ស្ពានជ្រោយចង្វារទី១នឹងសម្ភោធដាក់ឲ្យឱ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី៣ ខែមេសានេះ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានពិនិត្យមើលគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ហៅ ស្ពានជ្រោយចង្វារទី១ ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពាននេះមានអាយុកាលចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។ បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន។
ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន...








