ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញចុះហត្ថលេខា ជាមួយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជា​ផ្លូវការ​ហើយ ​ដើម្បី​ទទួលកម្មសិទ្ធិ សម្រាប់​ការ​​ធ្វើ​ជាម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០៣១

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញចុះហត្ថលេខា ជាមួយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជា​ផ្លូវការ​ហើយ ​ដើម្បី​ទទួលកម្មសិទ្ធិ សម្រាប់​ការ​​ធ្វើ​ជាម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០៣១

សង្គម និងកម្សាន្ត
ភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចសន្យា​នេះ​ ត្រូវបានធ្វើ​ឡើង ក្នុងមហាសន្និបាត​របស់ OCA នៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមករា​នេះ គឺជា​ការ​ចុះ​ហត្ថលេខាដោយផ្ទាល់​របស់​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក​ សេង វណ្ណៈ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយ​លោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ការ​ចុះហត្ថលេខាលើកិច្ចសន្យា ធ្វើ​ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៤ ឆ្នាំ២០៣១ នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​​ពីលោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយនេះជា​លើក​ដំបូង​ហើយ ដែល​កម្ពុជា ទទួលបាន​សិទ្ធិ​​ធ្វើជា​​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជអាស៊ីនេះ។ យ៉ាង​ណា​ក៏​ដោយ កម្ពុជា ធ្លាប់​ទទួល​បាន​លទ្ធផល​យ៉ាងត្រចេះត្រចង់ ទៅលើការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ...
ឯកឧត្តម ហេង សួរ នាំក្តីសង្ឃឹមជូនបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយនាំមកនូវឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

ឯកឧត្តម ហេង សួរ នាំក្តីសង្ឃឹមជូនបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយនាំមកនូវឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។ ឯកឧត្ត...
ឯកឧត្តម ហេង សួរ៖ «ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»

ឯកឧត្តម ហេង សួរ៖ «ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»

សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តធ្វើការងារក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតីតពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយពួកគេនឹងទទួលបាន «របបសន្តិសុខសង្គម» ដែលប្រៀបបាននឹងជីវិតថ្មី និងការធានារ៉ាប់រងយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនធម្មតានោះទេ ប៉ុន្តែវាគឺជា «អាវក្រោះ» ការពារសុខុមាលភាព។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពេលបងប្អូនអតីតពលករទទួលបានការងារធ្វើក្នុងស្រុក នោះបងប្អូននឹងក្លាយជាសមាជិក ប.ស.ស. ហើយនឹងទទួលបានអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន រួមមាន៖ - ទទួលបានការព្យាបាលដោ...
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

សង្គម និងកម្សាន្ត
ភ្នំពេញ:នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៣១១នាក់ (ស្រី១៤៦នាក់)។ ក្នុងឱកាសនោះ ឯកឧត្តម...
ពិធីចុះកិច្ចព្រមព្រៀងនៃការវិនិយោគបង្កើតកសិដ្ឋាន​ និងការគ្រប់គ្រងកសិដ្ឋាន​រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី

ពិធីចុះកិច្ចព្រមព្រៀងនៃការវិនិយោគបង្កើតកសិដ្ឋាន​ និងការគ្រប់គ្រងកសិដ្ឋាន​រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅព្រឹកថ្ងៃសៅរ៍ទី២៤ខែមករា ឆ្នាំ២០២៦នេះសាកលវិទ្យាល័យជាតិបាត់ដំបងបានចុះកិច្ចព្រមព្រៀងនៃការវិនិយោគបង្កើតកសិដ្ឋាន​ និងការគ្រប់គ្រងកសិដ្ឋាន​រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក​ ណុប នុន​ ប្រធានក្រុមប្រឹក្សាភិបាល​ តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺ៖ ការវិនិយោគលើការបង្កើតកសិដ្ឋាន និងការគ្រប់គ្រងប្រតិបត្តិការកសិកម្ម ដោយកំណត់យ៉ាងច្បាស់លាស់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ បង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិ...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យអាជីវកម្មដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ​ (ប៊័រ) ម្រេច​ និង​ទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យអាជីវកម្មដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ​ (ប៊័រ) ម្រេច​ និង​ទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

