ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ

គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន អនុវិទ្យាល័យទឹកថ្លា អនុវិទ្យាល័យសែសិន អនុវិទ្យាល័យអូរស្ងួត វិទ្យាល័យភ្នំធំ និងសាលាបឋមសិក្សាអូរអំបិល។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនទាំង៥ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ រួមមានការសាងសង់ខ្លោងទ្វាសាលា ផ្លូវបេតុងចូលសាលារៀន ការរៀបការ៉ូការ៉ូឡាជុំវិញដងទង់ជាតិ ឬអគារទីចាត់ការ និងដងទង់ជាតិ ដែលត្រូវចំណាយថវិកាសរុបជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០១៩នេះដែរ គម្រោងសាលាស្អាត ក៏នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ទៀតផងដែរ ក្នុងទឹកដីខេត្តសៀមរាប។ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាចំនួន៤ក្នុងរាជធានីភ្នំពេញ និងក្នុងសាលាចំនួន៦ក្នុងទឹកដីខេត្តបាត់ដំបង៕...
ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

សង្គម និងកម្សាន្ត
មនុស្សចំនួន ១៥៧ នាក់បានបាត់បង់ជីវិតទាំងអស់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ។ យន្តហោះដែលធ្លាក់ គឺជាយន្តហោះប្រភេទ Boeing 737 Max ដែលហោះហើរចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា និងបានធ្លាក់ក្រោយពីហោះឡើងបានរយៈពេល ៦ នាទី ។ សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ យន្តហោះប្រភេទ Boeing 737 Max ដដែលនេះ របស់ក្រុមហ៊ុន LionAir ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ដែរ ដោយបានបណ្តាលឲ្យមនុស្សចំនួន ១៨៩ នាក់ បានបាត់បង់ជីវិត ៕...
អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Eric Pahon បានព្រមានពីបញ្ហានៃទំនាក់ទំនងខាងយោធារវាងទួរគី និងអាមេរិកនៅពេលខាងមុខ ក្រោយពីមេដឹកនាំរបស់ប្រទេសទួរគីដែលហ៊ានទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនទិញមីស៊ីល Patriot ពីអាមេរិក ។ លោក Eric Pahon បានព្រមានថា ទំនាក់ទំនងខាងយោធារវាងរុស្ស៊ី និងអាមេរិក នឹង មានបញ្ហាប្រសិនបើទូរគីនៅតែគឃ្លើនទិញមីស៊ីល S-400 ពីរុស្ស៊ីនិងមានគម្រោងដាក់ពង្រាយ មីស៊ីលនេះនៅលើទឹកដីរបស់ខ្លួននៅខែតុលា ឆ្នាំ២០១៩នេះ ។ ទួរគីជាប្រទេសសមាជិករបស់អង្គការណាតូ ដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃ ទៀតនៅអឺរ៉ុបដែរ ប៉ុន្តែប្រទេសនេះមិនទិញមីស៊ីលពីអាមេរិកទេ បែរជាទៅទិញមីស៊ីលពីរុស្ស៊ី ដែលជាប្រទេសបដិបក្សជាមួយអង្គការណាតូ ៕...
មន្រ្តីសេដ្ឋកិច្ចថា វិស័យនគរូបនីយកម្មអាចនឹងធ្លាក់ចុះប្រសិនមិនបានរៀបចំផែនការមេឲ្យបានត្រឹមត្រូវ

មន្រ្តីសេដ្ឋកិច្ចថា វិស័យនគរូបនីយកម្មអាចនឹងធ្លាក់ចុះប្រសិនមិនបានរៀបចំផែនការមេឲ្យបានត្រឹមត្រូវ

