ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
នាយសង្កាត់រដ្ឋបាលខេត្តកំពង់ធំ រឹបអូសយកឈើខុសច្បាប់ ដឹកតាមរថយន្តដាក់ក្រោមដំឡូងមី

នាយសង្កាត់រដ្ឋបាលខេត្តកំពង់ធំ រឹបអូសយកឈើខុសច្បាប់ ដឹកតាមរថយន្តដាក់ក្រោមដំឡូងមី

សង្គម និងកម្សាន្ត
កំពង់ធំ៖ រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នៅម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុកសន្ទុក ស្ទាក់ឃាត់រថយន្តយីឌុបមួយគ្រឿង ដឹកឈើខុសច្បាប់លាក់ក្រោមដំឡូងមី ធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ០៦ ក្នុងទឹកដីឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក សូ រ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានឲ្យដឹងថា មុនឈានដល់ការចាប់រថយន្តយីឌុបដឹកដំឡូងពីលើ លាក់ឈើពីក្រោមនេះ លោកបានទទួលព័ត៌មានពីខេត្តព្រះវិហារ​​​ដែលបញ្ជាក់ថា រថយន្តម៉ាកហ៊ីយិនដាយ ផ្លូវ៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម3A-2734 ដឹកឈើខុសច្បាប់ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ ដូច្នេះលោកបានស្ទាក់ចាំចាប់តែម្តង។ លោកបានបញ្ជាក់ថា ឈើខុសច្បាប់នេះ គឺជាប្រភេទឈើលេខ២ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗ ដូច្នេះ ទើបមន្ត្រីរដ្ឋបាលព្រៃឈើ បើករថយន្តនេះយកមករក្សារទុក និងវាស់វែងឈើតែម្តង៕...
ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទចំនួន​បី​ខែ​ចំពោះ​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​​

ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទចំនួន​បី​ខែ​ចំពោះ​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​​

សង្គម និងកម្សាន្ត
ភ្នំពេញ ​៖​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​ បាន​ដាក់​ឱ​សាន្ត​វាទ​ដល់​ជនបរទេស​ណា​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី​ចំនួន​បី​ខែ​ទៀត​ ឲ្យ​មក​សារភាព​ដោយ​ខ្លួនឯង​ប្រសិនបើ​មន្ត្រី​រក​ឃើញ​ក្រោយ​បី​ខែ​នេះ​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​ ​ ​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ មាន​ប្រសាសន៍នៅក្នុង កិច្ចប្រជុំ​បូក​សរុប​ ដក​ពិសោធន៍​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ និង​ការងារ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោរ​ប្រវេ​សន្ត​ រយៈពេល​៣​ខែ​ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​រយៈពេល​៣​ខែ​ចុង​ក្រោយ​នា​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ លោក​ ឧត្តមសេនីយ៍​ សុខ​ ផល​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​ បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស...
សម្តេច​តេ​ជោថា៖ មន្ត្រីរាជការ បើកប្រាក់ខែ ​មុន​ចូលឆ្នាំ នឹងមាន​ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ក្នុង​ម្នាក់​

សម្តេច​តេ​ជោថា៖ មន្ត្រីរាជការ បើកប្រាក់ខែ ​មុន​ចូលឆ្នាំ នឹងមាន​ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ក្នុង​ម្នាក់​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីដើមខែមេសា​នេះ មន្ត្រីរាជការ​គ្រប់​ប្រភេទ បាន​ឡើង​ប្រាក់ខែ ហើយ​ប្រាក់ខែ​នៅ​ខែមេសា​នេះ ត្រូវបានបើក​សរុប​នឹង​ប្រាក់ឧបត្ថម្ភ​ម្នាក់ ៥​ម៉ឺន​រៀលបន្ថែមទៀត នៅមុន​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅ​ពាក់កណ្តាល​ខែមេសា​នេះ​។​ សម្តេចបានថ្លែងបែបនេះ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ថា ប្រាក់ខែ នៅ​ខែមេសា សម្រាប់​មន្ត្រីរាជការ គឺ​ទាំង​ពីរលើក ត្រូវ​បើក​នៅមុន​ចូលឆ្នាំ ដោយ​បើក​តែម្តង​។ តាម​ធម្មតា ប្រាក់ខែ​មន្ត្រីរាជការ​យើង បើក ២​ដង ក្នុង ១​ខែ តែ​នៅ​ខែមេសា​នេះ យើង​បើក​សរុប នៅមុន​ចូលឆ្នាំ ដើម្បី​ឲ្យ​មន្ត្រីរាជការ​យើង បាន​ប្រាក់ខែ ទៅ​ចាយវាយ...
មនុស្ស២៥នាក់ស្លាប់ដោយខ្យល់ព្យុះនៅប្រទេសណេប៉ាល់

