សម្តេចតេជោថា ៖ វិស័យកាត់ដេរនៅកម្ពុជារួមចំណែកជាង២ ពាន់លានដុល្លារអាមេរិកចូលក្នុងសេដ្ឋកិច្ចជាតិ
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ដោយសារតែការកើនឡើងនៃរោងចក្រនៅកម្ពុជា បានធ្វើឲ្យចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារបានមកពីវិស័យកាត់ដេរបញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
សម្តេចតេជោបានថ្លែងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា វិស័យកាត់ដេរមានការកើនឡើងឥតឈប់ឈរ ដោយសារតែអ្នកវិនិយោគបរទេសជាច្រើនបានមកវិនិយោគ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើ និងប្រាក់ខែសមរម្យផងដែរ។
សម្ដេចបន្ថែមទៀតថា គ្រួសារដែលមានកូនៗ ធ្វើជាកម្មកររោងចក្រ និងបានធ្វើការនៅក្រៅប្រទេសក្ដី នាពេលបច្ចុប្បន្ននេះ ស្ថានភាពគ្រួសារធូរស្រាលច្រើនជាងពេលមុនៗ ព្រោះមានការសាងសង់ផ្ទះថ្មីៗជាច្រើន ដោយសារតែមានប្រាក់ចំណូលបានគួបផ្សំគ្នាម្ខាងបានមកពីឪពុកម្ដាយធ្វើកសិកម្មឬបានប្រកបរបរផ្សេងៗជាដើម។
សម្តេចតេជោបានបន្ថែមថា ចាប់ពីឆ្នាំ១៩៩៧ មានរោងចក្រ៦៧ កម្មករជាង៨ ម៉ឺននាក់ និងមានប្រាក់ខែគោលជាង៤០ ដុល្លារប៉ុណ្ណោះនោះ រហូតមកដល់ឆ្នាំ២០១៨នេះ...








