សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្និបាតគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច។ម្យ៉ាង ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាន នៅឆ្នាំមុនៗនិង ម្យ៉ាងទៀត។
ស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅនៃវិស័យអធិការកិច្ច សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានកាន់តែប្រសើរ,ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ,សង្គម និង សេដ្ឋកិច្ច, ទាំងនៅកម្ពុជា, តំបន់ និងសកល។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ...








