ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត

សង្គម និងកម្សាន្ត
កំពត៖ នៅថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ កាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនេះ ជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមា...
ឃាត់ខ្លួនជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ជាមួយ​សារធាតុ​ ញៀន​ខុសច្បាប់ ជាង​៤០​កញ្ចប់​ធំ​-​តូច

ឃាត់ខ្លួនជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ជាមួយ​សារធាតុ​ ញៀន​ខុសច្បាប់ ជាង​៤០​កញ្ចប់​ធំ​-​តូច

សង្គម និងកម្សាន្ត
​ ​ស្ទឹង​ត្រែង​៖​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ម្នាក់ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​ ១២​នឹង​៣៥​នាទី​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច មុខ​ប៉ុស្តិ​ត្រួតពិនិត្យ​ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ​ កម្ពុជា​-​ឡាវ​ ស្ថិត​ក្នុងភូមិ​កំ​ផា​ន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​ក្នុង​វា​លី​ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ត្រួតពិនិត្យ​ និង​ឆែកឆេររក​ឃើញ​ នៅ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ដូច​ជា​កញ្ចប់​កាហ្វេ​ កញ្ចប់​ស្គរ​គ្រាប់​ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​​សមត្ថកិច្ច​ ជំនាញ​(BLO)​ ប្រចាំការ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត...
អាងហែលទឹកពហុកីឡដ្ឋានជាតិអូរឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ នេះ 

អាងហែលទឹកពហុកីឡដ្ឋានជាតិអូរឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ នេះ 

សង្គម និងកម្សាន្ត
  លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកា ពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើនកន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និងដើម្បីស្វែងរកមេដាយជូនជាតិឱ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។ លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំ...
ជនជាតិចិនបើករថយន្តលុចសុីសបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ជនជាតិចិនបើករថយន្តលុចសុីសបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

សង្គម និងកម្សាន្ត
រថយន្តលុចសុីសជនជាតិចិនបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ខេត្តក្រចេះ÷ស្ត្រីជនជាតិម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តលុចស៊ីសនិងគោយន្តកែឆ្នៃដឹកឈើ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ១១ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤០១ ,៤០២ ក្រចេះ .ស្ទឹងត្រែង ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ ប្រភពពីនគបាលចរាចរណ៍នៃស្នងកាខេត្តបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងរវាងរថយន្តលុចស៊ីសRX៣០០.និងគោយន្តកែឆ្នៃកំពុងតែដឹកឈើបើកបរស្របទឹសគ្នាពីជើងទៅត្បូងលើដងផ្លូវជាតិលេខ៧អាស្ទឹងត្រែង.ក្រចេះ។ ​ ប្រភពបន្តទៀតថាក្នុងហេតុការណ៍នោះគេឃើញរថយន្តលុចសុីRx៣០០ពណ៌ទឹកមាស ស្លាកលេខ ភ្នុំពេញ២V៩០៩៧បើកបរដោយឈ្មោះ QIAN Lijunភេទប្រុសអាយុ៥២ឆ្ន...
ចិនបន្តផ្អាកដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

ចិនបន្តផ្អាកដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានប្រកាស ផ្អាកការដំឡើងតម្លៃពន្ធលើការនាំចូលរថយន្តពីសសហរដ្ឋអាមេរិកជាបន្តទៀត ខណៈដែលមេដឹកនាំអាមេរិក បានប្រកាសពន្យាពេលដំឡើងតម្លៃពន្ធលើការនាំចូលទំនិញពីចិនដែរ ។ ចិនបានសម្រេចដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិកក្នុងអត្រា២៥% ដែលជាការសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែការដំឡើងតម្លៃពន្ធនាំចូលរថយន្តពីអាមេរិកនេះ ត្រូវបានផ្អាកវិញចាប់តាំងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ។ នៅពេលបច្ចុប្បន្ននេះ មន្ត្រីចិន និងអាមេរិក កំពុងជួបចរចាគ្នាស្តីពីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ៕...
នាយសង្កាត់រដ្ឋបាលខេត្តកំពង់ធំ រឹបអូសយកឈើខុសច្បាប់ ដឹកតាមរថយន្តដាក់ក្រោមដំឡូងមី

នាយសង្កាត់រដ្ឋបាលខេត្តកំពង់ធំ រឹបអូសយកឈើខុសច្បាប់ ដឹកតាមរថយន្តដាក់ក្រោមដំឡូងមី

សង្គម និងកម្សាន្ត
កំពង់ធំ៖ រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នៅម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុកសន្ទុក ស្ទាក់ឃាត់រថយន្តយីឌុបមួយគ្រឿង ដឹកឈើខុសច្បាប់លាក់ក្រោមដំឡូងមី ធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ០៦ ក្នុងទឹកដីឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក សូ រ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានឲ្យដឹងថា មុនឈានដល់ការចាប់រថយន្តយីឌុបដឹកដំឡូងពីលើ លាក់ឈើពីក្រោមនេះ លោកបានទទួលព័ត៌មានពីខេត្តព្រះវិហារ​​​ដែលបញ្ជាក់ថា រថយន្តម៉ាកហ៊ីយិនដាយ ផ្លូវ៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម3A-2734 ដឹកឈើខុសច្បាប់ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ ដូច្នេះលោកបានស្ទាក់ចាំចាប់តែម្តង។ លោកបានបញ្ជាក់ថា ឈើខុសច្បាប់នេះ គឺជាប្រភេទឈើលេខ២ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗ ដូច្នេះ ទើបមន្ត្រីរដ្ឋបាលព្រៃឈើ បើករថយន្តនេះយកមករក្សារទុក និងវាស់វែងឈើតែម្តង៕...
ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទចំនួន​បី​ខែ​ចំពោះ​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​​

ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទចំនួន​បី​ខែ​ចំពោះ​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​​

សង្គម និងកម្សាន្ត
ភ្នំពេញ ​៖​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​ បាន​ដាក់​ឱ​សាន្ត​វាទ​ដល់​ជនបរទេស​ណា​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី​ចំនួន​បី​ខែ​ទៀត​ ឲ្យ​មក​សារភាព​ដោយ​ខ្លួនឯង​ប្រសិនបើ​មន្ត្រី​រក​ឃើញ​ក្រោយ​បី​ខែ​នេះ​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​ ​ ​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ មាន​ប្រសាសន៍នៅក្នុង កិច្ចប្រជុំ​បូក​សរុប​ ដក​ពិសោធន៍​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ និង​ការងារ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោរ​ប្រវេ​សន្ត​ រយៈពេល​៣​ខែ​ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​រយៈពេល​៣​ខែ​ចុង​ក្រោយ​នា​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ លោក​ ឧត្តមសេនីយ៍​ សុខ​ ផល​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​ បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស...
សម្តេច​តេ​ជោថា៖ មន្ត្រីរាជការ បើកប្រាក់ខែ ​មុន​ចូលឆ្នាំ នឹងមាន​ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ក្នុង​ម្នាក់​

សម្តេច​តេ​ជោថា៖ មន្ត្រីរាជការ បើកប្រាក់ខែ ​មុន​ចូលឆ្នាំ នឹងមាន​ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ក្នុង​ម្នាក់​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីដើមខែមេសា​នេះ មន្ត្រីរាជការ​គ្រប់​ប្រភេទ បាន​ឡើង​ប្រាក់ខែ ហើយ​ប្រាក់ខែ​នៅ​ខែមេសា​នេះ ត្រូវបានបើក​សរុប​នឹង​ប្រាក់ឧបត្ថម្ភ​ម្នាក់ ៥​ម៉ឺន​រៀលបន្ថែមទៀត នៅមុន​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅ​ពាក់កណ្តាល​ខែមេសា​នេះ​។​ សម្តេចបានថ្លែងបែបនេះ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ថា ប្រាក់ខែ នៅ​ខែមេសា សម្រាប់​មន្ត្រីរាជការ គឺ​ទាំង​ពីរលើក ត្រូវ​បើក​នៅមុន​ចូលឆ្នាំ ដោយ​បើក​តែម្តង​។ តាម​ធម្មតា ប្រាក់ខែ​មន្ត្រីរាជការ​យើង បើក ២​ដង ក្នុង ១​ខែ តែ​នៅ​ខែមេសា​នេះ យើង​បើក​សរុប នៅមុន​ចូលឆ្នាំ ដើម្បី​ឲ្យ​មន្ត្រីរាជការ​យើង បាន​ប្រាក់ខែ ទៅ​ចាយវាយ...
មនុស្ស២៥នាក់ស្លាប់ដោយខ្យល់ព្យុះនៅប្រទេសណេប៉ាល់

មនុស្ស២៥នាក់ស្លាប់ដោយខ្យល់ព្យុះនៅប្រទេសណេប៉ាល់

សង្គម និងកម្សាន្ត
យ៉ាងហោចណាស់មនុស្សចំនួន ២៥នាក់បានបាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ផ្សេងទៀតបានទទួលរងផលប៉ះពាល់ពីខ្យល់ព្យុះដ៏កំណាចមួយ កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ។ នាយករដ្ឋមន្ត្រីណេប៉ាល់ លោល KP Sharma Oli បានឲ្យដឹងថា ខ្យល់ព្យុះបានបំផ្លិចបំផ្លិចសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយគ្រឿង និងបានកាត់ផ្តាច់ចរន្តអគ្កិសនីនៅតំបន់មួយចំនួនក្នុងប្រទេសនេះ ។ លោល KP Sharma Oli បានបន្ថែមថា មនុស្សប្រមាណជាង៤០០នាក់ ក៏បានរងរបួសសផងដែរគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះនេះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ ៕...
សម្តេច​តេ​ជោ  ប្រកាស​ឲ្យលោក​លឺ​ ឡាយស្រេង វិល​ត្រឡប់មក​មាតុប្រទេស​វិញ​

សម្តេច​តេ​ជោ  ប្រកាស​ឲ្យលោក​លឺ​ ឡាយស្រេង វិល​ត្រឡប់មក​មាតុប្រទេស​វិញ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​​ឲ្យ​លោក លឺ ឡាយស្រេង អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ បន្ទាប់ពី​លោក លឺ ឡាយស្រេង បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក អង្វរ​ដល់​សម្តេច ជួយឲ្យបាន​ចូលមក​មាតុភូមិ​វិញ​។​ សម្តេចតេជា បានថ្លែងបែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ។ សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ លោក លឺ ឡាយស្រេង បាន​បង្ហោះ​វិ​ដេ​អូ​ខ្លី​ប តាម​ហ្វេ​ស​ប៊ុ​ក ​លោក​បាន​លើក​ឡើង​ថា លោក​មានការ​នឹករលឹក​បងប្អូន​ជនរួមជាតិ​ជាខ្លាំង ហើយ​ចង់​វិល​ត្រឡប់មក​កម្ពុជា​វិញ ព្រោះ​ជា​ស្រុ​កំណើត​។​ ​លោក លឺ​ឡាយស្រេង បាន​លើកឡើង​ថា លោក​បានស្នើ​សូម​ឲ្យ​សម្តេចនាយក អនុគ្រោះ ដើម្បី​អនុញ្ញាត​ឲ្យ​លោក បាន​វិលត្រឡប់​ទៅវិញ​ទៅ ព្រោះ​បាន...