ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងចិន អាមេរិក មិនជោគជ័យទេ

កិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងចិន អាមេរិក មិនជោគជ័យទេ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Fox Business News បានចុះផ្សាយថា កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ មិនទទួលបានលទ្ធផលជាផ្លែផ្កាទេ ។ កិច្ចចរចារវាងក្រុមតំណាងរបស់ចិន និងអាមេរិក បានប្រព្រឹត្តទៅរយៈពេលជាង៤ម៉ោង ប៉ុន្តែសម្រេចជាលទ្ធផល គឺភាគីទាំងពីរបានត្រឹមតែលើកឡើងថា កិច្ចចរចាបានប្រព្រឹត្តទៅដោយការស្ថាបនា និងជួបចរចាម្តងទៀតនៅខែកញ្ញាខាងមុខ ។ ចំណុចដែលនាំឲ្យកិច្ចចរចាមិនទទួលបានលទ្ធផលគឺ ភាគីចិនសុំលើកពេលទៅពិភាក្សាគ្នាសិន លើការកែប្រែច្បាប់ពាណិជ្ជកម្មចិនលើចំណុចខ្លះ ដែលសហរដ្ឋអាមេរិកបានទាមទារ ពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ និងកម្មសិទ្ធិបញ្ញា ៕  ...
ពិព័រណ៌វិស័យអគារ សំណង់ និងគ្រឿងអេឡិចត្រូនិចខ្នាតអន្តរជាតិឆ្នាំ២០១៩  ជាការទាក់ទាញអ្នកវិនិយោគ

ពិព័រណ៌វិស័យអគារ សំណង់ និងគ្រឿងអេឡិចត្រូនិចខ្នាតអន្តរជាតិឆ្នាំ២០១៩  ជាការទាក់ទាញអ្នកវិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ នាយកក្រុមហ៊ុន ABM Tarsus Events Group នឹងរៀបចំព្រឹត្តិការណ៍ពិរព័រណ៌វិស័យអគារ សំណង់ និងគ្រឿងអេឡិចត្រូនិចនៃសម្ភារៈសំណង់ ដែលជាបច្ចេកវិទ្យាចុងក្រោយ ហើយជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ នឹងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់អ្នកវិនយោគលើគ្រប់វិស័យឲ្យមកបណ្តាក់ទុនកាន់តែច្រើន ។ លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Events Group នឹងជាប្រធានរៀបចំគម្រោងតាំងពិព័រណ៍វិស័យអគារ សំណង់ និងឧស្សាហកម្មផ្នែកមេការនិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិ លំដាប់ថ្នាក់លេខ១ បានថ្លែងក្នុង សន្និសីទសារព័ត៌មាន ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នេះថា ការរៀបចំតាំងពិព័រណ៌ឆ្នាំ២០១៩ នេះ ដែលគ្រោងរៀបចំឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ លោក បន្តថា តាមរយៈនៃការព្រឹត្តិការណ៍នេះដែរ កម្ពុជាក៏មានឱកាសកាន់តែច្រើន ក្នុងការចាប់ជាដៃគូពាណិជ្ជកម្ម ជាពិសេសការនាំយកនូវផលិតផលទំនើបៗ និងទាន់...
ការសាកល្បងមីស៊ីលបាលីស្ទិកពីរគ្រាប់របស់កូរ៉េខាងជើងមិនប៉ះពាល់ដល់កិច្ចចរចាទេ

ការសាកល្បងមីស៊ីលបាលីស្ទិកពីរគ្រាប់របស់កូរ៉េខាងជើងមិនប៉ះពាល់ដល់កិច្ចចរចាទេ

ព័ត៌មានទាន់ហេតុការណ៍
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហានេះថា ការសាកល្បងចុងក្រោយនូវមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់របស់កូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣១ ខែកក្កដាកន្លងទៅនេះ មិនធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងនោះទេ ដែលនេះ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox Business News ។ លោក John Bolton បានបន្ថែមថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង នឹងនៅតែបន្តធ្វើឡើងនៅពេលខាងមុខ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិករូបនេះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នូវកាលបរិច្ឆេទដែលភាគីទាំងត្រូវចាប់ផ្តើមកិច្ចចរចានោះទេ ដោយគ្រាន់តែលើកឡើងថា ភាគីទាំងពីរនឹងជួបចរចានៅពេលខាងមុខ ៕  ...
ពី​២០១៦ដល់ឆមាស​ទី​១ ឆ្នាំ​២០១៩ CDC អនុម័ត​គម្រោង​អភិវឌ្ឍន៍​សរុប ៧៦២ គម្រោង មានទំហំ​ទឹកប្រាក់​ជាង ២​ម៉ឺន​លាន​ដុល្លារ​អាមេរិក

