កម្លាំងនគរបាលកំពុងស្រាវជ្រាវ ស្វែងរកបុរសទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទខន្តិសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កដែលប្រើអំពើហិង្សា ដោយទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
កម្លាំងសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណរថយន្តរបស់បុរសដែលបានប្រើហិង្សាទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទនៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញហើយ។
បើតាមសមត្ថកិច្ចបានអះអាងថា រថយន្តដែលបុរសប្រើហិង្សានេះជិះ គឺបានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មិនមែនមែនជាកម្មសិទ្ធិបុគ្គលនោះឡើយ។ ព្រោះតែហេតុនេះហើយទើបនាំឱ្យសមត្ថកិច្ចពិបាកកំណត់មុខសញ្ញារបស់ជនប្រើហិង្សា តែទោះជាយ៉ាងណាតាមរយៈតម្រុយនេះ គឺនឹងឈានទៅកំណត់មុខ សញ្ញារបស់បុរសប្រើហិង្សាក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុក...








