។ គម្រោងកិច្ចសន្យាកសិកម្មនិងផលិតកម្មតាមកិច្ចសន្យានេះគឺជាការជួយជ្រោមជ្រែងមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករអ្នកចិញ្ចឹមជ្រូក ហើយគម្រោងខាងលើនឹងធានានិរន្តរភាពក្នុងសង្វាក់ផលិតកម្មនៅលើទីផ្សារ។ គម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាខាងលើនេះមិនត្រឹមតែជាការតភ្ជាប់ស្វាក់ផលិតកម្មនិងទីផ្សារដល់កសិករអ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះទេ ហើយក្រុមហ៊ុនស៊ីភី ដែលជាភាគីមួយរូបដែរ ក្នុងចំណោមភាគីបីនៃកិច្ចសន្យាខាងលើបានធានាក្នុងការផ្តល់បច្ចេក ទេសនិងវ៉ាកសាំងការពារជម្ងឺរហូតដល់ប្រមូលផលសត្វលក់នៅ លើទីផ្សារ។ ក្រុមហ៊ុនស៊ីភីនិងធនាគារអភិវឌ្ឍន៍ជនបទមានផែនកា...
ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់

ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់

សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេស ចរណ៍ និងក្រុមហ៊ុន Slick Booth ដែលរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសា សន៍ឱ្យដឹងថា តាមការគ្រោងទុកព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លោកមានប្រសាសន៍ថា ក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេស ចរណ៍ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រ ទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ានហើយការ...
សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ

សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ បានជំរុញឲ្យគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌មាន ដែលអាចឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចជាពលរដ្ឋដទៃ ព្រោះនេះជាសិទ្ធិមួយរបស់កុមារ និងពលរដ្ឋពិការផងដែរ។ សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសសម្តេ​​​​​​ច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ចំនួន៨៩៦នាក់។ នៅក្នុងពិធិនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ហង់ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ឃួង ស្រេង អភិបាល...
ប្រធាន​​​សហព័ន្ធស្រូវអង្ករកម្ពុជា​​​ប្តេជ្ញា​រួមគ្នាជំរុញទីផ្សារអង្ករ​​​និងការ​ធ្វើទំនើប​កម្ម​​ក្នុងវិស័យ​កសិកម្ម​​​​​​​

ប្រធាន​​​សហព័ន្ធស្រូវអង្ករកម្ពុជា​​​ប្តេជ្ញា​រួមគ្នាជំរុញទីផ្សារអង្ករ​​​និងការ​ធ្វើទំនើប​កម្ម​​ក្នុងវិស័យ​កសិកម្ម​​​​​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ​​​ប្រទេស​ចិន​ត្រូវការអង្ករ​ដែល​មានគុណភាព​​ ហើយ​​​បញ្ហានេះ​​​ខាង​​សហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​ពិភាក្សាជាមួយ​និង​ក្រុមហ៊ុន​ធំៗ​​របស់ចិន​ជាពិសេស​ក្រុមហ៊ុន ​​COFCO (កូសកូ)​ដើម្បី​​បំពេញ​តាម​​​កូតារបស់​ចិន ​​​​​​ហើយ​កម្ពុជា​​​កំពុងតែ​ពង្រឹង​​ការ​ផលិតក្នុង​​​ស្រុក​​ដើម្បីបំពេញ​បានតាម​តម្រូវការទីផ្សារនៅ​​​​ប្រទេស​​​​​​​​​ចិន​​​​​​​​​។​ ​លោក​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​​​​បាន​បន្តទៀតថា ​​​​​​​​​ កន្លងមក​ការផលិតអង្ករក្រអូប​នៅ​មាន​សក្តានុពល​ច្រើន​​​​ ជាពិសេស​នៅ​​​​​​តំបន់​ជុំវិញបឹងទន្លេសាប​ ​​ហើយ​​​ទៅមុខទៀត​សហ​ព័ន្ធស្រូវអង្ករកម្ពុជា​​​​នឹងធ្វើ​ការងារកាន់តែជិតស្និទ្ធ​​​ជាមួយ​និងរាជរដ្ឋាភិបាលកម្ពុជា​​​​​​​​ ដើម្បី​​ពង្រឹងគុណភាព​និងការធ្វើ​ទំនើបកម្ម​​​​ផងដែរ​​​។​ ​​លើសពីនេះ​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា កម្ពុជាត...
ផ្ដល់ច្បាប់ឲ្យឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរបន្ទាត់ព្រំដែនងាយស្រួលមានលទ្ធភាពនាំចេញទៅវៀតណាម

ផ្ដល់ច្បាប់ឲ្យឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរបន្ទាត់ព្រំដែនងាយស្រួលមានលទ្ធភាពនាំចេញទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រចេះ៖  ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ បានឃុបឃិតគ្នាផ្ដល់ទីតាំងឲ្យឈ្មួញស្តុកឈើ សំរាប់លក់ចែកចាយនៅក្បែរបន្ទាត់ព្រំដែន ដែលជាការផ្ដល់ឱកាសឲ្យឈ្មួញមានលទ្ធភាព ក្នុងការនាំឈើល្មើសច្បាប់ឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម។ យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចុះហត្ថលេខាអមពីលោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតឲ្យឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ លោក ទ្រី សុភក្តិ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ឈើដែលដឹកមកនោះ មិនបានដាក់នៅទីតាំងរបស់លោកដែលចេញលិខិតនោះឡើយ ពោលឈើទាំងនោះត្រូវបានគេនាំយកទៅស្តុកនៅក្រុមហ៊ុន ម៉ូឌែន ហ្វើនីឈ័រ & វ...