ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៧នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៧នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១២នាក់ និងស្រាល ៥នាក់ ។ នេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ២លើក ៕ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !...
 នាយឧត្តមសេនីយ៍ ស ថេត ជួបជាមួយមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ

 នាយឧត្តមសេនីយ៍ ស ថេត ជួបជាមួយមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យចំណុះអង្គភាព មន្ទីរជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលកន្លងទៅ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបម្រើជាតិ មាតុភូមិ ជាពិសេសចូលរួមផ្ដល់ភាពសុខសាន្ដ និងសេចក្ដីថ្លៃថ្នូរដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ គឺតម្រូវឱ្យមានការអត់ធ្មត់ និងដោះ...
តែងតាំងលោកជំទាវបណ្ឌិត ឈឿន និមល ជាទីប្រឹក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជាទទួលបន្ទុកកិច្ចការអប់រំ និងយុវជន

តែងតាំងលោកជំទាវបណ្ឌិត ឈឿន និមល ជាទីប្រឹក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជាទទួលបន្ទុកកិច្ចការអប់រំ និងយុវជន

សង្គម និងកម្សាន្ត
លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចតែងតាំងលោកទំទាវបណ្ឌិត ឈឿន និមល ជាទីប្រឹក្សា នៃសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទទួលបន្ទុកកិច្ចការអប់រំ និងយុវជន។ 
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧

សង្គម និងកម្សាន្ត
  ព្រឹកថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ សូមបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មាន ៖ - គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាចង់បានសន្តិភាពនិងការអភិវឌ្ឍ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាចង់បានសន្តិភាពនិងការអភិវឌ្ឍ

សង្គម និងកម្សាន្ត
 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, អាស៊ានបូក និងអាសុីបូព៌ា។  ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់និងពិភពលោក។ តាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ, សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ទៅកាន់បរទេស ក្នុងន័យបញ្ជាក់ឡើងវិញនិងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង(សង្គ្រាមនៅអ៊ុយក្រែន) និង នៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់(ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងប...
អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បំភ្លឺ ចំពោះភាគីដែលទទួលដំឡើងកញ្ចក់អគារថ្មីនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជាបានចោទប្រកាន់បរិហាកេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ

អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បំភ្លឺ ចំពោះភាគីដែលទទួលដំឡើងកញ្ចក់អគារថ្មីនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជាបានចោទប្រកាន់បរិហាកេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ

សង្គម និងកម្សាន្ត
ភ្នំពេញ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត​ អធិការបតីនឹងជាម្ចាស់ភាគហ៊ុនធំនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា នៅព្រឹកថ្ងែទី0៥ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើសន្និសិទកាសែតបំភ្លឺ ចំពោះភាគីដែលទទួលដំឡើងកញ្ចក់អគារថ្មីនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជាដែលបានចោទប្រកាន់បរិហាកេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ។ អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បានបញ្ជាក់ថា សូមជំរាបដល់ សាធារណៈជន ទ្រង់ ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបថា មួយរយះ កន្លងមកនេះ មាន ហ្វេសប៊ុក ខ្លះ បង្ហោះ មួលបង្កាច់ខុស ពីការពិត ថា ខាងាសាលានៅជំពាក់លុយ ធ្វេីកញ្ចក់ បង្អួច នោះមិនគ្រប់ មិនទាន់បានសងទៀត ។ តាមការពិត ខាងសាលាបានចុះកុងត្រា មាន ម៉ែត្រ ការេជាភស្តុតាង បានសងគ្រប់ តម្លៃ ម៉ែត្រការេ ដែលជាងធ្វេី កញ្ចក់ ច្បាស់លាស់ ហេីយបានសងលុយគ្រប់ចំនួយ 21000$ ដុល្លារ ស្មេីរនិង វាស់ម៉ែត្រ ការេ រួចហេីយ  ។ លោកបណ្ឌិត លី សាម៉េត បានបន្ថែមថា​ ខាងសាលាយើងមិនអាចទទួលយកបានទេ ចំពោះក...
ឯកឧត្តម  ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង់  និង​លោក​ជំទាវ  សូមគោរពអបអរសាទរ និងជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាល នាយករដ្ឋមន្ត្រី ដែលត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»

ឯកឧត្តម  ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង់  និង​លោក​ជំទាវ  សូមគោរពអបអរសាទរ និងជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាល នាយករដ្ឋមន្ត្រី ដែលត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម  ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង់  និង​លោក​ជំទាវ  ព្រមទាំងក្រុមគ្រួសារ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិ បាល នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែល ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» ហើយ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជាដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់...
តែងតាំងលោកស្រីបេក្ខបណ្ឌិត ហង្ស បូរី ជាតំណាងសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា

តែងតាំងលោកស្រីបេក្ខបណ្ឌិត ហង្ស បូរី ជាតំណាងសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា

សង្គម និងកម្សាន្ត
លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចតែងតាំងលោកស្រីបេក្ខបណ្ឌិត ហង្ស បូរី ជាតំណាងសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ។
អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង​លោក​ជំទាវ  សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិ បាល នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»

អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង​លោក​ជំទាវ  សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិ បាល នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»

សង្គម និងកម្សាន្ត
ភ្នំពេញ: អ្នកឧកញ៉ា  ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង​លោក​ជំទាវ  ព្រមទាំងក្រុមគ្រួសារ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិ បាល នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែល ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» ហើយ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជាដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តី វៀតណាម និង នាយករដ្ឋមន្រ្តីឡាវ​ នៅទីក្រុងហ្សាការតា​ សាធារណរដ្ឋឥណ្ឌូនេស៊ី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តី វៀតណាម និង នាយករដ្ឋមន្រ្តីឡាវ​ នៅទីក្រុងហ្សាការតា​ សាធារណរដ្ឋឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអាហារពេលព្រឹក ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính )​ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone )​ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីក្រុងហ្សាការតា​ សាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអង្គារ​ ទី៥​ កញ្ញា ២០២៣។ នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​បី​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរបន្ថែមទៀត៕...