គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥
ឆ្លើយតប តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖
១-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។
២-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។
៣-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋ...








