ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចប្រធានរដ្ឋសភា ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ឧដុង្គ​

សម្តេចប្រធានរដ្ឋសភា ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ឧដុង្គ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ព្រះ​មុនី​ចេ​តី​យ៍ ក្នុងស្រុក​ឧ​ដុង្គ ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។ បុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថៃ្ង​១៥​កើត ខែមាឃ ដើម្បី​ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​ធំ ៣​យ៉ាង​គឺ​៖ ១/​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត ប្រកបដោយ​អង្គ​បួន​ ២/​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះអង្គ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ ៣/​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​ ​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​មាឃបូជានេះ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​។ ដោយឡែក នៅតាម​វត្ត​អារាម ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជានេះ​យ៉ាង​អធិ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមានសន្តិភាព។ កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ជាពិសេស ការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕...
លោក ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់

លោក ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់

សេដ្ឋកិច្ច និងវិនិយោគ
លោក  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃ១៥ កុម្ភៈ បានទទួលជួបក្រុមហ៊ុន ម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ដឹកនាំដោយលោក អាប់ដូ អាលី កាយាលី (Abdo Ali Kayali) នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិ និងលោក ណាជី ប៊ូ ហ្វេករេឌីន (Naji Bou Fakhreddine) នាយកទទួលបន្ទុកការអភិវឌ្ឍន៍ធុរកិច្ច នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ លោក អាប់ដូ អាលី កាយាលី បានសម្ដែងការកោតសរសើរ និងភ្ញាក់ផ្អើលពីកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា លើសពីការស្មានរបស់លោក ជាពិសេសការរីកចម្រើនលើវិស័យអចលនទ្រព្យ ដែលជាកត្តាមួយសម្រាប់ពង្រឹងភាពជឿជាក់ដល់ធុរជនដូចជារូបលោក។ លោកបានបានលើកឡើងអំពីចំណាប់អារម្មរណ៍របស់ក្រុមហ៊ុន លោកលើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករ និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ចំពោះវ...
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មថាប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) ជួយពន្លឿនការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មថាប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) ជួយពន្លឿនការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប

សេដ្ឋកិច្ច និងវិនិយោគ
លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពន្ធចុះបញ្ជីសម្រាប់នាំចេញ (Registered Exporter-REX System) នឹងជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារប្រព័ន្ធនេះ មិនតម្រូវឱ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន ។ លោកបានថ្លែងថា ក្រៅពីជួយសម្រួលធុរកិច្ចវិស័យឯកជន REX System នឹងរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត។ លោកបានអះអាងថា «REX System ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩! បច្ចុប្បន្នតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យក្រុមហ៊ុននាំអង្ករកម្ពុជាចេញទៅសហភាពអឺរ៉ុប កាន់តែមានភាពងាយស្រួល និងចំណាយថវិកាកាន់តែតិច ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប» ។ មន្ត្រីក្រសួងពាណិជ្ជកម្ម  ក៏បានអំពាវនាវដល់សិក្ខាកាម ខិតខំស្តាប់ការពន្...
សហរដ្ឋអាមេរិកនឹងដឹកជំនួយទៅវែណេស៊ុយអេឡា ប៉ុន្តែលោក Maduro មិនអនុញ្ញាតឲ្យចូល

សហរដ្ឋអាមេរិកនឹងដឹកជំនួយទៅវែណេស៊ុយអេឡា ប៉ុន្តែលោក Maduro មិនអនុញ្ញាតឲ្យចូល

សង្គម និងកម្សាន្ត
  ប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro បានប្តេជ្ញាមិនឲ្យជំនួយ អាមេរិកចូលដល់ទឹកដី វែណេស៊ុយអេឡាទេ ដោយប្រធានាធិបតីរូបនេះ បានចោទប្រកាន់ថា ជំនួយអាមេរិក គឺជួយដល់ចលនាបះបោរនៅក្នុងប្រទេសនេះ ។ សេចក្តីប្រកាសរបស់លោក Maduro ត្រូវបានធ្វើឡើងក្រោយពីទទួលបានដំណឹងថា អាមេរិកនឹង ប្រើប្រាស់យន្តហោះចម្បាំងដើម្បីដឹកជំនួយមនុស្សធម៌ទៅកាន់ប្រទេសប្រទេសវែណេស៊ុយអេឡា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ ការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់វែណេស៊ុយអេឡា ត្រូវបានធ្វើឡើងក្រោយពីលោក Juan Guaido ប្រធានគណបក្សប្រឆាំង ប្រធានរដ្ឋសភា និងបានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទី វែណេ ស៊ុយអេឡា បានស្នើសុំដល់មេដឹកនាំសហរដ្ឋអាមេរិក ៕...
ទាហាន ៤៤ នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅឥណ្ឌា

