ឯកឧត្តម រស់ ភីរុណ ដឹកនាំមន្ត្រីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចូលរួមកម្មវិធីតាំងពិព័រណ៍ និងសន្និសីទស្តីពី “ពិព័រណ៌កាស៊ីណូអន្តរជាតិឆ្នាំ២០២៦ (ICE Barcelona 2026)” នៅទីក្រុងបាសសេឡូណាប្រទេសអេស្ប៉ាញ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានថ្ងៃទី១៩-២១ ខែមករាឆ្នាំ២០២៦ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានដឹកនាំមន្ត្រីរបស់គណៈ-កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចូលរួមកម្មវិធីតាំងពិព័រណ៍ និងសន្និសីទស្តីពី “ពិព័រណ៌កាស៊ីណូអន្តរជាតិឆ្នាំ២០២៦ (ICE Barcelona 2026)” នៅទីក្រុងបាសសេឡូណា ប្រទេស អេស្ប៉ាញ។
កម្មវិធីខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់វេទិកាឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនជំនាញមកពីជុំវិញពិភពលោកចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្ម, ការសិក្សាស្រាវជ្រាវថ្មីៗ, បច្ចេកវិទ្យាទំនើបៗចុងក្រោយក្នុងវិស័យល្បែងពាណិជ្ជ កម្ម។ ជាមួយគ្នានេះ ក៏មានការរៀបចំស្តង់ពិព័រណ៍ឧបករណ៍និង/ឬកម្មវិធីល្បែងរបស់ក្រុមហ៊ុនមកពីបណ្តា ប្រទេសច្រើនជាង ១០០ប្រទេសជុំវិញពិភពលោកដែលមានការបែងចែកជាផ្នែកៗធំៗរួមមាន៖ ល្បែងតាម អ៊ុនធើណិត (iGaming), ឧបករណ៍និង/ឬកម្មវិធីល្បែងកាស៊ីណូ...








