ក្លឹបពាណិជ្ជករកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍផ្នែកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា
លោក ភារម្យ វិចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា កន្លងទៅថ្មីៗនេះ ក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពិសេស សម្រាប់ភ្នាក់ងារអចលនទ្រព្យដល់ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យឲ្យក្លាយជាអ្នកជំនាញដើម្បី អភិវឌ្ឍលើវិស័យអចលនទ្រព្យកម្ពុជា ហើយនាពេលខាងមុខនេះក្លឹបនឹងរៀបចំការបណ្តុះបណ្តាលបន្តទៀត។
ការលើកឡើងរបស់អ្នកវិនិយគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជានោះ ក្លឹបពាណិជ្ជករកម្ពុជាបានរៀបចចំវណ្តុះបណ្តាលនេះរយៈពេល៧ថ្ងៃឬរយៈពេលវេង ដើម្បីឲ្យភ្នាក់ងារនិងអ្នករកស៊ីលើផ្នែកអចលនទ្រព្យឲ្យមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។
លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ រៀបចំវគ្គធ្វើបទបង្ហាញលើជំនាញអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យនេះឡើ...








