ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី បានពិភាក្សាលើរបៀបវារៈអំពីសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ព្រមទាំងបញ្ហាផ្សេងៗ។    ...
លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រីឆឹង សុជាតិ​​ ព្រមទាំងបុគ្គលិកទាំងអស់ បានផ្ញើសារជូនពរ​ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសគម្រប់ខួបកំណើត៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ ។  
កូរ៉េខាងត្បូងក្តៅក្រហាយនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីជប៉ុនស្តីពីពាណិជ្ជកម្ម

កូរ៉េខាងត្បូងក្តៅក្រហាយនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីជប៉ុនស្តីពីពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីជប៉ុន ដែលបានអនុម័តនៅថ្ងៃសុក្រ ទី០២ ខែសីហានេះ លើគម្រោងដកកូរ៉េខាងត្បូងចេញពីបញ្ជីស ឫបញ្ជីនៃបណ្តាប្រទេសដែលត្រូវអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយជប៉ុន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox Business News ។ លោកស្រី Kang Kyung-wha បានព្រមានថា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកូរ៉េខាងត្បូង និងប្រទេសជប៉ុនអាចនឹងទទួលរងផលប៉ះពាល់ ប្រសិនបើជប៉ុនមិនដកសេចក្តីសម្រេចរបស់ខ្លួនចេញនៅពេលខាងមុខ ។ កាលពីដំបូង ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង បានកើតឡើងដោយសារពីជប៉ុនបានរឹតត្បិតការនាំចេញវត្ថុធាតុសំខាន់៣យ៉ាងសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទទៅកូរ៉េខាងត្បូង ដែលជាការសងសឹកកូរ៉េខាងត្បូង ដែលបានសម្រេចអោយក្រុមហ៊ុនជប៉ុនសងជម្ងឺចិត្តលើការបង្ខំពលករកូរ៉េខាងត្បូងអោយធ្វើការលើសកម្លាំងក...
លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសឲ្យដឹងថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុល មានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី បច្ចេកទេសការជួសជុលផ្លូវថ្នល់ ប្រើវិធីសាស្ត្រ Cold in Place Recycling ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងបណ្ដុះបណ្ដាល បំពាក់បំប៉ននូវចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ បន្ថែមលើចំណេះដឹងដែលមានស្រាប់ជូនដល់មន្ត្រីពាក់ព័ន្ធនៃក្រសួងសំដៅពង្រីក និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់តាមវិធីសាស្រ្តថ្មី ស្របតាមការរីកចម្រើនផ្ន...
ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រក ប ដោយបរិយាប័ន្ន»សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។ លោក ​​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពី​​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ...
ក្រសួងទេសចរណ៍៖ ខេត្តចំនួន៣នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២​នៅកម្ពុជា

ក្រសួងទេសចរណ៍៖ ខេត្តចំនួន៣នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២​នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ មាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination​)​ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្​រ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។ លោករដ្ឋមន្រ្តី  និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្ន...
សមត្ថកិច្ចកំពុងអន្តរាគមន៍អគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៅផ្សារ​ទំនើប The Olympia Mall

សមត្ថកិច្ចកំពុងអន្តរាគមន៍អគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៅផ្សារ​ទំនើប The Olympia Mall

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមត្ថកិច្ចគ្រប់គ្រងបានស្ទើរទាំងស្រុងនូវអគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៃផ្សារ​ទំនើប The Olympia Mall នៅជាប់ពហុកីឡដ្ឋានជាតិ អូឡាំពិកនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ។ កម្មករ និងបុគ្គលិក ធ្វើការនៅទីនេះ បានឲ្យដឹងថា ករណីឆាបឆេះនេះ បង្កឡើងដោយទុស្សេខ្សែភ្លើង ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ។ សមត្ថកិច្ចកំពុងតែអន្តរាគមន៍បន្តទៀត ដើម្បីពន្លត់អគ្គិភ័យនេះ ដែលផ្សេងពណ៌សបក់ចេញពីជាន់ក្រោមដី និងមានក្លិនឆ្ងៀមមិនអាចចូលទីជិតបាន ធ្វើឲ្យការជព្យាយាមអន្តរាគមន៍ ជួបការលំបាកខ្លាំងណាស់។ សេចក្តីរាយការណ៍បញ្ជាក់ថា ភ្លើងអាចឆេះសម្ភារៈសំណង់ផ្សេងៗ រួមទាំងរថយន្តចតនៅទីនោះផងដែរ ទើបមានក្លិនខ្លាំង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ យ៉ាងហោចណាស់២០គ្រឿង ដើម្បីជួយពន្លត់។ មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតនៅឡើយទេ៕...
សេដ្ឋវិទូជំរុញឲ្យពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជា

