ក្រុមហ៊ុនBuhler Group Asia គ្រោងសាងសង់ឡសម្ងួតបំពាក់ដោយបច្ចេកវិទ្យាទំនើបអភិវឌ្ឍន៍សង្វាក់តម្លៃស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ តំណាងក្រុមហ៊ុនលំដាប់ពិភព ដែលមានការិយាល័ យកណ្តាលនៅក្នុងទីក្រុងហ្សូរិច នៃប្រទេសស្វីស គ្រោងសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សែចង្វាក់តម្លៃស្រូវអង្ករនិងធ្វើពិធិកម្មការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារសាកលប្រកបដោយនិរន្តរភាព។
លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានគូសបញ្ជាក់ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមិថុនានេះថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់ និងពង្រឹងនិរន្តរភាពផលិតកម្មនៅកម្ពុជាគ្រោង នឹងវិនិយោគសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ អាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃ...








