ឯកឧត្តមបណ្ឌិត កៅ ថាច ក្រើន រំលឹកដល់សិស្សថ្នាក់ទី១២ កំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហា ត្រូវប្រឹងយកឲ្យបាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥ ដែលជាប់បានត្រឹមតែ២៣រូបក្នុងស្រុកខ្សាច់កណ្តាល។
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កម្មវិធីនេះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានអ្នកចូ លរួមសរុបចំនួន ៦៤៦នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំជាមួយក្មួយៗសិស្សានុសុស្សនៅថ្ងៃនេះគឺមានគោលបំណ ងសំខាន់ចង់ជំរុញ និងឃើញលទ្ធផលប្រលងបាក់ឌុបនៅខែសីហាឆ្នាំ២០២៦នេះ របស់ក្មួយៗប្រឡងជាប់បាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥ និងបានលទ្អផលល្អច្រេីនលេីសលប់ ។
ឯកឧត្ដមបណ្ឌិតបានរំលឹកជ...