សេដ្ឋវិទូជំរុញឲ្យពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)បានមានប្រសាសន៍ឲ្យដឹងថា យន្តការដែលត្រូវធ្វើ គឺកម្ពុជាត្រូវតែពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សហ៍កម្មកាត់ដេរ បូករួមជាមួយនឹងបច្ចេកវិទ្យា ដើម្បីឲ្យផលិតភាពការងារកាន់តែខ្ពស់ នឹងអាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។ លោកបណ្ឌិត បានពន្យល់ថា មធ្យោបាយដែលត្រូវធ្វើចាប់ពីពេលនេះទៅមានច្រើន ហើយមិនអាចបង្ខំអ្នកវិនិយោគទាំងស្រុងនោះទេ ត្រូវមានយន្តការដោះស្រាយរួម ដើម្បីកុំឲ្យវិស័យកាត់ដេរជួបបញ្ហាក្ស័យធនធ្វើឲ្យអ្នករកស៊ីខាតបង់ ហើយរដ្ឋាភិបាលក៏ខាងបង់ផងដែរ។ លោក ម៉ី កល្យាណ បញ្ជាក់ថា វិស័យកាត់ដេរចាប់ពីពេលនេះទៅត្រូវរៀបចំខ្លួនឲ្យហើយថា វិស័យនេះ នឹងមានការប្រែប្រួលទៅថ្ងៃក្រោយ ដែលនឹងធ្វើឲ្យតម្លៃប្រាក់ឈ្នួលកាន់តែមានតម្លៃបន្ថែមទៀត ។ ម៉្យាងទៀតការពង្រឹងជំនាញគឺជាភាពចាំបាច់ ដើម្បី ឲ្យផលិតភាពនិងអាចប្រជែងនិងទ...
សភាពាណិជ្ជកម្មខេត្តព្រះសីហនុប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យ(SME)និងស្វែងរកទីផ្សារដល់កសិករខ្មែរ

សភាពាណិជ្ជកម្មខេត្តព្រះសីហនុប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យ(SME)និងស្វែងរកទីផ្សារដល់កសិករខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖​ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានថ្លែងឲ្យដឹងថា សភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុ នឹងប្តេជ្ញាដឹកនាំវិស័យសហគ្រាសខ្នាតតូចនិងមធ្យម  ដើម្បីធ្វើយ៉ាងណា ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកវិនិយោគនិងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ លោកបានថ្លែងទៀតថា ក្រៅពីវិស័យសំណង់ ដែលកំពុងតែមានការសាងសង់ច្រើននោះ អ្នកវិនិយោគពិតជាមានតម្រូវលើផ្នែកចំណីអាហារ សម្ភារៈប្រើប្រាស់ និងផលិតផលខ្មែរដែលមានស្រាប់ ដូចជា គ្រឿងបរិភោគផ្សេងៗ ដូច្នោះ សហគ្រាសធុនតូចនិងមធ្យសំខាន់ណាស់ ក្នុងនាមសភាពាណិជ្ជកម្មខេត្តនឹងសម្លឹងមើលពីផលិតផលនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ភ្ញៀវផងដែរ។ សម្រាប់អ្នកវិនិយោគខាងលើថ្លែងបន្តថា ឥឡូវនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុក៏បានចាប់ដៃគួរជាមួយនិងសភាពាណិជ្ជកម្មចិន ដើម្បីការពារពាណិជ្ជករ និងរកទីផ្សារដល់ផលិតករខ្មែរ ដែលជាអ្នកផលិតក្នុ...
ចាប់ឡានបានដឹកសត្វមាន់ជាង៣ពាន់ក្បាល មកពីវៀតណាម តាមច្រកកំណប់កែវ (យិនយ៉ា) ក្នុងខេត្តតាកែវ

ចាប់ឡានបានដឹកសត្វមាន់ជាង៣ពាន់ក្បាល មកពីវៀតណាម តាមច្រកកំណប់កែវ (យិនយ៉ា) ក្នុងខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់រថយន្ត១គ្រឿង ដឹកមាន់ចំនួន ៤០៧ស្រកាស្មេី៣២៥៦ក្បាល ដែលដឹកចេញពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកកំណប់កែវ( យុិនយ៉ា) នៃស្រុកគីរីវង្ស ខេត្តតាកែវ នៅវេលាម៉ោង០២ ទៀបភ្លឺ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ ។ ការចុះបង្រាបនេះក្រោមការបញ្ជាដ៏ហ្មឺងម៉ាត់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ហសការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់និងចាប់រថយន្ត១គ្រឿង ដឹកមាន់ចំនួន ៤០៧ស្រកាស្មេី៣២៥៦ក្បាល ដែលដឹកចេញពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកកំណប់កែវ( យុិនយ៉ា) នៃស្រុកគីរីវង្ស ខេត្តតាកែវ ។ ការដឹកជញ្ជូនសត្វមាន់នេះ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ហើយត្រូវបានឃាត់នៅចំណុចផ្លូវជាតិលេខ២ ភូមិកំពង់ជ្រៃ ឃុំកំពង់ជ្រៃ ស្រុកកោះអណ្តែត បន្ទាប់មកក្រុមការងារដឹកបញ្ជូនវត្ថុតាង និងបទល្មើ...