គណៈប្រតិភូឡាវ កោតសសើរពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ទាក់ទងនឹងយុទ្ធសាស្ត្រអូសទាញវិនិយោគិនឲ្យចូលមកបណ្តាក់ទុនក្នុងខេត្តនេះ។
លោកសូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍន៍ជនបទ និងសង្គមកិច្ច បានមានប្រសាសន៍ថាខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនណាស់ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោងធ្វើពាណិជ្ជកម្មផ្សេងៗទៀតជាដើម។
លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្ដិភាពពេញលេញ មានគោលនយោបាយច្បាស់លាស...