ទាហាន ៤៤ នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅឥណ្ឌា

សង្គម និងកម្សាន្ត
  ទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារភេរវកម្មមួយនៅតំបន់ កាស្មៀរ ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា បានថ្លែងថា ក្រុមសកម្មប្រយុទ្ធ aish-e Mohammed ដែលមានមូលដ្ឋាននៅប្រទេសប៉ាគិស្ថាន គឺជាអ្នកវាយប្រហារភេរវកម្មលើក្បួនរថយន្តដឹកទាហានឥណ្ឌា ដែលបានបណ្តាលឲ្យទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត នៅតំបន់ កាស្មៀរ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ត្រូវបានធ្វើឡើងក្រោយពីក្រុមភេរវករ បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពលក្នុងរថយន្តមួយគ្រឿង និងបើកបរទៅបំផ្ទុះក្នុងក្បួនរថយន្តដឹកកងទ័ពឥណ្ឌា បណ្តាលឲ្យកងទ័ព ៤៤ នាក់ស្លាប់ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាដដែលបានទាមទារឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ឈប់គាំទ្រដល់ក្រុមភេរវជនជាបន្តទៀត ៕...
ព្រឹទ្ធសភាអាមេរិក បោះឆ្នោតបញ្ជៀសការបិទរដ្ឋាភិបាលសារជាថ្មី

ព្រឹទ្ធសភាអាមេរិក បោះឆ្នោតបញ្ជៀសការបិទរដ្ឋាភិបាលសារជាថ្មី

សង្គម និងកម្សាន្ត
  សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានអនុម័តវិធានចំណាយទាំងពីរគណបក្ស ក្នុងសម្លេង៨៣ទល់នឹង១៦ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈនេះ ប៉ុន្តែមិនរួមបញ្ចូលកញ្ចប់ថវិកាជាទឹកប្រាក់ ៥.៧ ពាន់លានដុល្លារ ដែលលោក ដូណាល់ ត្រាំ ចង់បាននោះទេ ។ ការបោះឆ្នោតអនុម័តវិធានចំណាយនេះ គឺជាជាវិធានបញ្ជៀសការបិទរដ្ឋាភិបាលសារជាថ្មីពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ឱសាវាទ និងផុតកំណត់នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈនេះ ។ ព្រឹទ្ធសភា ក៏បានអនុម័តលើពង្រាងច្បាប់សន្តិសុខនៅតាមព្រំដែនផងដែរ ដើម្បីបញ្ជៀសនូវការបិទរដ្ឋាភិបាលអាមេរិក ដែលពង្រាងច្បាប់សន្តិសុខនេះ នឹងត្រូវបញ្ជូនទៅឲ្យរដ្ឋសភាអនុម័តនៅពេលខាងមុខនេះ ៕...
កងទ័ពជើងទឹកអ៊ុយក្រែន បង្ហាញមីស៊ីលថ្មីឲ្យរុស្ស៊ីមើល

កងទ័ពជើងទឹកអ៊ុយក្រែន បង្ហាញមីស៊ីលថ្មីឲ្យរុស្ស៊ីមើល

សង្គម និងកម្សាន្ត
កងទ័ពជើងទឹករបស់ប្រទេសអ៊ុយក្រែន បានបង្ហាញមីស៊ីលបាញ់តម្រង់គោលដៅប្រភេទថ្មី Neptune (new cruise missile, the Neptune,) ដើម្បីឲ្យកងទ័ពរបស់ប្រទេសរុស្ស៊ីមើល ខណៈដែលប្រទេសទាំងពីរកំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយគ្នា ។ មីស៊ីលបាញ់តម្រង់គោលដៅប្រភេទថ្មី Neptune គឺជាមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចម្បាំងរហូតដល់ទម្ងន់ ៥០០០តោន ដែលកងទ័ពជើងទឹកអ៊ុយក្រែន នឹងបំពាក់មីស៊ីលនេះនៅលើនាវាចម្បាំងរបស់ខ្លួន ។ មីស៊ីល Neptune អាចហោះហើរបានក្នុងចម្ងាយក្រោម ៣០០ គីឡូម៉ែត្រ និងផ្ទុកដោយគ្រឿងផ្ទុះទម្ងន់១៥០គីឡូក្រាម ៕ 20071, [14.02.19 16:05] [ Photo ] 20071, [14.02.19 16:05] [ Photo ] 20071, [14.02.19 16:05] [ Photo ] 20071, [14.02.19 16:05] [ Photo ] 20071, [14.02.19 16:05] [ Photo ] 20071, [14.02.19 16:05] [ Photo ]...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍន៍មនុស្សជាតិ និងវប្បធម៌ប្រទេសឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍន៍មនុស្សជាតិ និងវប្បធម៌ប្រទេសឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
  នៅថ្ងៃព្រហស្ប៍ ១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប លោកជំទាវ Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍន៍មនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព។ លោកជំទាវ Paun Maharani បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោថា គោលបំណងនៃការអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ឋខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ដែលបានបន្សល់ទុកដោយ ស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ   សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ។ លោកជំទាវ បានថ្លែងអំណរគុណ និងពេញចិត្តបំផុតចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធមពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ឋខួបទំនាក់ទំនងការទូតនេះ។ លោកជំទាវ ក៏បានជម្រាបជូន សម្ដេចតេជោ ថា...
បញ្ជូនខ្លួនបុរសម្នាក់ឡើងតុលាការពាក់ព័ន្ធរឿងចេញសែកស្អុយគ្មានសាច់ប្រាក់

បញ្ជូនខ្លួនបុរសម្នាក់ឡើងតុលាការពាក់ព័ន្ធរឿងចេញសែកស្អុយគ្មានសាច់ប្រាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំៗ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។ តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋាន មួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។ បច្ចុប្បន្ន ជនសង្ស័យស្ថិតនៅក្រោមការសាកសួររបស់តំណាង...