(បាងកក, ប្រទេសថៃ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាកាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចសេដ្ឋកិច្ចអាស៊ាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Special ASEAN Economic Ministers Meeting on RCEP)នៅទីក្រុងបាងកក ប្រទេសថៃដែលមានការចូលរដ្ឋមន្រ្តី និងប្រតិភូមកពីប្រ ទេសសមាជិកអាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ជួយគាំទ្រ និងជំរុញបន្ថែមដល់អ្នកចរចាទាំងអស់ឲ្យខិត ខំប្រឹងប្រែងបន្ថែម សំដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩នេះ តាមអាណត្តិដែលផ្តល់ឲ្យដោយប្រមុខដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ កាលពីកិច្ចប្រជុំកំពូល RCEP លើកទី២ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។
ការបញ្ច...