ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រលកកំដៅលើ៤០អង្សាសេ វាយប្រហារលើប្រទេសអូស្ត្រាលី

រលកកំដៅលើ៤០អង្សាសេ វាយប្រហារលើប្រទេសអូស្ត្រាលី

សង្គម និងកម្សាន្ត
  ស៊ីដនី៖ ប្រទេសអូស្ត្រាលី កំពុងទទួលរងនូវរលកកំដៅក្នុងចន្លោះពី៤០ ទៅ៤៩អង្សាសេ ស្មើនឹងចន្លោះ ពី១០៤ ទៅ១២០អង្សាហ្វារិនហៃនៅទូទាំងប្រទេស នេះបើតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ CNN ។ រលកកំដៅក្នុងកម្រិត៤៩.១អង្សាសេ ស្មើនឹង១២០អង្សាហ្វារិនហៃ បានវាយប្រហារទៅលើតំបន់ Marble Bar ភាគនិរតីនៃប្រទេសអូស្ត្រាលី ។ ការិយាល័យឧតុនិយមអូស្ត្រាលីបានឲ្យដឹងថា រលកកំដៅយ៉ាងទាបបំផុត ស្ថិតក្នុងកម្រិត លើ៤០អង្សាសេ ស្មើនឹង១០៤អង្សាហ្វារិនហៃ ដែលបានវាយប្រហារនៅទូទាំងប្រទេសនេះ ។ ក្រុមអាជ្ញាធរអូស្ត្រាលីបានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងផលប៉ះពាល់ដល់សុខភាពពីរលកកំដៅនេះ ដែលបានកើតឡើង ចាប់តាំពីថ្ងៃទី១២រហូតដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩នេះ៕...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ចាប់ពីថ្ងៃទី២០-២៣ មករាខាងមុខនេះ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ចាប់ពីថ្ងៃទី២០-២៣ មករាខាងមុខនេះ

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ យោង តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​  ​ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៩​។​ ​ការ​អញ្ជើញ​ទៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នេះ​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ លី​ ខឺ​ឈាង​ (Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​ ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​រួម​មាន​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទ...
កម្ពុជាមិនមានផលប៉ះពាល់ខ្លាំងទេ ទោះបីសហគមន៍អឺរ៉ុបសម្រេចលើវិធានការយកពន្ធអង្ករ

កម្ពុជាមិនមានផលប៉ះពាល់ខ្លាំងទេ ទោះបីសហគមន៍អឺរ៉ុបសម្រេចលើវិធានការយកពន្ធអង្ករ

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគលើវិស័យស្រូវអង្ករបានចាត់ទុកថា ប្រទេសកម្ពុជាមិនរងផលប៉ះពាល់ខ្លាំងទេ ទោះបីជាសហគមន៍អឺរ៉ុបសម្រេចយកពន្ធលើការនាំចូលអង្ករពីប្រទេសកម្ពុជាក៏ដោយ។ លោកឧកញ៉ា ភូ ពុយ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បៃតងបានឲ្យថា ការយកពន្ធអង្ករកម្ពុជាពីសហគមន៍អឺរ៉ុបយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនរងផលបះពាល់ខ្លាំងនោះទេ ដោយកន្លងមកក្រុមហ៊ុនលោកធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងអាស៊ី ហើយកម្ពុជាក៏មានវិធានការក្នុងការទប់ស្កាត់ចំពោះស្ថានភាពទីផ្សារអង្ករនេះដែរ។ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រាយ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ នឹងជួយដល់កសិករ រ៉ោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញក៏ដូចជាពង្រីកទីផ្សារថ្មីទៀត។ ដូច្នោះ សូមបង ប្អូន កសិករ រោងម៉ាស៊ីមកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ រូមគ្នាធ្វើជាមួយគ្នាដើម្បីហែលឆ្លងឧបសក្គនេះ សូមបន្តទិញស្រូវពីកសិករក្នុងពេលប្រមូលផលឆ្នាំនេះ ។ លោក ន...
ផ្សែងអ័ព្ទកខ្វក់នៅបាងកកទំនងកាន់តែបង្កភាពអាក្រក់ទៀតនៅចុងសប្តាហ៍នេះ

