រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖បុណ្យទន្លេគឺចង់បង្ហាញពីសក្តានុពលរបស់ខេត្តទាំងនោះ
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ឲ្យដឹងថា ការរៀបចំបុណ្យទន្លេមានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក សំខាន់យើងប្រម៉ូតគោលដៅវប្បធម៍ ទេសចរណ៍ពីព្រោះមានសក្តានុពលធម្មជាតិ ។ សំខាន់ធ្វើឲ្យមាត់ទន្លេមានសោភណ្ឌភាពស្អាត់ ម្យ៉ាងទៀតជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ និងថែរក្សាជីវចម្រុះទៀតផង ។
លោករដ្ឋមន្ត្រីបន្តទៀតថា ការធ្វើបុណ្យទន្លេវាជាឳកាសមួយផងដែរសម្រាប់ពង្រីកវិស័យទេសចរណ៍របស់យើង ។ ការបុណ្យទន្លេឆ្នាំនេះនៅខេត្តកំពង់ឆ្នាំង ពីព្រោះខេត្តមួយនេះសម្បូរទៅដោយរមណីយ៍ដ្ឋាន អាចទាក់ទាញបានយ៉ាងច្រើន។
បុណ្យទន្លេនេះក៏ជាការបញ្ជាក់ពីប្រទេសជាតិរបស់យើងមានសុខសន្តិភាព អញ្ចឹងភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិកន្លែងណាក៏មាន កន្លែងណាក៏ទៅដល់បានដែរ ហើយចង់បង្ហាញថា ប្រជាពលរដ្ឋរបស់យើងទទួលបានអ្វីខ្លះពីវិស័យទេសចរណ៍ ។
លោកថោង ខុន បានបញ្ជាក់ថា នៅកន្លែងណាក៏ដោយ គ្រប់សហគមន៍ទាំងអស់ត្រូវពង្រីកវិ...







