សំណេរបង្កប់ដោយខ្លឹមសាររបស់ លោក ថៃ នរៈសត្យា ផ្ញើសារអាណិតកូនៗ
ប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហង្កាបានប្តឹងសុំលែងលះ ខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរជាងដប់ឆ្នាំហើយ គឺតាំងពីអំឡុងឆ្នាំ ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ។
ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំជា មួយភរិយាក្រោយ ទើបសាងបានដោយលំបាកនូវជម្រកដ៏ធំធួនល្មមមួយនៅដាច់ស្រយាលឯជាយក្រុង។
ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាមលទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះផុស បរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែល ទើបដើរចោលក្រុមគ្រួសារអីចឹង។
ឃើញដូចនេះខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរ បកពីរឿងនាងនោះ ដើម្បីកុ...








