ក្រសួងធម្មការនិងសាសនា ចុះស៊ើបអង្កេតចៅអធិការវត្តពោធិ៍ចិនតុង ឱបស្រីស្នេហ៍បង្ហោះតាមហ្វេសប៊ុក
ភ្នំពេញ៖ ក្រោយពីបែកធ្លាយស្នេហារផ្អែមល្អែមរបស់លោកសង្ឃព្រះនាម វ៉ាន វន្នី ចៅអធិការវត្តពោធិ៍ចិនតុង រាជធានីភ្នំពេញ ជាមួយស្រីស្នេហ៍ ធ្វើឱ្យបណ្តាញសង្គមចែករំលែកយ៉ាងច្រើន និងរិះគន់យ៉ាងចាស់ដៃ ដែលធ្វើឲ្យអាប់អោនដល់តម្លៃនៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានប្រាប់សារព័ត៌មានថាលោកបានទទួលដំណឹងនេះហើយ ដោយពេលនេះ លោកបានចាត់ឲ្យជំនាញចុះស្រាវជ្រាវ ថា ពិតជាមានរឿងបែបនេះ កើតឡើងឬយ៉ាងណា ។
មហាជនបានបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកថា បើមានករណីកើតឡើងមែនក្រសួងធម្មការ និងសាសនា ត្រូវតែចាត់ការឱ្យបានលឿនបំផុត មិនគួរទុកឲ្យលោកសង្ឃអង្គនេះ បំផ្លាញដល់កិត្តិយសដល់លោកសង្ឃដែលគេធ្វើល្អ អនុវត្តតាមគន្លងព្រះពុទ្ធ...








