ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹងនិងលើកកម្ពស់ផលិតភាពនៅកម្ពុជាព្រមទាំងចូលរួមអ បអរកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្ន២០១៩ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃ ទី០២-០៣ វិច្ឆិកា ខាងមុខនេះ។
ការប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ ទី១ អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត...)
ចាប់ទទួលពាក្យពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩។
ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះនិងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ...