សេដ្ឋកិច្ច និងវិនិយោគ
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជាចង់កំណត់អាទិភាពនៃការប្រើប្រាស់ហិរញ្ញប្បទានពី ADB ឱ្យកាន់តែច្បាស់លាស់ និងចំទិសដៅ គឺផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្ត ក្របខ័ណ្ឌគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៣០។ លោកបានមានប្រសាសន៍ទៀតថា ក្រៅពីការគិតគូរលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្ពុជាចង់ផ្តោតលើកត្តាចីរភាពនៃគម្រោងថែមទៀត ដើម្បីធានាបានថា ធនធានដែលកម្ពុជាទទួលបានពី ADB, ពិតជាត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ ។ លោកបានលើកឡើងទៀតថា ADB ជាដៃគូវអភិវឌ្ឍន៍ជាច្រើនវិស័យ ក្នុងនោះវិស័យនគរូបនីយកម្ម ជាវិស័យមួយមានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ដូចនេះប្រសិនបើយើងមិនបានធ្វើផែនការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទេ យើងនឹងត្រូវទទួលរងការខាត់បង់ធំទៅថ្ងៃក្រោយជាក់ជាមិនខាន។ ការផ្តល់ហិរញ...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជម្រុញឲ្យមន្រី្តគយ មិនត្រូវបណ្តែតបណ្តោយក្នុងការងារប្រមូលចំណូលព័ន្ធ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជម្រុញឲ្យមន្រី្តគយ មិនត្រូវបណ្តែតបណ្តោយក្នុងការងារប្រមូលចំណូលព័ន្ធ

សេដ្ឋកិច្ច និងវិនិយោគ
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសរុបប្រមាណជាង ១០ទ្រីលានរៀល (ប្រមាណ ២៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹងឆ្នាំ២០១៧ បញ្ហាទាំងនេះបានកើតឡើង ដោយសារការខិតខំប្រឹងប្រែងទាំងអស់គ្នា ទើបធ្វើឲ្យការប្រមូលចំណូលទទួលបានលទ្ធផលល្អ និងលើសផែនការដែលកំណត់ ដោយច្បាប់ ។ លោកឧបនាយករដ្ឋមន្រ្តី ជម្រុញឱ្យមន្ត្រីគយ និងរដ្ឋាករកម្ពុជា ពិសេសមន្រ្តីគយនៅតាមច្រកទ្វារទាំងអស់ ត្រូវខិតខំបន្ថែមទៀតលើការងារប្រមូលពន្ធ និងការគ្រប់គ្រងពន្ធឱ្យបានត្រឹមត្រូវ នឹងមិនត្រូវបណ្តែតបណ្តោយការងារនេះឱ្យមានការធ្លាក់ចុះ ខណៈការប្រមូលពន្ធឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ។ លោកបានបន្ថែមថា ចំពោះការកសាងធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា គឺជាការយកចិត្តទុកដាក់គិតគូរបស់ក្រសួងសេដ្ឋកិ...
រុស្ស៊ីព្រមានអឺរ៉ុប មិនឲ្យទទួលយកមីស៊ីលអាមេរិកទេ

រុស្ស៊ីព្រមានអឺរ៉ុប មិនឲ្យទទួលយកមីស៊ីលអាមេរិកទេ

សង្គម និងកម្សាន្ត
  នាយកកិច្ចការបរទេសផ្នែកគ្រប់ គ្រងអាវុធ និងនយោបាយមិនសាយភាយអាវុធរបស់ប្រទេសរុស្ស៊ី លោក Vladimir Yermakov បានព្រមានមេដឹកនាំរបស់បណ្តាប្រទេសក្នុងតំបន់ អឺរ៉ុប មិនអោយទទួលយកមីស៊ីលរយៈ ចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកមកដាក់នៅលើទឹកដីរបស់ខ្លួន តាមការទាមទាររបស់មេ ដឹកនាំអាមេរិកនោះទេ ។ ការព្រមានរបស់ លោក Vladimir Yermakov ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់ សហរដ្ឋអាមេរិក បានទាមទារអោយមេដឹកនាំរបស់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ទទួលយកមីស៊ីលពីអាមេរិក ទៅដាក់ពង្រាយលើទឹកដីរបស់ខ្លួនក្នុងគោលដៅទប់ទល់ជាមួយ នឹងឥទ្ធិពលយោធារបស់ប្រទេសរុស្ស៊ី ។ ភាពតានតឹងរវាងរុស្ស៊ី និងអាមេរិក បានកើនឡើងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF ដែលត្រូវបានចុះហត្ថលេខាចាប់តាំងពីឆ្នាំ១៩៨៧កន្លងមក ៕...
ពួកឧទ្ទាមបាញ់សម្លាប់ទាហានឥណ្ឌូនេស៊ី៣នាក់