ពី​២០១៦ដល់ឆមាស​ទី​១ ឆ្នាំ​២០១៩ CDC អនុម័ត​គម្រោង​អភិវឌ្ឍន៍​សរុប ៧៦២ គម្រោង មានទំហំ​ទឹកប្រាក់​ជាង ២​ម៉ឺន​លាន​ដុល្លារ​អាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ​៖ គម្រោង​វិនិយោគ នៅ​កម្ពុជា  ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុម័ត​លើ​គម្រោង​សរុប​ចំនួន ៧៦២ គម្រោង មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ២​ម៉ឺន​លាន​ដុល្លារ​អាមេរិក ដោយគិតចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩​ នេះ។​ លោក ឯក ថា អនុប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសឲ្យដឹង ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ ស្តីពី សមិទ្ធផល​រយៈពេល ០១​ឆ្នាំ ក្រោយ​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ មកដល់ពេលនេះគម្រោង​វិនិយោគ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុម័ត ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១៧១ គម្រោង ទឹកប្រាក់​វិនិយោគ​ស​រុម​ជាង ៣៦០០ លាន​ដុល្លារ​។ ឆ្នាំ​២០១៧ មាន ១៨៣ គម្រោង ចំនួន​ទឹកប្រាក់​វិនិយោគ សរុប​មាន​ជាង ៦៣៣១ លាន​ដុល្លារ​។ ឆ្នាំ​២០១៨ មាន​ចំនួន ២៥៥ គម្រោង ទុនវិនិយោគ​សរុប មាន​ជាង ៦...
លុយ​ប្រមាណ ៤០​លាន​ដុល្លារ ដែលរដ្ឋាភិបាលទិញ​សព្វាវុធ​ពី​ចិន ជា​លុយ​ក្រៅ​ខ្ទង់​ថវិកាជាតិ

លុយ​ប្រមាណ ៤០​លាន​ដុល្លារ ដែលរដ្ឋាភិបាលទិញ​សព្វាវុធ​ពី​ចិន ជា​លុយ​ក្រៅ​ខ្ទង់​ថវិកាជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ឲ្យដឹងនៅ​​ក្នុង​សន្និសីទកាសែត ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩នេះ ថា រាជរដ្ឋាភិបាល ចំណាយ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សព្វាវុធ​បន្ថែម​ពី​ចិន គឺជា​លុយ​ចំណាយ ក្រៅ​ខ្ទង់​ថវិកាជាតិ​។​ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា សព្វាវុធ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទិញ​ចិន​នោះ ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​កម្ពុជា និង​ធ្វើ​ទំនើបកម្ម​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​កងទ័ព​កម្ពុជា ក្នុង​គោលបំណង​ការពារជាតិ​។ ​លោក បានបន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេចចិត្ត​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ពី​ប្រទេស​ចិន ដោយសារតែ​អាវុធ​របស់​ចិន មានតម្លៃ​ថោក​ជាង​តម្លៃ​អាវុធ​របស់​ប្រទេស​នៅ​អឺរ៉ុប​៕​...
លោក កៅ ថាច បើកកិច្ចប្រជុំពិភាក្សាលើវឌ្ឍនៈភាពការងារលើកម្មវិធីកែទម្រង់សំខាន់ៗមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជន

លោក កៅ ថាច បើកកិច្ចប្រជុំពិភាក្សាលើវឌ្ឍនៈភាពការងារលើកម្មវិធីកែទម្រង់សំខាន់ៗមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ធនាគារអភិវឌ្ឍន៍ជនបទព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណាត្តិទី៧ លើកទី៩ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ ។ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមា ជិកក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះ  ដើម្បីធ្វើការពិភាក្សាលើវឌ្ឍនៈភាពការងារលើកម្មវិធីកែទម្រង់សំខាន់ៗមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជនបទទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានចូលរួមប្រជុំជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិនស្រូវ ចំនួន២២ ដើម្បីស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមដែលមានកន្លងមកក្នុងវិស័យស្រូវ-អង្ករកម្ពុជាផងដែរ។    ...
សេដ្ឋវិទូជប៉ុនសន្យាជួយផ្សព្វផ្សាយព័ត៌មានពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា​ទៅកាន់ធុរកិច្ច​ជប៉ុន