មនុស្ស២៥នាក់ស្លាប់ដោយខ្យល់ព្យុះនៅប្រទេសណេប៉ាល់

សង្គម និងកម្សាន្ត
យ៉ាងហោចណាស់មនុស្សចំនួន ២៥នាក់បានបាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ផ្សេងទៀតបានទទួលរងផលប៉ះពាល់ពីខ្យល់ព្យុះដ៏កំណាចមួយ កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ។ នាយករដ្ឋមន្ត្រីណេប៉ាល់ លោល KP Sharma Oli បានឲ្យដឹងថា ខ្យល់ព្យុះបានបំផ្លិចបំផ្លិចសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយគ្រឿង និងបានកាត់ផ្តាច់ចរន្តអគ្កិសនីនៅតំបន់មួយចំនួនក្នុងប្រទេសនេះ ។ លោល KP Sharma Oli បានបន្ថែមថា មនុស្សប្រមាណជាង៤០០នាក់ ក៏បានរងរបួសសផងដែរគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះនេះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ ៕...
សម្តេច​តេ​ជោ  ប្រកាស​ឲ្យលោក​លឺ​ ឡាយស្រេង វិល​ត្រឡប់មក​មាតុប្រទេស​វិញ​

សម្តេច​តេ​ជោ  ប្រកាស​ឲ្យលោក​លឺ​ ឡាយស្រេង វិល​ត្រឡប់មក​មាតុប្រទេស​វិញ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​​ឲ្យ​លោក លឺ ឡាយស្រេង អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ បន្ទាប់ពី​លោក លឺ ឡាយស្រេង បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក អង្វរ​ដល់​សម្តេច ជួយឲ្យបាន​ចូលមក​មាតុភូមិ​វិញ​។​ សម្តេចតេជា បានថ្លែងបែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ។ សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ លោក លឺ ឡាយស្រេង បាន​បង្ហោះ​វិ​ដេ​អូ​ខ្លី​ប តាម​ហ្វេ​ស​ប៊ុ​ក ​លោក​បាន​លើក​ឡើង​ថា លោក​មានការ​នឹករលឹក​បងប្អូន​ជនរួមជាតិ​ជាខ្លាំង ហើយ​ចង់​វិល​ត្រឡប់មក​កម្ពុជា​វិញ ព្រោះ​ជា​ស្រុ​កំណើត​។​ ​លោក លឺ​ឡាយស្រេង បាន​លើកឡើង​ថា លោក​បានស្នើ​សូម​ឲ្យ​សម្តេចនាយក អនុគ្រោះ ដើម្បី​អនុញ្ញាត​ឲ្យ​លោក បាន​វិលត្រឡប់​ទៅវិញ​ទៅ ព្រោះ​បាន...
ស្ពានជ្រោយចង្វារទី១នឹងសម្ភោធដាក់ឲ្យឱ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី៣ ខែមេសានេះ

ស្ពានជ្រោយចង្វារទី១នឹងសម្ភោធដាក់ឲ្យឱ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី៣ ខែមេសានេះ

សង្គម និងកម្សាន្ត
    លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានពិនិត្យមើលគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ហៅ ស្ពានជ្រោយចង្វារទី១ ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះមានអាយុកាលចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។ បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន។ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន...
ឯកឧត្តម ថោង ខុន ជំរុញឲ្យលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុឲ្យបានល្អ

