ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អាមេរិកគម្រាមអាល្លឺម៉ង់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចិន

អាមេរិកគម្រាមអាល្លឺម៉ង់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចិន

សេដ្ឋកិច្ច និងវិនិយោគ
  អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ លោក Richard Grenell បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ ដោយគម្រាមកាត់បន្ថយកិច្ចសហប្រតិបត្តិការចារកម្មរវាងប្រទេសទាំងពីរ ប្រសិនបើអាល្លឺម៉ង់ទទួលយកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ប្រទេសចិន ទៅប្រើប្រាស់ក្នុងប្រទេសអាល្លឺម៉ង់នោះ។ ការគម្រាមរបស់អគ្គរដ្ឋទូតអាមេរិក ត្រូវបានធ្វើឡើងក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Huawei ចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងទំនើបជាងគេ ។ ជាការឆ្លើយតបទៅអគ្គរដ្ឋទូតអាមេរិកវិញ អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ លោកស្រី Matthias Wehler បាននិយាយថា អាមេរិកមិនអាចហាមឃាត់អាល្លឺម៉ង់មិនអោយទិញបច្ចេកវិទ្យាពីក្រុមហ៊ុនណាមួយបានទេ ដែលនេះគឺជាសិទ្ធិរបស់អាល្លឺម៉ង់ ៕...
សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច ​ឲ្យ​បញ្ឈប់​ការយក​អំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស​នានា ដែល​ក្នុងនោះ មាន​ទាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​ផងដែរ​។ ក្នុងនោះ មន្ត្រី​សមត្ថកិច្ច ក៏ត្រូវ​បញ្ឈប់​ការចិញ្ចឹម​បញ្ហា ដោយ​ត្រូវមាន​វិធានការ​បង្ក្រាប​ជាក់ស្តែង និង​ស្វែងរក​មេក្លោង​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។ សម្តេច​ក្រឡាហោម ស ខេង ក៏បានប្រាប់​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ផលិតផល​ក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ ដែល​បរិភោ...
មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជែក ម៉ា (Jack Ma) មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន ដោយសារលក់ផលិតផលតាមអនឡាញឈ្មោះ Alibaba បានមកដល់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលព្រលប់ថ្ងៃទី១១ ខែមិនានេះ ដើម្បីទស្សនាប្រាង្គប្រាសាទខ្មែរ និងស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា។ វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរភ្លាម លោកបានផ្តល់កិត្តិយសឲ្យមានការថតរូបលោកបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។ មិនមានប្រភពណាមួយអាចបញ្ជាក់ថា មហាសេដ្ឋីនេះ​​​ នឹងមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ ឬយ៉ាងណាទេ ប៉ុន្តែ មន្រ្តីខេត្តសៀមរាបបានបញ្ជាក់ថា លោក ជែក ម៉ា នឹងទស្សនាប្រាសាទអង្គរវត្ត មុននឹងបន្តដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា៕...
ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

សង្គម និងកម្សាន្ត
 ​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ និងខូចគុណភាព ត្រូវបានដុតកម្ទេចចោល ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩  ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ផលិតផល​ក្លែងក្លាយ ដែល​ត្រូវ​កម្ទេចចោល​ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០​គីឡូក្រាម ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប​ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន​។​ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​លើកឡើងថា សកម្មភាព​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​នាពេលនេះ ជា​លើក​ទី​៤ ហើយ​។ ចំពោះ​វត្ថុតាង​ជាច្រើន​តោន​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ហើយ​គណៈកម...
ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

សង្គម និងកម្សាន្ត
ក្រោយពីមានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max នៅប្រទេសអេត្យូពី តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ចុះទាបបំផុតរហូតដល់១២% ក្នុងរយៈពេលជិតពីរថ្ងៃ ។ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី ដែលផលិតដោយក្រុមហ៊ុន Boeing Co បានធ្លាក់នៅប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់ បានបាត់បង់ ជីវិត ។ ចំណែកប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់នោះ ត្រូវបានរកឃើញដែរ កាល ពីថ្ងៃចន្ទ ទី១១ ខែមីនានេះ ហើយក្រុមជំនាញ កំពុងអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឲ្យធ្លាក់យន្តហោះនេះ ៕...
ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

សង្គម និងកម្សាន្ត
ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានឲ្យដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។...
ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
  ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់នូវរថភ្លើងជំនាន់ថ្មី ដែលជារដ្ឋភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០ និងជាប្រភរទរថភ្លើងដែលមានល្បឿនលឿន ។ មន្ត្រីគមនាគមន៍ចិនបានឲ្យដឹងថា រថភ្លើងជំនាន់ថ្មីគ្មានមនុស្សបើកបរនេះ អាចរត់បានក្នុងចម្ងាយជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាង៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើប្រៀបធៀបនឹងរថភ្លើងធម្មតា ។ មន្ត្រីគមនាគមន៍ចិនដដែលបានបន្តថា រថភ្លើងគ្មានមនុស្សបើកបរនេះ ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការផ្លូវគោកក្នុងស្រុក ដែលអាចផ្តល់សុវត្ថិភាព និងរយៈពេលខ្លីក្នុងការដឹកជញ្ជូនតាមផ្លូវគោក ៕...
សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ ជាពិសេស ក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួល និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ និងសហគម ចូលរួមជីកអណ្តូងទឹកឲ្យបានច្រើន សម្រាប់ប្រើប្រាស់ ចៀសវាងខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ៕  ...
សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅកោះពេជ្រ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋទូទាំងប្រទេស បន្តចូលរួមសហការធ្វើជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះមកដល់ពេលនេះ គឺនៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ (រួមទាំងថ្ងៃនេះផងដែរ)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតក្នុងបណ្តាញសង្គមហ្វសេសប៊ុកផ្លូវការដូច្នេះថា «ការចូលរួមជំរឿន គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យយើងបានដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីយើងងាយស្រួលរៀបចំគម្រោងយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេសជាតិឲ្យបានចំគោលដៅពិតប្រាកដ»។ព្រោះកន្លងមក យើងទទួលបានតួលេខពី៖ ១. មន្រ្តីអត្រានុគោលដ្ឋាននៃក្រសួងមហាផ្ទៃ ២. សម្រង់ស្ថិតិពីក្រសួងផែ...
រដ្ឋមន្ត្រីក្រសួងសួងពាណិជ្ជកម្ម៖ ស្នើរឲ្យមន្ត្រីទាំងអស់ត្រូវធានាឲ្យបានស្ថិរភាពទីផ្សារ ជូនកសិករ ដែលជាអ្នកផលិតក្នុងខេត្ត

រដ្ឋមន្ត្រីក្រសួងសួងពាណិជ្ជកម្ម៖ ស្នើរឲ្យមន្ត្រីទាំងអស់ត្រូវធានាឲ្យបានស្ថិរភាពទីផ្សារ ជូនកសិករ ដែលជាអ្នកផលិតក្នុងខេត្ត

សង្គម និងកម្សាន្ត
  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីធានាឲ្យបានស្ថិរភាពទីផ្សារ និងប្រាក់ចំណូលសមរម្យជូនប្រជាកសិករ ដែលជាអ្នកផលិតនៅក្នុងខេត្តទាំងមូល។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីថ្មី ជំនួសលោក ភូ ធាឡុំ (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តដ៏ទៃទៀត ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ដោយគោលបំណងនៃគម្រោងនេះ មានសង្គតិភាពជាមួយការងារស្នូលរបស់មន្ទីរពាណិជ្ជកម្ម និងស្ថាប័នមួយចំនួន នៅថ្នាក់ក្រោមជាត...