ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឥណ្ឌានៅតែអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគិស្ថាន

ឥណ្ឌានៅតែអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគិស្ថាន

សង្គម និងកម្សាន្ត
មេបញ្ជាការកងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F-16 របស់ប្រទេសប៉ាគិស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានទាំងរូបភាពតាមប្រព័ន្ធរ៉ាដាថែមទៀតផង ។ ការលើកឡើងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ប៉ាគិស្ថាននេះ ត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន បានអះអាងថា ឥណ្ឌាមិនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ខ្លួននោះទេ ។ សូមបញ្ជាក់ថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា រវាងឥណ្ឌា និង ប៉ាគិស្ថាននៅតំបន់ កាស្មៀរ នៅតែកើតឡើងនៅឡើយ ខណៈដែលការប្រឈមមុខដាក់គ្នានេះ បានកើត ឡើងចាប់តាំងពីដើមឆ្នាំ២០១៩នេះ ៕...
កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឲ្យ​លោក LE BIEN CUONG ទីប្រឹក្សា​ពាណិជ្ជកម្ម ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជួបនិង​ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង។  លោក LE BIEN CUONG បានប្រគល់​ជូន​លោកម​រដ្ឋមន្ត្រី នូវ​លិខិត​ជូនពរ​របស់រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ជាតិខ្មែរ​។ លោក ស៊ុយ សែម បានស្នើ​វៀតណាម បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​ជួយ​សម្រួល​តម្រូវការ នាពេល​បច្ចុប្បន្ន​។​ លោក​រដ្ឋមន្ត្រីស៊ុយ សែម បានស្នើឲ្យរ​ដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សូមជួយ​គាំទ្រ​នូវ​សំណើ​របស់​កម្ពុជា តាមរយៈ​អគ្គិសនី​កម្ពុជា ឲ្យ​ជួយ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន​៥០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត តាម​ច្រក​ចូ​វ​ដុក ដើម្បី​ដោះស្រាយ​នូវ​ការខ្វះខាត​នាពេល​បច្ចុប្...
មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

សង្គម និងកម្សាន្ត
តាកែវ​៖​ សាខា​កាំកុងត្រូល​ខេត្តតាកែវ​ នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៤​ កើត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​ត្រួតពិនិត្យ​ចំណីអាហារ​ គ្រឿង​កំប៉ុង​ ដាក់​លក់​នៅ​ក្នុង​ផ្សារ​តាកែវ​ នឹង​ដេប៉ូ​លក់​ស្រា​បៀរ​មួយ​ចំនួន​នៅ​ក្រុង​ដូន​កែវ​។​ ​លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ត្រួតពិនិត្យ​ចំណីអាហារ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​កំពុង​ដាក់​តាំង​លក់​នៅ​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រ​បៀរ​ផ្សេងៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ​ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ងៀត​បបែល​១០​គីឡូ​កន្លះ​ និង​ផ្សិត​កំប៉ុង​ធំ​២៧​កំប៉ុង​ ដែល​ហួស​កាល​បរិ​ច្ឆេ​ប្រើប្រាស់​។​ ​លោក​ ប៉ោ​ លាង​គង់​ បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី​ លើ​ងៀត​បបែល​ និង​គ្រឿង​កំប៉ុង​ និង​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស...
ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

សង្គម និងកម្សាន្ត
តាកែវ៖ វេលាម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី០៨  ខែមេសា  ឆ្នាំ ២០១៩ អគ្គីភ័យបានឆាបឆេះអាគាររដ្ឋបាលមួយផ្នែកឈាងខាងត្បូង នៃរដ្ឋបាលខេត្តតាកែវ ខូចខាតអស់ជាង ១០ភាគរយ ដោយឡែកសម្ភារៈសរុបនៃការខូចខាតជាក់ស្តែងនៅមិនទាន់ដឹងនៅឡើយ។ បើយោងតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថាកំម្លាំង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រើប្រាស់ទឹកអស់ ៤រថយន្ត បច្ចុប្បន្នកំម្លាំងជំនាញពន្លត់បានទាំងស្រុងហើយ៕  ...
ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

សេដ្ឋកិច្ច និងវិនិយោគ
វិស័យធនាគារនៅកម្ពុជា បានទទួលស្គាល់ថា មានលក្ខណៈបើកទូលាយហើយ មានសមាហរណកម្មខ្ពស់ ដោយបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកពីប្រទេសក្នុងតំបន់ភាគច្រើន មានវត្តមាននៅកម្ពុជា។ បើតាមការឲ្យដឹងពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៥ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ កិច្ចប្រជុំជាន់ខ្ពស់កម្រិតតំបន់នៃ វិស័យហិរញ្ញវត្ថុនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ស្របតាមគោលដៅនៃផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីគន្លឹះមួយ ក្នុងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន បានចូលរួមពង្រឹងសមាហរណកម្មវិ...
 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា  ​«ចាប់ពី​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​»  ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ ក្នុង​ពិធី​សម្ពោធ​បើក​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ “​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” ដែលជា​សារមន្ទីរ​ជាតិ បង្ហាញ​អំពី​ប្រវត្តិ​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​យើង តាំងពី​សម័យកាល​ហ្វូណន​មកម្ល៉េះ​។ ​សម្តេច​តេ​ជោ  បាន​បញ្ជាក់បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច គឺ​កម្ពុជា​បាន​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​ជាង ៧% ដែល​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​។​ ​សូម​រម...
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក និងផ្តល់កិត្តិយសជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19» ដើម្បីរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-អាមេរិក។ ដំណើរទស្សនកិច្ចលោក ឧត្តមសេនីយ៍ឯង ហ៊ុន ម៉ាណែត បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយព្រះរាជាណាចក្រកម្ពុជា គឺផ្ទុយស្រឡះពីការបកស្រាយរបស់ក្រុមប្រឆាំងមួយចំនួន ដែលខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់មេទ័ពកម្ពុជាមិនឲ្យទៅ...
មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

សង្គម និងកម្សាន្ត
យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ ដែលភាគច្រើនជាកុមារបានបាត់បង់ជីវិត និងមនុសុ្សប្រមាណជិយ១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត នៅប្រទេសយេមែន កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្តថា កងកម្លាំងចម្រុះអន្តរជាតិ បានវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងនៅទីក្រុង Sanaa នៃប្រទេសយេមែន ខណៈដែលកុមារកំពុងសិក្សា និងបានបាត់បង់ជីវិតដោយគ្មាកំហុសបន្តិចសោះ ។ កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំឲ្យអារ៉ាប៊ី សាអូឌីត បានវាយប្រហារតាមអាកាសសំដៅសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជនរងគ្រោះពិតប្រាកដ គឺកុមារស្លូតត្រង់ទៅវិញ ៕...
ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

សង្គម និងកម្សាន្ត
    មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះ ព្រៃដ៏មហន្តរាយនៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ខណៈដែលភ្លើងឆេះព្រៃបាន ចាប់ផ្តើមឆាបឆេះរាលដាលយ៉ាងលឿនតាំងពីថ្ងៃព្រហស្បតិ៍ ទី០៤ខែឆ្នាំដដែលនេះ ។ ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្រកាសអាសន្នថ្នាក់ជាតិអំពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ដែលភ្លើងព្រៃបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សចាប់ផ្តើមពីខេត្ត Gangwon តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។ លោក Choi Jin-ho ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យនៅខេត្ត Gangwon បានអោយដឹងថា ប្រជាពលរដ្ឋ ប្រមាណជាង៤០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដី ព្រៃអស់ជាង៥០០ហិកតា និងឆេះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩៨ខ្នង ៕...
ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
  លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា បានទទួលអាជ្ញាប័ណ្ណក្នុងកិច្ចសហការណ៍គ្នារវាងកម្ពុជា ចិន តំណាងពីការវិនិយោគដ៏ស្របច្បាប់ពីប្រទេសចិន ។ លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ក្នុងនោះដែរលិខិតទទួលបានបញ្ជាក់ពីអាជ្ញាប័ណ្ណមានសហរដ្ឋអាមេរិក ការណាដា តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេសកម្ពុជា ។ ហើយការទទួលបានអាជ្ញាប័ណ្ណនេះ គឺយើងមានឳកាសទទួលបានអ្នកវិនិយោគពីបណ្តាប្រទេសទាំងអស់ខាងលើ ជាពិសេសជួយជំរុញ(S M E) ដល់ស្រុកខ្មែរ ទទួលបានអ្នកវិនិយោគ តាមរយះក្លឹបពាណិជ្ជករកម្ពុជា ។ លោកភារម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា បានខិតខំប្រឹងប្រែងរហូតដល់ទទួលបានអាជ្ញាប័ណ្ណនេះ ជាការតស៊ូមួយ ហើយជាមោទភាពមួយសម្រាបប្រជាជនយើង ក៏ដូចជាសហគ្រឹនវ័យក្មេងរបស់យើងផងដែរ។ ហើយក៏ជាការជួយជំរុញខាងវិស័យនាំទំនិញ ចេញចូល រវាងកម្ពុជា និងចិន ។ សហគ្រឹនវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ប្រទេសទាំងប៉ុន្មានខាងលើអាចន...