ឯកឧត្តម ថោង ខុន ជំរុញឲ្យលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុឲ្យបានល្អ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យភាគីពាក់ព័ន្ធខិតខំរៀបចំលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ ឲ្យកាន់តែល្អថែមទៀត ដើម្បីទទួលភ្ញៀវចូលរួមកិច្ចប្រជុំធំៗ នាពេលខាងមុខ។ ឯកឧត្តមបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រជុំអាស៊ាន នៅឆ្នាំ២០២២ ក្នុងនោះមានអាស៊ានបូកចិន កូរ៉េ ជប៉ុន អូស្ត្រាលី អាមេរិក។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារត្រីមាសទីមួយ ឆ្នាំ២០១៩ថា មានភាពល្អប្រសើរក្នុងការគ្រប់គ្រងអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ រួមទាំងការទប់ស្កាត់ទឹកកខ្វក់ហូរចូលទៅសមុទ្រផងដែរ។ តែទោះជាបែបនេះក្តី ឯកឧត្តម បានព្រមានដល់ម្ចាស់អាជីវកម្ម ម៉ាហ្សា និងអាជីវកម្មផ្សេងទៀត ត្រូវតែមានអាជ្ញាប័ណ្ណ។ បើមិនដូច្នោះទេ ត្រូវបិទអាជីវកម្មនោះ។ ដោយឡែកអ...
សម្តេចតេជោ ៖  សូមអ្នកបើកបរមានសុជីវធម៍ មានគុណធម៍ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

សម្តេចតេជោ ៖ សូមអ្នកបើកបរមានសុជីវធម៍ មានគុណធម៍ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹរឮករបស់ខ្ញុំមានជាប់ជាមួយបងប្អូននិងកូនក្មួយគ្រប់ៗគ្នា។ សង្ឃឹមថាថ្ងៃនេះ បងប្អូនបានសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងក្នុងដំណើរកំសាន្តទៅកាន់តំបន់រមណីយដ្ឋាននានា។ ប្រទេសយើងមានសុខសន្តិភាព និងកាន់តែឆ្ពោះទៅរកភាពល្អប្រសើរជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។ ឯករាជភាពទាំងនយោបាយ និងសេដ្ឋកិច្ច គឺធ្វើអោយកម្ពុជាយើងកាន់តែរឹងមាំ និងរីកចម្រើន។ អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីគ្រប់ៗគ្នាមានឱកាស និងប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង៕...
រុស្ស៊ី សន្យាជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

រុស្ស៊ី សន្យាជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

សង្គម និងកម្សាន្ត
ម៉ូស្គូ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ អ៉ីហ្គរ ម៉ីតស៊ូគីន (IGOR MITHSHUTKIN) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ី នៅរដ្ឋធានីម៉ូស្គូ។  ឧត្តមសេនីយ៍ទោ  អ៉ីហ្គរ ម៉ីតស៊ូគីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក ។បន្ទាប់មក ភាគីរុស្ស៉ី បានធ្វើបទបង្ហាញពីសាកលវិទ្យាល័យ ជូនគណៈប្រតិភូកម្ពុជា ហើយបានជម្រាបជូនផងដែរថា និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ បានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជា ព្រមទាំងគោរពវិន័យបានយ៉ាងល្អ។  លោកសាកលវិទ្យាធិការ បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលនិស្សិតកម្ពុជាបន្ថែមទៀតនៅពេលអនាគត។  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ...
សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​លើកឡើងថា «​នៅ​ព្រឹក​មិញ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ ក្នុងឱកាស​បើក​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកស្រី Ayda Ünlü, អគ្គរដ្ឋទូត នៃ​ប្រទេស​តួ​គី ដែល​កាលពី​ម្សិលមិញ បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​បានសម្រេច​ក្នុងការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន​អគ្គិសនី​តួ​គី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ដែល​អាច​ផ្តល់​ថាមពល​ប្រមាណ ២០០​មេក​ហ្គា​វ៉ា​ត់ មក​រាជធានី​ភ្នំពេញ​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​ល...