ផ្សែងអ័ព្ទកខ្វក់នៅបាងកកទំនងកាន់តែបង្កភាពអាក្រក់ទៀតនៅចុងសប្តាហ៍នេះ

សង្គម និងកម្សាន្ត
ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍នៅថ្ងៃសុក្រនេះថា ផ្សែងអ័ព្ទកខ្វក់នៅក្នុងទីក្រុងបាងកកទំនងនឹងកាន់តែអាក្រក់នៅចុងសប្តាហ៍នេះ។ ​លោក Phuwiang Prakhammin អគ្គនាយកនាយកដ្ឋានឧតុនិយមបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃនៅសប្ដាហ៍នេះបង្កឲ្យមានសីតុណ្ហភាពធ្លាក់ចុះពី ២ទៅ៤ អង្សាសេ។ ​លោក Phuwiang ត្រូវបានស្រង់សម្តីដោយនិយាយថា នៅពេលដែលប្រព័ន្ធសម្ពាធត្រជាក់នេះនឹងថមថយឥទ្ធិពលនៅថ្ងៃសៅរ៍ទីក្រុងបាងកកនិងតំបន់ជុំវិញប្រាសាទនឹងប្រឈម​ខ្យល់អាកាសមិនល្អ ហើយផ្សែងអ័ព្ទអាចនឹងកាន់តែអាក្រក់ឡើងទៀតនៅថ្ងៃអាទិត្យ៕  ...
ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី

ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី

សង្គម និងកម្សាន្ត
ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី  លោក Geir Pedersen បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ។ លោក Geir Pedersen បានឲ្យដឹងថា លោកនឹងរៀបចំឲ្យមានកិច្ចចរចារវាងភាគីជម្លោះក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីនៅពេលខាងមុខ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយពីប្រេសិតរូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា លោក Geir Pedersen គឺជាប្រេសិតពិសេសទី៤ហើយរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុករកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ហើយប្រេសិតថ្មីនេះ ក៏ត្រូវបានសង្ឃឹមថា នឹងអាចបញ្ចប់សង្គ្រាមនៅស៊ីរីបានតាមរយៈការសម្របសម្រួលឲ្យមានកិច្ចចរចារវាងភាគីជម្លោះនៅស៊ីីរី ។ គិតត្រឹមឆ្នាំ២០១៩នេះ សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានឆាបឆេះអស់រយៈពេល៨ឆ្នាំហើយ ហើយសង្គ្រាមនេះនៅមិនទាន់មានសញ្ញាត្រូវបញ្ច...
ប្រកាសតែងតាំងប្រធានថ្មីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង

ប្រកាសតែងតាំងប្រធានថ្មីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ប៊ុត ម៉ក់​ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តបាត់ដំបង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាពនិងអធិការកិច្ច លោកបណ្ឌិត ប៊ុតគឹមសាន អភិបាលរងខេត្តបាត់ដំបង និង លោក អេសារុំ សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានអនុប្រធានមន្ទីរជំវិញខេត្តបានចូលរួម។ លោក ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានអានប្រកាសស្តីពីការប្រគល់ភារកិច្ចជូនលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋ...
ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមសម្លាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមសម្លាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ការពារគោលដៅសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនយក មក សាកសួរពាក់ព័ន្ធករណីគំរាមសម្លាប់ចៅក្រម និងក្រុមគ្រួសារ នៅក្នុងសវនាការ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។ បុរសរូបនេះ ឈ្មោះ ជា វាសនា ត្រូវសមត្ថកិច្ចឲ្យដឹងថា បានគំរាមសម្លាប់លោក សាយ សារុន ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងក្រុមគ្រួសាររបស់លោកចៅក្រម បន្ទាប់ពីលោកចៅក្រមបើកសវនាការប្រកាសសាលក្រម សំណុំរឿងលែងលះគ្នា រវាងឈ្មោះ ជា វាសនា និងប្រពន្ធ។ បន្ទាប់ពីមានការគំរាមលើលោកចៅក្រម សាយ សារុន សមត្ថកិច្ចបានតាមឃាត់ខ្លួនឈ្មោះ ជា វាសនា នៅកន្លែងផ្ញើម៉ូតូ ក្នុងបរិវេណស្តាតអូឡាំពិក រួចនាំខ្លួនបុរសនេះមកសាកសួរភ្លាមៗនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕...
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា

ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
  លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME។ លោករដ្ឋមន្ត្រីលើកឡើងថា ការទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីតាំងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងវិស័យ SME ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងបានពន្យល់អំពីគោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី ថា  អំពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសូត្រប្រណិត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករក្រីក្រ និងបានស្នើធនាគារ ប្រេដ ប៊ែង ជួយគាំទ្រគម្រោងនេះ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ និងវគ្គបណ្តុ...
សាររំលឹករបស់អ្នកនាំចេញអង្ករជូនកសិករ ខណះសហគមន៍អឺរ៉ុបព្រមានយកពន្ធអង្ករ

សាររំលឹករបស់អ្នកនាំចេញអង្ករជូនកសិករ ខណះសហគមន៍អឺរ៉ុបព្រមានយកពន្ធអង្ករ

សេដ្ឋកិច្ច និងវិនិយោគ
លោក សុង សារ៉ន បានលើកឡើយនៅថ្អីងៃទី១៨ខែមករានេះថា ប្តារទេសលី និង អេស្បាញ ឈ្នះកម្ពុជា និង មីយ៉ានម៉ាលើការដាក់ពន្ធរយះពេល ៣ ឆ្នាំ អ្នកណាខាត់បង់ ? ខ្ញុំគិតថាអ្នកខាត់មាន ៖ ១) អ្នកខាត់ធំជាងគេគឺប្រជាពលរដ្ធអឺរុប ដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា ។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន ។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតំលៃចាប់ពីខែ មេសា ឫ ឧសភា ខាងមុខនេះ ។ ចំណុចទី២ ខាត់លើប្រាក់ចំនេញសំរាប់រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុននាំចេញ និង កសិករកម្ពុជា ។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU ។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និង សិក្សាពីផលបះពាល់ទីផ្សារនេះបាននៅខែគុម្ភះ ។ នៅក្នុងកាលះទេសៈនេះ រាជរដ្ធាភិបាលបាននឹងកំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ ប្រាកដណាស់នឹងជួយដល់កសិករ រ៉ោងម៉ាសុីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ ក៏ដូចជាពង្រីកទីផ្សារថ្មីទៀត ។ EU មានរឿងគេត្រូវជួយឧស្សាហកម្មស្រូវអង្តរគេ កម...
អាមេរិកអាចបំផ្លាញពិភពលោកបានជាង១០ដង ប៉ុន្តែលោកដូូូូូណាល់ ត្រាំ នៅតែចង់ផលិតអាវុធបន្ថែម

អាមេរិកអាចបំផ្លាញពិភពលោកបានជាង១០ដង ប៉ុន្តែលោកដូូូូូណាល់ ត្រាំ នៅតែចង់ផលិតអាវុធបន្ថែម

សង្គម និងកម្សាន្ត
នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានគ្រឿងសព្វាវុធ អាចបំផ្លាញពិភពលោកទាំងមូលបានជាង១០ដង ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តមហិច្ឆិតាផលិតគ្រឿងសព្វាវុធបន្ថែមទៀត ជាពិសេសគឺប្រព័ន្ធការពារដែនអាកាស ។ លោក ត្រាំ បានសន្យានឹងបង្កើនសមត្ថភាពដែនអាកាសឲ្យបានលឿនបំផុតនៅពេលខាងមុខ តាមរយៈការផលិតគ្រាប់មីស៊ីលគ្រប់កម្រិត ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម និងផលិតប្រព័ន្ធការពារដែនអាកាសឲ្យមានប្រសិទ្ធភាពបំផុត ។ លោក ត្រាំ បានឲ្យដឹងថា ការបង្កើនសមត្ថភាពដែនអាកាសរបស់លោក បានធ្វើឡើងក្រោយពីលោកដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF ជាមួយប្រទេសរុស្ស៊ីនៅពេលខាងមុខ ៕...