ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស ដែលទះកំផ្លៀងស្ត្រីអ្នកចម្រៀងនៅហាងបឹងមាស ក្នុងខណ្ឌជ្រោយចង្វារ គឺឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ជាច្រើន បានអះអាងថា នាយទាហានផ្កាយ៣ម្នាក់ ដែល បានទះកំផ្លៀងស្ត្រីអ្នកចម្រៀងប្រចាំភោជនីយបឹងមាស ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ នេះ គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក។ ស្ត្រីរងគ្រោះឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ ដែលកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ អំពីករណីអំពើហិង្សាមកលើរូបនាង។ ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មានទីលំនៅក្នុងទីរួមខេត្តបាត់ដំបង។ ក្នុងករណីនេះ លោក ហេង ឡុង ប្រធានសមាគនសិល្បករខ្មែរ បានអះអាងបញ្ជាក់ថា ភាគីបង្កអំពើហិង្សាបានព្រមព្រៀង និងសុខចិត្តផ្តល់សំណងជាថវិកាចំនួន៨០០០ដុល្លារ ដល់ស្ត្រីរងគ្រោះ ដើម្បីបញ្ចប់ការប្តឹងផ្តល់។ លោកបានបញ្ជាក់បន្ថែមទៀតថា នាង យិន ស្រីពៅ អ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស គឺជាក្មួយស្រីរបស់លោក ព្រហ្ម ...
អាមេរិក និងរុស្ស៊ី កំពុងពុះបំបែកពលរដ្ឋវែណេស៊ុយអេឡាជាពីរផ្នែក

អាមេរិក និងរុស្ស៊ី កំពុងពុះបំបែកពលរដ្ឋវែណេស៊ុយអេឡាជាពីរផ្នែក

សង្គម និងកម្សាន្ត
  មេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពុះបំបែកប្រជាពលរដ្ឋរបស់ ប្រទេសនេះជាពីរផ្នែកដាច់ពីគ្នា ដោយម្ខាងខាងលោកប្រធានាធិបតី Nicolas Maduro និងម្ខាង ទៀត ខាងលោក Juan Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីតាមសេចក្តី ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ពលរដ្ឋទាំងពីរផ្នែកនេះ គឺប្រជាពលរដ្ឋខាងគណបក្សប្រឆាំង ដែលគាំទ្រដោយអាមេរិក និងប្រជាពលរដ្ឋខាងគណបក្សកាន់អំណាច ដែលគាំទ្រដោយរុស្ស៊ី ហើយពលរដ្ឋទាំងពីរបក្ស នេះ កំពុងប៉ះទង្គិចគ្នាស្ទើរជារៀងរាល់ថ្ងៃ ។ ខាងបក្សប្រឆាំងចេញធ្វើបាតុកម្មមិនឈប់ឈរ ហើយខាងបក្សកាន់អំណាច ក៏បាន បង្ក្រាបលើក្រុមបាតុករមិនឈប់ដែរ ដែលនាំឲ្យមានអំពើហិង្សាកាប់សម្លាប់គ្នា យ៉ាងក្តៅ គគុកនៅទូទាំងប្រទេស ៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុងសៀមរាប នៃខេត្តសៀមរាប ប្រកបដោយសុខសុវត្តិភាព នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ ។ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ វត្តមាននៃការអញ្ជើញមកទទួលសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានវត្តមានថ្នាក់ដឹកនាំខេត្តសៀមរាប និងមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕...
លោក មូន ជេអ៊ីន នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងកូរ៉េខាងជើង និងអាមេរិក

លោក មូន ជេអ៊ីន នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងកូរ៉េខាងជើង និងអាមេរិក

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងព្យាយាមសម្របសម្រួលជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរកូរ៉េខាងជើងនៅពេលខាងមុខ។ ការលើកឡើងរបស់លោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីជំនួបចរចាជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ បានទទួលបានបរាជ័យទាំងស្រុង ។ សូមបញ្ជាក់ថា លោក មូន ជេអ៊ីន គឺជាអ្នកខ្វល់ខ្វាយខ្លាំងជាងគេ ក្នុងការរុញច្រានឲ្យមានកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ហើយលោក មូន ក៏បានបង្ហាញនូវការខកចិត្តខ្លាំងណាស់ដែរ ចំពោះលទ្ធផលសូន្យនៃជំនួបរវាងលោក ត្រាំ និងលោក គីម លើកនេះ៕...
តុលាការសម្រេចដាក់គុកជនជាតិចិន២នាក់ ក្នុងម្នាក់ៗ១ជីវិតពីបទជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម

