រយៈពេល7ខែឆ្នាំនេះ ផ្សារធំថ្មីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង12ម៉ឺននាក់
រាជធានីភ្នំពេញ ៖ ផ្សារធំថ្មីដែលមានអាយុកាលជាង៨០ឆ្នាំ ត្រូវបានសាងសង់ឡើងតាមម៉ូដអគារបែបសម័យអាណានិគមបារាំង មានទីតាំងនៅចំកណ្តាលបេះដូងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានភ្ញៀវទេសចរអន្តរជាតិជាច្រើនជាតិសាសន៍មកទស្សនា នាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជាហូរហែ និងឈ្វេងយល់ពីសំណង់បុរាណមួយនេះ ។
លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានឲ្យដឹងថា សំណង់ផ្សារធំថ្មីត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៥ ក្នុងអំឡុងពេលអាណានិគមបារាំង តាមម៉ូដ Art Deco ហើយបានលាបពណ៌លឿងលាយប្រផេះ។ សំណង់នេះមានស្លាប៤ ដែលគ្របដោយដោម (កំពូល) នៅចំកណ្តាល ។ នៅក្នុងស្លាបទាំង៤នេះ និងនៅជុំវិញបរិវេណខាងក្រៅ គឺមានដាក់លក់នូវរបស់របរស្ទើរតែគ្រប់មុខ រួមមាន ឧបករណ៍អេឡិចត្រូនិក, សម្លៀកបំពាក់, នាឡិកាដៃ, កាបូប វ៉ាលី, ស្បែកជើង, អាហារ...