ពួកឧទ្ទាមបាញ់សម្លាប់ទាហានឥណ្ឌូនេស៊ី៣នាក់

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សាយ Reuters News បានចុះផ្សាយថា នាយទាហានរបស់ប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ទាហានរបស់ខ្លួនចំនួន៣នាក់ បានបាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នាជាមួយពួកឧទ្ទាមរាប់សិបនាក់នៅខេត្ត ប៉ាពួ (Papua)ភាគ ខាងកើតនៃប្រទេសនេះ ។ ប៉ាពួ គឺជាខេត្តដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមន៍របស់ប្រទេស ហូឡង់ និងជាផ្នែកមួយនៃប្រទេស ប៉ាពួ ញូហ្គីណេ ប៉ុន្តែត្រូវបានចាត់ចូលក្នុងប្រទេសឥណ្ឌូនេ ស៊ីចាប់តាំងពីមុនឆ្នាំ១៩៦៩កន្លងទៅ ។ ពួកឧទ្ទាមនៅក្នុងខេត្តនេះ បានបង្កើតចលនាផ្តាច់ទឹកដីចាប់តាំងពីពេលនោះដែរ និង មានសកម្មភាពវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលឥណ្ឌូនេស៊ីជាញឹកញាប់ក្នុងរយៈពេល ប៉ុន្មានខែកន្លងមកនេះ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖  នៅ​​ព្រឹក ថ្ងៃទី​០៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​នៃ​មូលនិធិ​សមាគម​ស៊ីក្លូ​កម្ពុជា នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយបញ្ចាប់​ពិធី​សំណេះសំណាល​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកធ្លាក់​ស៊ីក្លូ ដែលជា​សមាជិក​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា ឬ​មូលនិធិ​សមាគម​ស៊ីក្លូ ចំនួន ៣២០ នាក់​។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​តំណាង​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨ សមាគម​មាន​សមាជិក​សកម្ម ៣២៣​រូប តែ​មកដល់ពេលនេះ នៅសល់​សមាជិក​សកម្ម ជា​អ្នកធាក់ស៊ីក្លូ តែ ៣២០ រូប​ទេ ដោយសារតែ​សមាជិក ៣​រូប ស្លាប់ ដោយ​ចាស់ជរា និង​រោគាពាធ​។ នៅ​ឆ្នាំ​២០១៨ មូលនិធិ​ស៊ីក្លូ មាន​ថវិកា​ចំនួន ៥៧០​លាន​រៀល និង ៤៩៩០០០ ដុល្លារ​អាមេរិក​។ ក្នុងន...
អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

សង្គម និងកម្សាន្ត
  លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel និងសមភាគីនៅប្រទេសបារាំង បានប្រកាសច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើរឲ្យអាល្លឺម៉ង់បញ្ជូនាវាចម្បាំងទៅកាន់ច្រាំងសមុទ្រ Kerch Strait ក្បែរតំបន់ Crimea ជិតប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ RT ។ ការប្រកាសច្រានចោលសំណើរអាមេរិកពីលោកស្រីអធិការបតី Angela Merkel ត្រូវបានធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានស្នើអាល្លឺម៉ង់អោយបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី ដើម្បីដាក់សម្ពាធខាងយោធាលើរុស្ស៊ី ។ ក្នុងពេលដំណាលគ្នានោះដែរ ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់អាមេរិកផងដែរ ដែលបានស្នើសុំបារាំងឲ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រក្បែរប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធាជាមួយអាមេរិកនៅពេលខាងមុខ ៕...
ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

សង្គម និងកម្សាន្ត
  អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Kong Xuanyou បានជំរុញឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ព្យាយាមបន្ធូរបន្ថយភាពតា នតឹងជាមួយប្រទេសឥណ្ឌា នៅតំបន់ កាស្មៀរ តាមរយៈការជួបចរចា ។ លោក Kong Xuanyou បានជំរុញបែបនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ប្រទេសប៉ាគិស្ថាន និងបានជួបពិភាក្សាការងារជាមួយមេដឹកនាំប៉ាគិស្ថាន ដោយផ្តោតសំខាន់ លើទំនាក់ទំនងរវាងចិន និងប៉ាគិស្ថាន ។ សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប៉ាគិស្ថាន និងឥណ្ឌា បានប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានៅតំបន់ កាស្មៀរ រហូតដល់ភាគីទាំងពីរបាន បាញ់ផ្លោងកាំភ្លើងធំដាក់គ្នាថែមទៀតផង ៕...