តុលាការសម្រេចដាក់គុកជនជាតិចិន២នាក់ ក្នុងម្នាក់ៗ១ជីវិតពីបទជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិ២នាក់ដាក់គុកមួយជីវិតពីបទ ជួញដូរគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម។ ជនជាប់ចោទឈ្មោះ Lin Chen Chia ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai Kuan ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារកំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រព្រឹត្តិកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីបពី ការត្រួតពិនិត្យគ្រឿងញៀន។ នៅក្នុងសវនាការ ជនជាប់ចោទទាំង២នាក់ បានឆ្លើយថា គ្រឿងញៀនទាំងអស់នោះ មិនមែនជារបស់ពួកគេទេ។ គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន...
គម្រោងវិនិយោគ៤៥កន្លែង​ មានទឹកប្រាក់ជាង​៨០០លានដុល្លារ​ ត្រូវបាន CDC ​អនុម័តឲ្យដំណើរការ​នៅកម្ពុជា

គម្រោងវិនិយោគ៤៥កន្លែង​ មានទឹកប្រាក់ជាង​៨០០លានដុល្លារ​ ត្រូវបាន CDC ​អនុម័តឲ្យដំណើរការ​នៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
​ ភ្នំពេញ៖ គម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រ​ជាច្រើន ត្រូវបានបណ្តាក្រុមហ៊ុននានា ផ្តល់ទំនុកចិត្តក្នុងការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ ត្រឹមតែ ២ខែ ដើមឆ្នាំ២០១៩នេះ គម្រោង និងរោងចក្រចំនួ ៤៥គម្រោង មាន​ទុន​វិនិយោគសរុបជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​សម្រេច​ម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើរបស់ក្រុមហ៊ុន។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC។ ​ CDC គម្រោង​​ដែលត្រូវបាន​អនុម័ត​បើកឲ្យ​ដំណើរការ​ទាំង​ ៤៥នោះ គឺភាគច្រើនជា​រោងចក្រ​កែច្នៃ រោងចក្រកាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត។ ក្រៅពីនេះ ក៏មានម្រោងអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជ​កម្ម រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារជាដើម។ល។ ហើយ​រោងចក្រ​ និងគម្រោងអភិវឌ្ឍន៍ទាំងនោះអាចបង្កើត​ការងារ​បាន​រហូត​​ដល់ជាង ​៦ម៉ឺន​កន្លែង​ផងដែរ ៕...
មេនគរបាល៖​ បញ្ហាគ្រឿងញៀន​​ ប្រមូលភស្តុតាងឲ្យបានជាក់លាក់ មុនចុះបង្ក្រាប

មេនគរបាល៖​ បញ្ហាគ្រឿងញៀន​​ ប្រមូលភស្តុតាងឲ្យបានជាក់លាក់ មុនចុះបង្ក្រាប

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​នាយឧត្តមសេនីយ៍​ ​អគ្គស្នងការនគរបាលជាតិ បានលើកឡើថា​ ការបង្រ្កាបគ្រឿងញៀន​ សមត្ថ​កិច្ច​ជំនាញគ្រឿងញៀន​ កុំរាយការណ៍ថាទីតាំងនេះទីនោះសង្ស័យថាមានការប្រើប្រាស់​ និងចែកចាយគ្រឿងញៀន​ ត្រូវប្រមូលភស្តុតាងអោយបានគ្រប់គ្រាន់​ ចាំសុំគោលការណ៍ពីថ្នាក់លើ​ បង្រ្កាបតែម្តង។ ការលើកឡើងរបស់​ ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ នៅក្នុងពិធីបិទសន្និបាតសភាពការណ៍​ កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ស​ណ្នាប់ធ្នាប់សង្គម​ រាជធានីភ្នំពេញ២០១៨​ និងផ្សព្វផ្សាយ​ ទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការនគរ​បាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏បានបេ្តជ្ញារួមគ្នា បង្រួមទីផ្សារគ្រឿងញៀនចូលមកកម្ពុជា​ និងពង្រីកការបង្រ្កាបគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាថែមទៀត៕...
បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដើម្បីបញ្ចាប់មុខតំណែង​។ រឿងដែលប្រមុខរដ្ឋាភិបាលបញ្ចាប់មុខតំណែងអភិបាលរងខេត្តទាំងពីររូបនេះ ពាក់ព័ន្ធ​នឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន​​​​​​ សែន បានយកអនុក្រឹត្យនេះ ផ្សាយនៅឡើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែក ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។ នៅក្នុងប្រ...
វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
  ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានចុះកិច្ចសន្យាទិញយន្តហោះ ប៊ូអ៊ីងរបស់អាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរក្រុមហ៊ុន គឺក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Bamboo Airways នឹងទិញយន្តហោះ ប៊ូអ៊ីង ៧៣៧ ចំនួន១០០គ្រឿង និងយន្តហោះប៊ូអ៊ីង ៧៨៧-៩ចំនួន១០គ្រឿងថែមទៀត ។ សូមបញ្ជាក់ថា ទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាម បានលូតលាស់ខ្លាំងបំផុតនៅពេលបច្ចុប្បន្ននេះ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ចំនួនអ្នកដំណើរបានកើនឡើងដល់២៥លាននាក់ ហើយនៅឆ្នាំ២០១៨ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងដល់៦២លាននាក់ ក្នុងរយៈពេលមួយឆ្នាំ ៕...
ភាពជោគជ័យក្នុងមុខជំនួញ និងបង្កើតផ្នត់គំនិតថ្មីៗផ្តើមចេញពីការអានសៀវភៅ

ភាពជោគជ័យក្នុងមុខជំនួញ និងបង្កើតផ្នត់គំនិតថ្មីៗផ្តើមចេញពីការអានសៀវភៅ

សេដ្ឋកិច្ច និងវិនិយោគ
  សិក្សាលើការអភិវឌ្ឍន៍ខ្លួន ចំណុចចាប់ផ្ដើមលើការអភិវឌ្ឃន៍ខ្លួន គឺអានសៀវភៅដែលសរសេរពីការអភិវឌ្ឍន៍ខ្លួន សៀវភៅទាំងនោះមានតាម បណ្ណាល័យ បណ្ណាគារ ហាងលក់សៀវភៅនានាផងដែរ ឬសិក្សាតាមរយៈវីដេអូមួយចំនួនដែលបានបង្ហោះក្នុង YouTube ព្រោះសៀវភៅអភិវឌ្ឍន៍ខ្លួន អាចជួយបង្ហាញផ្លូវ លើកទឹកចិត្ត បោះបង់ការមើលងាយខ្លួនងាកមក ឲ្យតម្លៃខ្លួន។ លោកភិរម្យ វិចិត្រដារា៉ អគ្គនាយកក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ​​( ECC Realty ) បានផ្តល់បទពិសោធន៍ នូវអ្វីខ្លួនធ្លាប់ជួបប្រទះកន្លងមក ដោយបញ្ជាក់ថា ជីវិតដែលជោគជ័យ កើតចេញពីការអានសៀវភៅ និងសិក្សាស្វែងយល់បន្ថែម ពីមនុស្សនៅជំុវិញខ្លួន ។ លោកបញ្ជាក់ទៀតថា កែប្រែទំលាប់មិនល្អ បណ្ដុះផ្នត់គំណិត បន្ទាប់ពីអ្នកបានសិក្សាពីការអភិវឌ្ឍន៍ ខ្លួនអ្នកផ្ទាល់ អ្នកនឹងមានភាពជឿជាក់លើខ្លួនឯង ហើយត្រូវតែខិតខំតស៊ូ ប្រសិនបើជួបបញ្ហាមួយធំអ្នកត្រូវប្រឈមមុខ ត្រូវបន្ដអភិវឌ្ឍន៍ខ្លួនទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាទាំងន...