ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ដាក់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្ត ៧០លានរៀល ករណីផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»
ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធ សហជីពកម្មករសំណង់កម្ពុជា ផលិតវីដេអូររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ និងឲ្យសងជំងឺចិត្តទៅជនរងគ្រោះ ២នាក់ សរុប ៧០លានរៀល។
លោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការចោទប្រកាន់បទ ញុះញង់ឱ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យឱ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។
នៅក្នុងសវនាការកាលពីពេលកន្លងទៅ និងនៅរសៀលនេះ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី នៅតែច្រានចោលការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យ អ្នកសារព័ត៌មានចំនួន ៤នាក់ របស់សារព័ត៌មាន RT (Russia Today) ...








