ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួន នឹងមកសិក្សាស្វែងយល់អំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួន នឹងមកសិក្សាស្វែងយល់អំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សា​ជាមួយលោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ហើយតែងតែគាំទ្រដល់ផលិតផលកសិកម្មដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។ លោករដ្ឋមន្រ្តីវេង សាខុន បានបញ្ជាក់ថា ដំណើរវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្មក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជន មកជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។ លោកបញ...
សហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចលើការកែសម្រួលរចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មីសម្រាប់អាណត្តិទី៣

សហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចលើការកែសម្រួលរចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មីសម្រាប់អាណត្តិទី៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលដើម្បីពិគ្រោះយោ បល់លើការផុសផុករួចមកអង្គប្រជុំបានសម្រេចលើការកែ សម្រួលរចនាសម្ព័ន្ធស្រូវអង្ករកម្ពុជាថ្មីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់អាណត្តិទី៣ និងនីតិវិធីបោះឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ ដោយទទួលបានការឯកភាព ១០០%។ សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំកម្មវិធីពិគ្រោះយោបល់ជាមួយសមាជិកសមាជិកា និងចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធ ន៍ក្នុងវិស័យស្រូវអង្ករកម្ពុជា លើរចនាសម្ព័ន្ធថ្មី និងនីតិវិធីការបោះ ឆ្នោតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣។ ជាលទ្ធផល អង្គពិធីទាំងមូលមានការចូលរួមមតិយោបល់យ៉ាង ផុសផុល និងបានឯកភាពគ្នាទាំងស្រុងលើរចនាសម្ព័ន្ធថ្មីដែលបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពគ្នាលើការបង្រួបបង្រួមតាមរយៈគោលការណ៍សម្លេងតែមួយ ដោយសមាជិកសហព័ន្ធត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាព ដើម្បីបន្តអនុវត្តការងារជួយដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូលក្នុងអាណ...
​កាកសំណល់​ផ្លា​ស្ទិ​កចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹង​បញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៩

​កាកសំណល់​ផ្លា​ស្ទិ​កចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹង​បញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជាបានប្រកាសក្នុងសន្និសិទកាសែតនៅ​រសៀល​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៩ នេះថា ​កាកសំណល់​ផ្លា​ស្ទិ​ក ៨៣ កុងតឺន័រ ទម្ងន់ ១៥៩២ តោន នឹងត្រូវ​នាំទៅកាន់​ប្រទេស​ដើម​វិញឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ពិន័យជាប្រាក់ ចូល​រដ្ឋ ចំនួនជាង ១០៣៧ លាន ន​រៀល​។ ​លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កាកសំណល់​ផ្លា​ស្ទិ​ក ទាំង ៨៣ កុងតឺន័រ មាន​ទម្ងន់ ១៥៩២ តោន នាំចូល​ដោយ​ក្រុមហ៊ុន ចុង​យៀន ផ្លា​ស្ទិ​ក មេនូហ្វេកឈ័រ​ឯក ដែលមាន​ប្រធាន​ឈ្មោះសួន ឡុក ជា​ជនជាតិខ្មែរ​ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ​MOC ៤៥០៦៧១ ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។ លោកបណ្ឌិតមានប្រសាសន៍ទៀតថា កុងតឺន័រផ្លាស្ទិកទាំងទាំង ៨៣ កុងតឺន័រ​នេះត្រូវបាន​នាំ​ចូលមក​កម្ពុជា ចំនួន ២៧ លើក តាម​នាវា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់លើកចុងក្រោយនៅ​ខែមករា ឆ្នាំ​២០១៩​។ ក្...
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិជាតិអាមេរិកប្រកាសលាលែងចេញពីតំណែង

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិជាតិអាមេរិកប្រកាសលាលែងចេញពីតំណែង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ BBC បានចេញផ្សាយថា លោក Dan Coats នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (US National Intelligence) បានប្រកាសលាលែងចេញពីតំណែងហើយ កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ។ លោក Dan Coats មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដក្នុងលិខិតលាលែងចេញពីតំណែងរបស់លោក ដែលបានផ្ញើទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ដោយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះ គ្រាន់តែរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការងារពាក់ព័ន្ធនឹងស្ថាប័នស៊ើបការសម្ងាត់តែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា លោក Dan Coats បានឡើងកាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (US National Intelligence) កាលពីខែមីនា ឆ្នាំ២០១៧កន្លងទៅ ហើយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះ ទំនងជាលាលែងចេញពីតំណែងដោយមានការខ្វែងគំនិតគ្នាជាច្រើនចំណុច ពាក់ព័ន្ធរបាយការណ៍ដែលថា មេដឹកនាំរបស់ប្រទេសរុស្ស៊ី មានជាប់ពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការ...
សម្ដេច​ក្រឡាហោម​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់ទីក្រុង​អង់កា​រ៉ា​ 

សម្ដេច​ក្រឡាហោម​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់ទីក្រុង​អង់កា​រ៉ា​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កាលពី​​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់​ ទីក្រុង​អង់កា​រ៉ា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​មិត្តភាព​ និង​ កិច្ច​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​តួ​ក​គី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នៅ​ពេល​អញ្ជើញ​ដល់ទី​ក្រុង​អង់កា​រ៉ា​ ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោក​ Tayyip​ Sabri​ Erdil​ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​តំណាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​តួ​ក​គី​។​ ​ លោក​ Tayyip​ Sabri​ Erdil​ បាន​សម្តែង​សេចក្តី​សប្បាយ​រីករាយ​ និង​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ គណប្រតិភូ​នា​...
អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ ចំពោះមន្ត្រីមន្ត្រីខិលខូចជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ

អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ ចំពោះមន្ត្រីមន្ត្រីខិលខូចជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយចាប់យកត្រង់ៗតែម្តង ដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះមិនត្រឹមតែដកតំណែងចេញនោះទេ តែត្រូវពិនិត្យ លើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺ...
ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ច​ញ​សេចក្តីបំភ្លឺ​ជា​សាធារណៈ បញ្ជាក់​ពី ទុនបម្រុង​អន្តរជាតិ​។ ​ធនាគារជាតិបានបញ្ជាក់ថា  សារព័ត៌មាន​មួយចំនួន បាន​បកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​។ ការប្រៀបធៀប​រវាង​ទំហំ​ទុនបម្រុង​អន្តរជាតិ នឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា គឺមាន​លក្ខណៈ​បច្ចេកទេស ដើម្បី​វាស់វែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហានយោបាយ​ឡើយ​។​ ​សេចក្តីបំភ្លឺ បញ្ជាក់ថា ចំពោះ​កម្ពុជា ទុនបម្រុង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន មាន​កម្រិត ៥ ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា ពោលគឺ​ខ្ពស់ជាង ៣​ខែ ដែលជា​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ គួរ​មាន​។ ផ្អែកលើ​សូចនករ​នេះ សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​៕​...
សម្តេចតេជោ«សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងការទទួលទានសាច់ជ្រូក»

សម្តេចតេជោ«សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងការទទួលទានសាច់ជ្រូក»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ«មរតកតេជោ»បានមានប្រសាសន៍អំពាវនាវឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតា។ សម្តេចមានប្រសាសន៍បញ្ជាក់ថា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជាមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូកនិងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្...
ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី១ ឆ្នាំទី២ នៅវិទ្យាស្ថានស៊ីអ៊ីអូ សិក្សាស្រាវ​ជ្រាវលើប្រធានបទផ្នែកគណនេយ្យ ដើម្បីគ្រប់គ្រងអាជីវកម្មទទួលបានជ័យលាភីលេខ១ ក្នុងចំ​ណោម៦ ក្រុមផ្សេងទៀតលើការប្រកួតប្រជែងធ្វើកិច្ចការស្រាវជ្រាវជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារនៅក្នុងត្រីមាសទី២។ វិទ្យាស្ថានស៊ីអ៊ីអូបានរៀបចំឱ្យនិស្សិតប្រកួតប្រជែងសិក្សាស្រាវជ្រាវធ្វើកិច្ចការងារជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារជាក់ស្ដែងនៅតាមក្រុមហ៊ុនពីឆ្នាំទី២ ដល់ទី៤ ដោយបែងចែកការប្រកួតចំនួន៤ដងក្នុងមួយឆ្នាំ។ យោងតាមលទ្ធផលនៃការធ្វើ​​បទបង្ហាញរបស់ក្រុមនីមួយៗកាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ រកឃើញថា ក្រុមនិស្សិតស្រាវជ្រាវផ្នែកច្បាប់ និងពន្ធដារ ទទួលបានជ័យលាភីលេខ២ និងលេខ៣ បានទៅក្រុមសិក្សាសា្រវជ្រាវផ្នែកទីផ្សារ និងការលក់សម្រាប់ម្ចាស់អាជីវកម្ម។ ចំពោះការផ្តល់ពិន្ទុជូនក្រុមនីមួយៗ វិទ្យាស្ថានស៊ីអ៊ីអូ...
លោក អាបេ ទំនងមិនជួបលោក មូន ជេអ៊ីន ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មទេ

លោក អាបេ ទំនងមិនជួបលោក មូន ជេអ៊ីន ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មទេ

ព័ត៌មានទាន់ហេតុការណ៍
កាសែត Sankei Newspaper បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ ទំនងជាមិនជួបពិភាក្សាជាមួយប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅខែសីហាខាងមុខនេះទេ ។ មេដឹកនាំនៃប្រទេសទាំងពីរ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅខែក្រោយនេះ ប៉ុន្តែលោក អាបេ នឹងមិនជួបពិភាក្សាគ្នាជាមួយលោក មូន ជេអ៊ីន ទេ លុះត្រាតែកូរ៉េខាងត្បូងបោះបង់ចោលនូវបញ្ហារវាងប្រទេសទាំងពីរកាលពីសម័យសង្គ្រាមលោកលើកទីពីរជាមុនសិន ។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ជប៉ុន និងកូរ៉េខាងត្បូង មានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នាយ៉ាងខ្លាំង ដោយសារកូរ៉េខាងត្បូងទាមទារឲ្យជប៉ុនសងជម្ងឺចិត្តកូរ៉េខាងត្បូង ពីបទបង្ខំជនជាតិកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ជាការឆ្លើយតប ជប៉ុនបានរឹតត្បិតការនាំចូលនូវវត្ថុធាតុកម្រសម្រាប់ផលិតទូរស័ព្ទដៃឲ្យកូរ៉េខាងត្បូង ៕...