សេដ្ឋវិទូជប៉ុនសន្យាជួយផ្សព្វផ្សាយព័ត៌មានពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា​ទៅកាន់ធុរកិច្ច​ជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ ភ្នំពេញ៖ លោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរ​ជាតិរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចសម្រាប់​កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មផ្ទៃក្នុងជប៉ុន (JETRO) ។ កាលពីពេលថ្មីៗនេះបានបង្ហាញអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួង និងកំណែទម្រង់ថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកអ៊ុក ប្រជា ក៏បានលើកឡើងអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការ​ជួយសម្រាលបន្ទុកចំណាយវិស័យឯកជន ដូចជាការកែសម្រួលតួនាទី និងភារកិច្ចរបស់អគ្គន...
វិវាទដីធ្លីរវាងលោក កើត សារ៉េត និងយោធិនពិការនៅក្នុងខណ្ឌព្រែកព្នៅស្ថិតនៅជា​​មន្ទឹលសង្ស័យ​ពីមហាជន​​​​

វិវាទដីធ្លីរវាងលោក កើត សារ៉េត និងយោធិនពិការនៅក្នុងខណ្ឌព្រែកព្នៅស្ថិតនៅជា​​មន្ទឹលសង្ស័យ​ពីមហាជន​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីសាលារាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បាន​បានអះអាងថា នឹង​សម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតយោ​​ធិនពិការម្នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ដោយបង្ខំនូវសា​លដី​​​ការ​​​បស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។​​​​ ទាក់ទងករណីនេះ លោក មាស សុផាត បានស្នើសុំឲ្យមានការអន្តរាគមន៍ពី  លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ។ លោកបានមានប្រសាសន៍ថា «ខ្ញុំ​​បាទ សុំ​​ទទូចអង្វរដល់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញ៉ំបាទផង។ សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោម...

ក្រសួងរៀបចំដែនដី​ បង្កើតក្រុម​អធិការ​កិច្ច​ ចុះពិនិត្យការងាររបស់ មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​  បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្តីសម្រេចលេខ ០៧២ សសរ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានចាត់តាំងមន្ត្រីចំនួន ៩​រូប​ ដោយមាន​ប្រធាន​ មួយរូប និងអនុប្រធានមួយរូប​។ សេចក្តីសម្រេចដដែលនេះ បានប្រគល់ តួនាទី​ និង​ភារកិច្ច​ សំខាន់ៗមួយចំនួន ដល់ក្រុមការងារ រួមមាន៖​ -​ ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី​ ការងារ​សំណង់​ ការគ្រប់គ្រង​បុគ្គលិក​ និង​ការផ្ដល់សេវាសាធារណៈ​ -​ ត្រួតពិនិត្យ​ការអនុវត្ត​ផែន​ការ​ចុះបញ្ជី​ដីមានលក្ខណៈជាប្រព័ន្ធ​ -​ ធ្វើ​របាយការណ៍​លទ្ធផល​នៃការ​ធ្វើ​អធិការ​កិច្ច​ជូនក្រសួង​ -​ បំពេញ​ភារកិច្ច​ផ្សេង​ទៀតតាមការប្រគល់ជូនរបស់ក្រស...
 ក្រសួងការបរទេសកម្ពុជាថា៖ សាររបស់ស្ថានទូតអាមេរិក ជាទង្វើរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

 ក្រសួងការបរទេសកម្ពុជាថា៖ សាររបស់ស្ថានទូតអាមេរិក ជាទង្វើរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសារនិយាយវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅនោះ។ ក្រសួងការបរទេសបានចាត់ទុកសាររបស់ស្ថានទូតអាមេរិកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ គឺជាទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកជាថ្មីដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញថា មាត្រា១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ថា គោលបំណងមួយក្នុងចំណោមគោលបំណងទាំងឡាយរបស់អង្គការសហប្រជាជាតិគឺ «ត្រូវកសាងទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពគោលកា...