លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤) ពីបទប៉ុនប៉ងឃាតកម្ម
ភ្នំពេញ៖លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)ពីបទប៉ុនប៉ងឃាតកម្ម ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ "ន" ដពស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ៤៩ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។
លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា នេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។
ហេតុការណ៍នៃការបាញ់បោ...








