ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួន នឹងមកសិក្សាស្វែងយល់អំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយលោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ហើយតែងតែគាំទ្រដល់ផលិតផលកសិកម្មដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។
លោករដ្ឋមន្រ្តីវេង សាខុន បានបញ្ជាក់ថា ដំណើរវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្មក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជន មកជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។
លោកបញ...







