ហេតុអ្វីវិនិយោគិនខ្មែរសម្លឹងឃើញ ឱកាសវិនិយោគនៅតំបន់ជាយក្រុង?
មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំង ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ទើបតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយជាក់ស្តែងនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មាន ពីផ្លូវជាតិ លេខ៤នោះទេ ដែលជាឱកាសដល់អ្នកវិនិយោគ។
លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានវិនិយោគ លើ ផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍ ពុះដីឡូតិ៍លកជូនប្រជា ពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រ ជាពលរដ្ឋ ហើយគម្រោងទី២ គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។
គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគតំបន់នេះ គឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋ កិច្ចតំ បន់ឲ្យមានការរីកលូតលាស់ ហើយក្នុងនោះចង់បង្កើត ផ្សារ រោងចក្រ និងលំនៅ ឋាន ស...








