លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាពសំណង់ទាំងនោះ ជាមុនសិន។
កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។
មន្ត្រីដដែលនេះបានឲ្យ ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកប...