សង្គម និងកម្សាន្ត
ស្រុក​វាលវែង​,​ ខេត្ត​ពោធិ៍សាត់​៖​ ថ្ងៃសៅរ៍ទី២៤ ខែមករា ឆ្នាំ២០២៦នេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចុះពិនិត្យអាជីវកម្មដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ​ (ប៊័រ) ម្រេច​ និង​ទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន គាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ជាពិសេស ការប្រមូលទិញ សម្រាប់បម្រើការកែច្នៃជាផលិតផលកសិកម្មប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។...
កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការង...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារ វិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារ វិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ ធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)។ ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា,អ្នកឧកញ៉ា,ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។ នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលត...
ឯកឧត្តម រស់ ភីរុណ ដឹកនាំមន្ត្រីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចូលរួមកម្មវិធីតាំងពិព័រណ៍ និងសន្និសីទស្តីពី “ពិព័រណ៌កាស៊ីណូអន្តរជាតិឆ្នាំ២០២៦ (ICE Barcelona 2026)” នៅទីក្រុងបាសសេឡូណាប្រទេសអេស្ប៉ាញ

ឯកឧត្តម រស់ ភីរុណ ដឹកនាំមន្ត្រីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចូលរួមកម្មវិធីតាំងពិព័រណ៍ និងសន្និសីទស្តីពី “ពិព័រណ៌កាស៊ីណូអន្តរជាតិឆ្នាំ២០២៦ (ICE Barcelona 2026)” នៅទីក្រុងបាសសេឡូណាប្រទេសអេស្ប៉ាញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានថ្ងៃទី១៩-២១ ខែមករាឆ្នាំ២០២៦ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានដឹកនាំមន្ត្រីរបស់គណៈ-កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចូលរួមកម្មវិធីតាំងពិព័រណ៍ និងសន្និសីទស្តីពី “ពិព័រណ៌កាស៊ីណូអន្តរជាតិឆ្នាំ២០២៦ (ICE Barcelona 2026)” នៅទីក្រុងបាសសេឡូណា ប្រទេស អេស្ប៉ាញ។ កម្មវិធីខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់វេទិកាឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនជំនាញមកពីជុំវិញពិភពលោកចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្ម, ការសិក្សាស្រាវជ្រាវថ្មីៗ, បច្ចេកវិទ្យាទំនើបៗចុងក្រោយក្នុងវិស័យល្បែងពាណិជ្ជ កម្ម។ ជាមួយគ្នានេះ ក៏មានការរៀបចំស្តង់ពិព័រណ៍ឧបករណ៍និង/ឬកម្មវិធីល្បែងរបស់ក្រុមហ៊ុនមកពីបណ្តា ប្រទេសច្រើនជាង ១០០ប្រទេសជុំវិញពិភពលោកដែលមានការបែងចែកជាផ្នែកៗធំៗរួមមាន៖ ល្បែងតាម អ៊ុនធើណិត (iGaming), ឧបករណ៍និង/ឬកម្មវិធីល្បែងកាស៊ីណូ...
កូនស្រី ឯកឧត្តមបណ្ឌិត ញឹម ខេមរា គឺ លោកជំទាវ ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយកSMEs ថ្មីជំនួស ឯកឧត្តម ពៅ វណ្ណដា ដែលត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមានឋាន:ស្មើ អនុរដ្ឋលេខាធិការ

កូនស្រី ឯកឧត្តមបណ្ឌិត ញឹម ខេមរា គឺ លោកជំទាវ ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយកSMEs ថ្មីជំនួស ឯកឧត្តម ពៅ វណ្ណដា ដែលត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមានឋាន:ស្មើ អនុរដ្ឋលេខាធិការ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កូនស្រី ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ លោកជំទាវ ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាផ្លូវការហើយ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមករាឆ្នាំ២០២៦។ ការតែងតាំងនេះធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា លោកជំទាវ ញឹមខេមរា រូហ្សា ដែលមានអាយុមិនដល់៣០ឆ្នាំផងនោះ គឺជាកូនស្រីបង្កើតរបស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបច្ចុប្បន្នកំពុងតែកាន់ដំណែងជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅអាណត្តិទី៧នៃរាជរដ្ឋាភិបាល។ កូនស្រី...