ក្រសួងមុខងារសាធារណៈ លើកយកប្រធានបទការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី មកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែមេសា
ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែរបស់ខ្លួនរៀងរាល់សប្តាហ៍ចុងក្រោយនៃខែនីមួយៗ។
ជាក់ស្តែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។
តាមរយៈរបាយការណ៍វឌ្ឍនភាពការងារដែលរាយការណ៍ដោយ លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការ បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមេសា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្...








